យេីងក៏គ្មានថ្ងៃបែកពីឯងដែល Vegas

425 47 4
                                    

Love and hate
Part 6 យេីងក៏គ្មានថ្ងៃបែកពីឯងដែល Vegas

« ថេីបទៅៗៗៗៗៗៗៗៗ » bambo ស្រែកឡេីងដំបូងៗទេីបអ្នកផ្សេងៗស្រែកតាមក្រោយ VegasPete ចាប់ផ្តេីមអៀនជាខ្លាំង មែនហើយទោះជាពួកគេធ្លាប់ថើបគ្នាក៏ពិតមែនប៉ុន្តែគេថេីបគ្នានៅកន្លែងស្ងាត់ៗតែពីរនាក់ មិនមែននៅចំពោះមនុស្សជាច្រើនកោះករបែបនេះឡើយ

« អត់ទេ ខ្មាស់គេ » Pete ស្រដីរួចក៏រត់គេចទៅបាត់ Vegas ក៏សេីចនឹងកែវវិការបស់ Pete មួយនេះណាស់

+ក្នុងឡាន ( ល្ងាច )

Vegas កំពុងតែជិះឡានយក Pete ទៅកន្លែងមួយដែលពោលពេញទៅដោយផ្កាៗស្អាតជាច្រេីន វាដូចជាចម្ការផ្កាមួយ កន្លែងចឹង អ្វីដែលសំខាន់នៅខាងមុខក្លោងទ្វាកសិដ្ថាន ក៏មានតាងឈ្មោះថា Farm of Love នឹងមានឈ្មោះនៅពីក្រោម Farm of Love គឺ VegasPete ដែលជាអក្សរតូចៗ

« ទីនេះជាកន្លែងណា៎នឹង??? ស្អាតណាស់ » Pete ស្រែកឡេីងដោយភាពរីករាយ ពេលឃេីញផ្កាជាច្រេីនលាយឡំនឹងទេសភាពដល់ស្រស់ស្អាតនៅតាមខេត្ត

« ស្អាតណាស់ » Pete សេីចសប្បាយជាមួយទេសភាពដ៏ស្រស់ស្រកាមួយនោះ ចំណែកឯ Vegas ក៏ញញឹមពេកឃេីញ Pete ញញឹមបែបនេះ គេពិតជាកក់ក្តៅនឹងមានស្នាមញញឹមនៅពេលដែលមាន Pete នៅក្បែរ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

« ស្អាតណាស់ » Pete សេីចសប្បាយជាមួយទេសភាពដ៏ស្រស់ស្រកាមួយនោះ ចំណែកឯ Vegas ក៏ញញឹមពេកឃេីញ Pete ញញឹមបែបនេះ គេពិតជាកក់ក្តៅនឹងមានស្នាមញញឹមនៅពេលដែលមាន Pete នៅក្បែរ

( អរគុណទេវតា ដែលប្រទានPete ឲ្យមកជួបនឹងខ្ញុំ ) Vegas គិតក្នុងចិត្តដោយស្នាមញញឹម និយាយតាមត្រង់ បេី Vegas គ្មាន Pete គេប្រហែលជាគ្មានស្នាមញញេមចេញពីចិត្តបែបនេះទេ Pete ប្រៀបដូចជាពន្លឺសម្រាប់ Vegas ប្រៀបដូចជាមេរោគរីករាយសម្រាប់ មនុស្សគ្រប់គ្នាដែលនៅក្បែរខ្លួន ទោះបីជា Pete ជាមនុស្សដែលឆោតល្ងង់ ងាយនឹងបោក ព្រោះតែ Pete ជាមនុស្សដែលមេីលលោកនេះជាលោកដ៏ស្រស់ស្អាតប្រៀបដូចជាពន៍ផ្កាឈូកចឹង

Love and hate ( Vegas pete )Where stories live. Discover now