Part 22: លោកមានបំណងអី?

Start from the beginning
                                    

តើបាត់ទៅឯណាទៅថេយ៉ុង??

-------------

ជុងហ្គុកឈរកិបឡេវអាវនៅមុខទូរកញ្ចក់សម្លឹងមើលអ្នកដែលអង្គុយអោនមុខចុះនៅលើគ្រែដៃនៅជាប់ចំណងមិនទាន់ស្រាយនៅឡើយ អ្នកកម្លោះដកដង្ហើមធំទើបដើរមកអង្គុយលើពូកក្បែរស្រាយចំណងចេញអោយថេយ៉ុងថ្នមៗ

"នៅទីនេះហាមគិតចង់រត់ទៅណា បើហ៊ានរត់ឯងមានរឿងជាមួយយើងមិនខានទេ"ស្រាយបណ្តើរគេក៏និយាយគម្រាមបណ្តើរ ទើបងើបទៅបើកតុក្បែរនោះយកហ្វូម៉ាត (ថ្នាំលាបលើរបួសឬស្នាម) មកលាបលើកដៃដែលមានស្នាមជាំនោះតិចៗ

"សភាពខ្ងុំពេលនេះរត់ទៅណាបានទៀតឬ? "ថេយ៉ុងសួរចម្អកឡើងមកដោយទឹកមុខខ្សោះ លេខទំនាក់ទំនង ទូរស័ព្ទឬវ៉ាលិខោអាវក៏គ្មានចង់អោយគេរត់ទៅតាមណាកើតទៅ?ម្យ៉ាងគេឈឺខ្លួនមិនទាន់បាត់ផងរត់ទៅណារួច?

"ល្ងាចយើងមកវិញ មានការអីខលទៅរកយើងទៅ"គេជ្រើសមិនចាប់អារម្មណ៏ពីពាក្យរបស់ថេយ៉ុងមុននេះ ហើយដកទូរស័ព្ទមកហុចអោយអ្នកដែលធ្វើមុខផ្អើលៗដាក់គេ

"យ៉ាងម៉េច? "

"លោកមិនខ្លាចខ្ងុំខលទៅប្រាប់គ្រប់គ្នាទេឬ? "

"ប្រាប់ក៏មិនបានអ្វីមកវិញ យ៉ាងច្រើនយើងចាប់មកម្តងទៀតហើយក៏... "

"ទៅធ្វើការទៅ! "មិនអោយជុងហ្គុកនិយាយចប់ទាន់ ថេយ៉ុងរហ័សដេញអោយនាយទៅធ្វើការ មើលទៅប្រហែលជាគ្មានឱកាសរត់មែនហើយគេមិនចង់ឈឺខ្លួនដូចកាលម្សិលមិញទៀតទេ

"ខ្ងុំអាចទាក់ទងទៅម៉ាក់ប៉ាខ្ងុំបានទេ? ខ្ងុំមិនចង់អោយគ្រប់គ្នាបារម្ភឡើយ"ឃើញគេងើបប្រុងដើរចេញទើបរហ័សសួរឡើងក្រែងលោនាយចិត្តល្អអោយគេបានទាក់ទងទៅគ្រួសារដែរ

"តាមចិត្តឯង... "ជុងហ្គុកបើកទ្វារចាកចេញទាំងមិនងាកក្រោយ ទុកអោយថេយ៉ុងនៅអង្គុយក្តាប់ទូរស័ព្ទលើពូកដោយភាពស្ទាក់ស្ទើរគេគួរប្រាប់ម៉ាក់ប៉ាគេថាម៉េច?កុហកគាត់ឬក៏ប្រាប់តាមត្រង់?

ភ្នែកមូលៗរបស់នាយតូចសម្លឹងមើលទ្វារដែលហើបសារជាថ្មីដោយវត្តមានរបស់ជុងហ្គុកត្រលប់មកវិញជាមួយថាសបបរ ទឹកហើយនឹងថ្នាំនេះនាយជាអ្នកធ្វើទៀតហើយហ្អេស? គេចាំបានថាពេលដែលភ្ញាក់ឡើងជុងហ្គុកកំពុងបីគេទៅងូតទឹកបាត់ទៅហើយ សរុបគេងើបលឿនជាងខ្លួនទៀតឬ?

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now