ភាគទី27: ឯងជាប់ពូជអីជាមួយនឹងគ្រួសារយើង?

Start from the beginning
                                    

"អ្នកប្រុសធ្វើអាហារអោយអ្នកណាហេតុអីក៏ញញឹមជាប់បែបនេះ"ម៉ែដោះ

"ខ្ញុំធ្វើអោយលោកប៉ានឹងបងយុន..."ស្របពេលដែល
ថេហ្យុងកំពុងតែនិយាយមានអ្នកមកនិយាយកាត់សម្ដីរបស់គេ

"មានប៉ាចុងទិញឡានទំនើបអោយបែបនេះតើក្មួយយកអ្វីទៅដោះដូទៅ ហ្ន?"អ្នកស្រិប៊ិធ្វើជាសួរទៅអារីនទាំងញញឹមឌឺ

"ខ្លួនប្រាណទេដឹង?"អារីន

"អូ...បើអញ្ចឹងយកប្ដីរួមជាមួយម្ដាយមែនទេ ពុទ្ធោ"អ្នកស្រីធ្វើជាខ្ទប់មាត់សើចចម្អកអោយថេហ្យុង

"អ៊ុំនិយាយអី?"ថេហ្យុងទម្លាក់វែកនិងបែរសួរ

"ក៏និយាយថាឯងអប្បលៈនោះអីកោតហ៊ានចេះយកប្ដីម្ដាយទាំងដែលខ្លួនជាកូនធ្វើខ្លួនឥតកេរ៍ត្តខ្មាស់ដើរទាក់ប្ដីគេគ្រប់គ្នា"អ្នកស្រីប៊ីយូគំយូហើយគាត់ជេស្ដីតាមចិត្តខឹងតែម្ដង

"ខ្លួនមានប្ដីហើយគិតទៅមើលតើខ្មាស់គេប៉ុណ្ណា"អារីន

"ដូចជាជ្រុលពេកហើយតើខ្ញុំទៅធ្វើអីមីង?"ថេហ្យុងទ្រាំលែងបានក៏តបមកវិញ

"ក្មួយយើងតែចរឹកបែបនេះខូចឈ្មោះរង្សត្រកូលយើងអស់ហើយ"អ្នកស្រីប៊ី

"ហឹស! បើខូចដោយសារតែអ្នកអ៊ុំទៅវិញទេ អ៊ុំទៅដណ្ដើមប្ដីគេមកហើយគិតថាខ្ញុំចរឹកដូចអ៊ុំមែនទេ?"
ថេហ្យុងទ្រាំមិនបានក៏តបវិញដោយសម្ដីធ្ងន់ព្រោះថាអ្នកស្រីប៊ីយូគ្មានអ្វីអោយគេគោរពទៀតទេ

"អ្ហាយ!! អារីនចាប់វាយើងប្រដៅវាចេញម្ដង"អ្នកស្រីប៊ីនិយាយហើយក៏អោយអារីនចូលទៅចាប់ដៃថេហ្យុងគាត់ក៏ទះយកៗតែម្ដង

ផាច់ៗ!!

"អួយ..លែងណា"ថេហ្យុងរើកញ្ជ្រោលធ្វើអោយអារីនត្រូវខ្ទាត់ទៅបុកនិងចង្ក្រាន្តគ្មានអ្នកណាហ៊ានចូលឃាត់ទេខ្លាចថាត្រូេះអ្នកស្រីប៊ីយូដាក់ទោស

"អួយ..."អារីន

"អ៊ុំកាន់តែជ្រុលពេកហើយ"ថេហ្យុងចាប់ដៃអ្នកស្រីប៊ីដែលរកទះគេនោះនឹងរុញមួយទំហឹងយ៉ាងណាក៏
ថេហ្យុងជាប្រុសកម្លាំងគេខ្លាំងជាងស្រាប់ទៅហើយ

Step Father(លោកប៉ាចុង)[Complete✅]Where stories live. Discover now