Part 17:ក៏ចង់....តែមិនចេះទើបខ្ចិលតែម្តងទៅ

Start from the beginning
                                    

"បងដឹងមែនទេ ថាជុងហ្គុកមិនចេះលួងអ្នកណា? "ហូសុកអោបដៃងាកសម្លឹងមើលយ៉ុនហ្គី

"នេះហើយជាបញ្ហាដែលយើងកំពុងគិត"

------

"អរគុណពូ"ថេយ៉ុងហុចប្រាក់អោយអ្នករត់តាក់ស៊ីទើបដើរសម្តៅចូលខាងក្នុងភូមិគ្រិះទាំងអារម្មណ៏ខ្សត់ខ្សោយ ដឹងត្រឹមពេលនេះគេហត់ចង់សម្រាក គេមិនត្រូវការជួបនរណាឬនិយាយរកអ្នកណាទាំងអស់

"ថេយ៏....មកដល់ល្អហើយ ម៉ាក់មានរឿងចង់និយាយ...."

"ចាំព្រឹកស្អែកបានទេម៉ាក់?ពេលនេះខ្ងុំហត់ណាស់"ថេយ៉ុងបន្លឺឡើងតិចៗព្យាយាមទប់សម្លេងស្អកៗកុំអោយម្តាយចាប់បានថាទើបតែយំហើយបម្រុងនឹងឡើងជណ្តើរតែក៏ទច់ជំហានជើងពេលលឺប្រយោគបន្ទាប់ចេញពីមាត់ម្តាយ

"មុនពេលដែលកូនចេញទៅ លោកជំទាវនិងលោកម្ចាស់បានមករកម៉ាក់ ពួកគាត់ចង់ស្នើរសុំជាអ្នកទំនុកបម្រុងកូនអោយទៅរៀនបន្តនៅឯប្រទេសស្វីស កូនគិតបែបណា? "ថេយ៉ុងស្ងៀមមួយស្របក់ហាក់កំពុងគិតពីពាក្យដែលម្តាយបាននិយាយ ទៅរៀនទីនោះក៏ល្អ គេនឹងបានអនាគតមួយដ៏ល្អប្រសើរហើយក៏មិនបាច់ជួបមុខមនុស្សខ្លះដូចគ្នា

"ល្អតើម៉ាក់...គាត់អោយខ្ងុំទៅនៅពេលណា? "ថេយ៉ុងបង្ហាញស្នាមញញឹមខ្សោះដាក់គាត់ ទើបអ្នកស្រីអេរៀលដើរមកបង្កាន់ដៃទើបលូកមកចាប់ដៃកូនថ្នមៗ

"បីថ្ងៃទៀត...កូនត្រៀមខ្លួនទាន់ដែរទេ? "

"ត្រៀមទាន់ម៉ាក់ បើបានទៅស្អែកនេះទៀតកាន់តែល្អ"

"មានរឿងអី... "

"ខ្ងុំទៅគេងហើយម៉ាក់"កម្លោះតូចរហ័សកាត់ពាក្យសួរនាំម្តាយទើបរត់ឡើងទៅសង្ងំក្នុងបន្ទប់បាត់ក្រោមការតាមមើលដោយភាពងឿងឆ្ងល់របស់អ្នកជាម្តាយ ព្រោះមុនទៅឃើញគេធម្មតាតើ ហេតុអីក៏មកវិញទៅជាបែបនេះ?

​​------------

នៅខាងមុខផ្ទះតូចរបស់ថេយ៉ុងមិនឆ្ងាយប៉ុន្មាន ជុងហ្គុកឈរសម្លឹងមើលផ្ទះដែលមាននាយតូចនៅខាងក្នុងដោយមិននិយាយអ្វីទាំងអស់ គេមិនយល់ថាហេតុអីក៏ត្រូវមកcareពីអារម្មណ៏របស់ថេយ៉ុង គេមិនយល់ថាហេតុអីបានជាគេបើកឡានមកពីក្លិបតាមថេយ៉ុងមកដើម្បីអី? បកស្រាយ? ពួកគេទាំងពីរមិនមែនជាអ្វីនឹងគ្នាហេតុអីបានជាគេត្រូវបកស្រាយ?ហេតុអីបានជាត្រូវក្រែងចិត្តថេយ៉ុងដែរ?

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now