Part 15:និយាយទៅ..ឯងជារបស់នរណា?

Start from the beginning
                                    

"ឯងធ្វើស្អី? "អ្នកដែលបិតភ្នែកសង្ងំគេង ក៏ត្រូវបើកឡើងវិញពេលឃើញនាយតូចយកខ្នើយអោបពីរបីមកឃាំងជាជញ្ជាំងរវាងពួកគេទាំងពីរ

"គឺចែកកន្លែងគ្នាគេងនោះអី អ្នកប្រុសនៅខាងអ្នកប្រុស ខ្ងុំនៅខាងខ្ងុំមិនលូកលំគ្នាទេ"ថេយ៉ុងអើតមុខមកប្រាប់ ក្នុងចិត្តត្រៀមរួចហើយថាគេនឹងស្រែកអោយឬក៏អត់

"ធ្វើស្អីធ្វើទៅ យើងធុញឯងណាស់"ជុងហ្គុកលើភួយមកគ្របបម្រះខ្លួនទៅម្ខាងសង្ងំគេងក្រោមទឹកមុខធុញទ្រាន់ យប់ហើយមិនព្រមចូលដេកទេ នៅមករៀបខ្នើយរៀបអីឯណា

"សុបិន្តល្អ…. "ថេយ៉ុងនិយាយទៅកាន់អ្នកដែលបែរខ្នងសង្ងំគេងតិចៗស្ទើរស្តាប់មិនលឺ ក្នុងចិត្តក៏រាងភ្ញាក់ផ្អើលពេលដែលនាយព្រមអោយគេធ្វើនូវអ្វីដែលខ្លួនចង់បាន ទើបប្រាសខ្លួនមកគេងខាងរបស់ខ្លួនសង្ងំរហូតដល់គេងលក់ស៊ុបក្នុងដំណេកតែម្តង

ខ្នើយអោបដែលដាក់ឃាំងមុននេះក៏ត្រូវជ្រុះទៅឥដ្ឋអស់ មិនលើកលែងសូម្បីតែកូនខ្នើយដែលថេយ៉ុងកំពុងតែគេងអោប នាំអោយអ្នកដែលមិនទម្លាប់គេងគ្មានអីអោបក៏ចេះតែរំកិលខ្លួនរកកន្លែងដែលអាចអោបបាន រហូតមិនបានដឹងផងថាត្រូវប្រអប់ដៃមាំលូកមកទាញខ្លួនគេទៅអោបជាប់នឹងទ្រូងតាំងពីណាក៏មិនដឹង វាជាការពិតដែលជុងហ្គុកនិយាយថាធ្វើស្អីធ្វើទៅ  គេព្រមអោយថេយ៉ុងដាក់ខ្នើយឃាំងតែមិនប្រាកដនាយនឹងគ្រវែងវាចោលពេលនាយតូចគេងលក់ឯណា

"យើងស្អប់ឯងបំផុតហើយ"ជុងហ្គុកតបដោយសម្លេងសោះកក្រោះ និយាយស្អប់អ្នកដែលក្នុងរង្វង់ដៃដោយមិនក្រែងថាថេយ៉ុងនឹងបានស្តាប់លឺឬក៏អត់ មាត់ប្រាប់ថាស្អប់តែដៃបែរជាអោបរឹតចង្កេះតូចនោះជាប់មិនលែង ស្អប់ណាស់តែក្មេងម្នាក់នេះបែរជាធ្វើអោយគេត្រូវប្តូរចិត្តមិនទៅអាផាត៏មិនរបស់ម៉ូរ៉ាដើម្បីទិញនំអោយក្មេងនេះទៅវិញ បើសួរពីអារម្មណ៏ដែលជុងហ្គុកមាន សូមប្រាប់ថាវាច្របូកច្របល់ខ្លាំងណាស់អ្នកកម្លោះនៅតែបដិសេធ ហើយប្រកាន់យកគោលគំនិតដែលគេមិនដែលស្រលាញ់ថេយ៉ុងសូម្បីតែមួយភាគរយ បើទោះបីជាកាយវិការវាផ្ទុយស្រលះពីមាត់នាយក៏ដោយ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now