Part 12: អ្វីក៏បានឬ??

शुरू से प्रारंभ करें:
                                    

ថេយ៉ុងរមួលខ្លួនតិចៗ បើកភ្នែកព្រឹមៗពេលលឺសម្លេងចុចkeyboard កុំព្យូទ័រញាប់ស្អេកទើបភ្ញាក់ខ្លួនព្រើតថាគេកំពុងនៅលើភ្លៅរបស់ជុងហ្គុក គេគេងលក់បានយ៉ាងម៉េច?ចាំបានថាកាលពីថ្ងៃពេលបញ្ចុកបាយអោយជុងហ្គុករួចនាយក៏មិនទាន់អោយគេចេញទៅផ្ទះវិញភ្លាមៗដូចគ្នា នៅបង្ខំអោយគេអង្គុយលើភ្លៅមើលគេធ្វើការដោយប្រាប់ថាបើអង្គុយមើលគេធ្វើការរហូតពេញមួយម៉ោងថេយ៉ុងអាចទៅវិញបាន តែនេះគេមើលដល់គេងលក់ចឹងឬ?

"ភ្ញាក់ហើយ? "ជុងហ្គុកអោនមុខមកមើលអ្នកដែលអោនមុខមិនហ៊ានមើលគេ ថ្ពាល់របស់ថេយ៉ុងក៏ប្រែជាក្រហមដូចប៉េងប៉ោះដៃដែលអោបករបស់ជុងហ្គុកក៏សន្សឹមប្រលែងចេញយ៉ាងលឿន

"ខ្ងុំ…ខ្ងុំ "គេនិយាយមិនចេញ បានត្រឹមខ្ទប់មុខនឹងទ្រូងរបស់ជុងហ្គុក លោកអើយ…ខ្លួនជុងហ្គុកក្រអូបខ្លាំងណាស់ជាក្លិនទឹកអប់បែបបុរសនៅមុខសង្ហារៗមិនចេះញញឹមរបស់គេអោនមកមើលខ្លួនថែមទៀត បេះដូងលោតឡើងចង់ផ្ទុះហើយ នែ!!គ្មានមកគិតបែបនេះទេថេយ៉ុង ឯងឈប់ស្រលាញ់គេហើយកុំទៅគយគន់មនុស្សអាក្រក់ចិត្តដាច់ចឹងអី

"ហ្ហឹម? "ជុងហ្គុកគ្រហឹមសួរអោនមុខកាន់តែជិតរហូតដល់ថេយ៉ុងដឹងដល់ចំហាយក្តៅបក់មកជិតផ្ទៃមុខខ្លួនទើបរហ័សរុញជុងហ្គុកចេញហើយស្ទុះងើបចេញពីភ្លៅជុងហ្គុកយ៉ាងលឿនរកតែចាប់មិនទាន់

"តួនាទីខ្ងុំចប់ហើយ ខ្ងុំទៅសិនហើយ"ថេយ៉ុងអោនលាជុងហ្គុករួចលើកប្រអប់បាយមកកាន់រួចរហ័សបើកទ្វារចេញតែបើកមិនចេញវាជាប់សោរយ៉ាងម៉េចក៏មិនដឹង

"អ្ហឺ..ម៉េចក៏បើកមិនបាន? "ថេយ៉ុងស្លន់អង្រួនគន្លិះទ្វារអូហ្វីសនោះ ម៉េចក៏បើកមិនចេញ កំពុងភ័យផងថេយ៉ុងក៏ត្រូវគាំងពេលលឺសម្លេងជុងហ្គុកលាន់ឡើងពីតុធ្វើការមក

"សម្រេចថាខ្ងុំយកក្មេងម៉ាក់អោយនៅបម្រើខ្ងុំប៉ុន្មានថ្ងៃសិន លាហើយម៉ាក់"ជុងហ្គុកបោះទូរស័ព្ទទៅម្ខាងសម្លឹងមើលមុខនាយតូចដែលសម្លក់មុខគេជាប់

"អ្នកប្រុសធ្វើឆ្កួតស្អី?បើកទ្វារអោយខ្ងុំ..ខ្ងុំត្រូវត្រលប់ទៅវិញ!!" ជុងហ្គុកមិនមាត់សម្រួលខោអាវបន្តិចទើបបោះជំហានជើងចេញពីតុធ្វើការសម្តៅមករកអ្នកដែលឈរញ័រខ្លួនតែក៏ខំធ្វើខ្លាំងដាក់គេទៀត

ស្អប់ឬស្រលាញ់ [COMPLETE ✔️]जहाँ कहानियाँ रहती हैं। अभी खोजें