Part 9:យើងច្បាស់ជាចងចាំវាទុក

Start from the beginning
                                    

"ហ្ហឹក…ជួយ..អ្ហឹម "កណ្តាប់ដៃរបស់នាយតូចលើកទៅគក់ទ្រូងរបស់ជុងហ្គុកលាន់មិនដាច់សូរពេលដែលខ្លួនស្រែកមិនទាន់ដឹងអីផងក៏ត្រូវគេអោនមកថើបបំបិតមាត់មិនអោយនិយាយអ្វី ការថើបមិនបានថ្នាក់ថ្នមតែវាជាការបង្ខំទៅវិញទេ

ថេយ៉ុងអោនមុខគេចទាំងទឹកភ្នែកសស្រាក់ពេលត្រូវគេចាប់ថើបទាំងកម្រោលមិនមានការថ្នាក់ថ្នម ហើយពេលដែលរើបែបនេះវាកាន់តែធ្វើអោយជុងហ្គុកម៉ួម៉ៅទៅវិញពេលដែលថេយ៉ុងគិតតែពីគេច ក្មេងម្នាក់នេះរឹងរូសពិតមែន

"នៅអោយស្ងៀមទៅ!! "

"ហ្ហឹក…លែងខ្ងុំទៅ អ្នកប្រុសស្រវឹងហើយ កុំធ្វើអីខ្ងុំអី"ថេយ៉ុងរំកិលខ្លួនចង់គេចតែហាក់គេចមិនផុតព្រោះត្រូវគេចាប់ដៃជាប់ព្រមជាមួយរាងកាយមាំទាំរបស់គេឃាំងខ្លួនជាប់ ទើបកម្លោះតូចរហ័សគេចមុខទៅម្ខាងពេកដែលនាយអោនមុខមកសារជាថ្មីធ្វើអោយជុងហ្គុកត្រូវថើបថ្ពាល់ដែលដាមដោយទឹកភ្នែកនោះជំនួសវិញ ព្រមទាំងចាប់បង្វែរមុខអ្នកដែលយំសសឹកតិចៗអោយបែរមកមើលគេ

"ប្រកែកធ្វើស្អី?ក្រែងស្រលាញ់យើងមិនចឹងឬ? "គេនិយាយឡើងដោយភាពជឿជាក់ពេលដែលខ្លួនគេកំពុងគាស់កកាយការពិតដែលថេយ៉ុងព្យាយាមលាក់មកបង្ហាញ ខណ:អ្នកដែលត្រូវបានគេចាប់បានការពិតក៏គ្មានអារម្មណ៏ថារំភើបដែរគេបានដឹងរឿង ព្រោះពេលនេះគេមានតែអារម្មណ៏ខឹងស្អប់ដែលកំពុងកើតមាននៅក្នុងខ្លួនទៅវិញទេ

"នរណាថា?ខ្ងុំមិនបានស្រលាញ់អ្នកប្រុសទេ!! "គេសុខចិត្តបដិសេធព្រោះជិនឆ្អន់នឹងទង្វើដែលនាយធ្វើដាក់ខ្លួនកន្លងមក ហើយសម្តីបដិសេធធ្វើអោយជុងហ្គុកប្តូរទឹកមុខមកជាមិនពេញចិត្តសម្លឹងមើលអ្នកដែលមាត់រឹងឆ្លើយក្បត់ពីចិត្តខ្លួនឯង គេដឹងការពិតអស់ហើយនៅចង់កុហកទៀតឬ?

"មិនបាច់មកធ្វើពុត…យើងដឹងអស់ហើយ!!"សម្លេងធ្ងន់ៗស្តាប់ហើយក៏ហាក់ធ្វើអោយនាយតូចរាងភាំងបន្តិច ដឹង?គេដឹងរឿងអី?

"….."

"តាមពិតឯងស្រលាញ់យើងមកប្រាំឆ្នាំពិតមែនឬ? ពូកែលាក់គ្រាន់បើ"ជុងហ្គុកអស់សំណើច សម្លឹងមើលថេយ៉ុងហើយសើចដើមកតិចៗតែវាបែរជាធ្វើអោយថេយ៉ុងគិតថានាយសើចចម្អកគេទៅវិញ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now