ភាគទី5: ក្មេងនេះក៏មិនធម្មតាដែរ

Start from the beginning
                                    

មកដល់ខាងក្នុងកាសីុណូថេហ្យុងបានឃើញទិដ្ធភាពលេងល្បែងជាច្រើនវងនិងមនុស្សមាឌធំៗក្បាលត្រ
ង៉ោលក៏មានជារបៀបបងធំបងតូចឃើញបែបនេះបើទោះជាថេហ្យុងមានសញ្ជាតិជាមេខ្លាក៏គេរៀងរអាដែរនិងដើរទៅខ្ញាំជាយអាវជុងហ្គុកជាប់

"ហឹស!"នាយក្រាសញោចស្នាមញញឹមតិចៗនិងបន្តដើររហូតដល់បន្ទប់Officeរបស់នាយថេហ្យុងជាមនុស្សទី1ហើយដែលនាយនាំមកមើលការងារសង្គមងងឹតរបស់នាយ

"លោកជាម្ចាស់នៅទីនេះមែនទេ?"ថេហ្យុងក៏សួរនាយ

"ត្រូវហើយ"ជុងហ្គុក

"បើអញ្ចឹងលោកក៏ជាអ្នកមានដែរហេតុអ្វីក៏ចង់បានទ្រព្យសម្បត្តិគ្រួសារខ្ញុំទៀត និយាយត្រង់ៗមកខ្ញុំមើលដឹងថាលោកមិនស្រលាញ់ម៉ាក់ខ្ញុំទេ"ថេហ្យុងច្រត់ដៃនិងតុOfficeនិយាយទៅកាន់នាយទាំងព្យាយាមធ្វើមុខកាច

"ស្មានតែខួរឯងតូច"ជុងហ្គុក

"លោកបានន័យថាយ៉ាងមិច?"ថេហ្យុង

"ហេតុអ្វីមិនស្ដាប់ហេតុផលម៉ាក់ឯងដែលគាត់និយាយថាគាត់មិនបានសម្លាប់ប៉ាឯង"ជុងហ្គុក

"ព្រោះខ្ញុំឃើញផ្ទាល់ភ្នែក!!"ថេហ្យុង

"ហើយឯងក៏ចោតគាត់? បើអញ្ចឹងចាំឃើញយើងលួចទ្រព្យគ្រួសារឯងផ្ទាល់ភ្នែកហើយចាំនិយាយ"ជុងហ្គុកនិយាយបណ្ដើរដៃទាញកំព្យូទ័រមកទល់មុខនាយ

"ខ្ញុំនិងមិនអោយវាកើតឡើងដាច់ខាត ទ្រព្យប៉ារបស់ខ្ញុំខំរកស្ទើរពេញមួយជិវិតមិនមែនរបស់freeសម្រាប់មនុស្សមុខខ្លាញ់ខ្លះនោះទេ"ថេហ្យុងនិយាយហើយក៏ដើរតាំងៗចេញទៅខាងក្រៅដើម្បីសើុបរកមើលភស្តុតាងចាប់កំហុសជុងហ្គុក មើលទៅនាយម្នាក់នេះមិនធម្មតាទេ..តែអេ..នាយមានឆ្កួតឯណាគ្រាន់តែរៀងរោគចិត្តឡប់សតិបន្តិច .

"ហឹសៗ..អ្នកប្រុសថេយ៍ឆ្លាតដែរប៉ុន្តែល្ងង់"ហេដូតាមមើលដំណើរថេហ្យុងហើយក៏និយាយឡើង

"កុំមើលងាយគេអោយសោះក្មេងម្នាក់នេះក៏មិនធម្មតាដែរ រឿងខ្លះគេអាចឆ្លាតជាងឯងក៏ថាបាន"ជុងហ្គុក

"រឿងអីទៅចៅហ្វាយ.."ហេដូ

"ឯងឪយើងហ្ហេ? ទើបត្រូវជម្រាបឯង"ជុងហ្គុកដាក់មួយម៉ាតធ្វើអោយនាយជំនិតអេះកញ្ចឹង.កសើចមិនសម រឿងខ្លះបើនាយប្រាប់គឺប្រាប់ហើយកុំសួរច្រើនតាប៉ែប្រយ័តន្ននាយចៅហ្វាយម្នាក់នេះជេម៉ែលេង។
ជុងហ្គុកក៏បន្តធ្វើការរបស់នាយអោយតែមនុស្សដែលជុងហ្គុកចង់ធ្វើបាបគឺនាយមកអង្គុយមើលភ្ញៀវម្នាក់នោះលេងតាមកាមេរ៉ានិងបញ្ជារកូនចៅអោយរៀបចំបៀឬឃ្លាឃ្លោកតាមក្រឡារបស់នាយធានាថាចាញ់ងើបមុខលេងរួចមិនខាន (ល្បែងតែងមានល្បិច)

Step Father(លោកប៉ាចុង)[Complete✅]Where stories live. Discover now