Part 7: គេស្រលាញ់ឯងមិនមែនយើង

Start from the beginning
                                    

ថេយ៉ុងសង្ងំគេងទាំងទឹកភ្នែកហូរតាមកន្ទុយភ្នែករឹមៗគេខឹងខ្លួនឯងដែលមិនអាចតស៊ូឬប្រកែកជុងហ្គុកដើម្បីយកភាពស្អាតស្អំអោយខ្លួនឯងបាន គេខឹងដែលគ្រាន់តែពាក្យមើលងាយ ពាក្យគំហករបស់ជុងហ្គុកធ្វើអោយទឹកភ្នែកគេហូរបានដោយយ៉ាងងាយ គេខឹងដែលមិនអាចធ្វើខ្លួនអោយស្អប់គេបាន ពេលខ្លះតាំងចិត្តថាស្អប់តែពេលគេធ្វើល្អដាក់តិចតួចក៏ចិត្តទន់វិញដូចចាហួយ វាអ្វីដែលថេយ៉ុងស្អប់បំផុតគេស្អប់ដែលគេធ្វើខ្លួនទន់ខ្សោយបែបនេះ

គេយំរហូតដល់គេងលក់ម្តងទៀតមិនបានចាប់អារម្មណ៏ពីរង្វង់ដៃដែលអោបចង្កេះគេនោះក៏សន្សឹមសសៀរដកចេញពីចង្កេះថេយ៉ុង ជុងហ្គុកងើបបើកទ្វារចេញទៅខាងក្រៅដោយមិននិយាយអ្វីមួយម៉ាត់សុខចិត្តប្រគល់គ្រែអោយក្មេងដែលខ្លួនស្អប់គេងយ៉ាងស្រួលទៅវិញ

រំលងអាធ្រាត្រម៉ោងពីរភ្លឺទៅហើយ ជុងហ្គុកនៅក្រលែងស្រាផឹកក្នុងបន្ទប់ទទួលភ្ញៀវនៅឡើយ កែវភ្នែកស្ងប់ស្មើរបង្កប់នូវអារម្មណ៏ជាច្រើនលាក់នៅខាងក្នុង

" ហ៊ឹស… "ជុងហ្គុកធ្លោយសម្លេងសើចចម្អកឡើងមកសម្លឹងមើលទ្វារបន្ទប់ដែលគេចេញមកមុននេះហាក់កំពុងគុំអ្នកដែលខាងក្នុងយ៉ាងម៉េចមិនដឹង

"បើពូកែលាក់ណាស់ ទុកអោយយើងជាអ្នកធ្វើអោយឯងនិយាយចេញមកក៏បាន" គេនិយាយចេញមកទាំងគ្មានក្បាលគ្មានកន្ទុយ ថេយ៉ុងពូកែលាក់អ្វីទៀតហើយ មើលចុះ….ញញឹមឡើងមកបែបនេះច្បាស់ជាមានល្បិចធ្វើបាបក្មេងតូចដែលកំពុងគេងក្នុងនោះទៀតមិនខាន

----------------

ថេយ៉ុងត្រលប់មកភូមិគ្រិះរបស់ដេវីនសុន វិញក្រោយពេលដែលភ្ញាក់ពីព្រឹកព្រលឹមស្រាងៗហើយក៏ត្រូវជុងហ្គុកចាប់អូសចេញពីផេនហោស៏ដូចអូសវ៉ាលី មកដល់ក៏ញាត់ចូលឡានហើយមើលចុះ សូម្បីតែពេលមកដល់គេក៏ចុះទៅតែខ្លួនគេធ្វើមិនដឹង មិនខ្ចីហៅ មិនសូម្បីតែងាកមើលមុខឬនិយាយជាមួយថេយ៉ុងសូម្បីតែមួយម៉ាត់តាំងតែពីព្រឹកមក

នាយតូចដកដង្ហើមធំទើបរុញទ្វារឡានចុះដោយខ្លួនឯងហើយរត់ទៅផ្ទះខាងក្រោយរបស់ខ្លួនដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់ទៅសាកលវិទ្យាល័យ ចៃដន្យមានម៉ោងត្រូវរៀនមួយព្រឹកទើបគេត្រូវទៅដោយផ្ញើរសារប្រាប់ម្តាយដែលនៅភូមិគ្រិះធំប្រាប់ថាជុងហ្គុកបាននាំគេមកវិញហើយ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now