ភាគទី12 : រង្វាន់សម្រាប់ការធ្វើជាក្មេងល្អមួយថ្ងៃ

Start from the beginning
                                    

"ហ្ហើយ...ចរឹកអន់ទាំងចៅហ្វាយទាំងកូនចៅ"ថេហ្យុងដើរចូលក្នុងឡានវិញទាំងទឹកមុខក្រញ៉ូវហើយហេដូក៏បិទទ្វាឡានក្រឹប..ចាកចេញទៅបាត់តែកំមើលមុខ
ថេហ្យុងបញ្ចុបប្រហុកប្រហែលស្អាតជាង..។

#ភូមិគ្រិះចន

មកដល់ទីធ្លាភូមិគ្រិះដ៍ធំស្កឹមស្កៃថេហ្យុងក៏ចុះមកជាមួយនឹងទឹកមុខក្រញ៉ូវតាមចរឹករបស់គេហើយក៏មានអ្នកបម្រើរជាច្រើនអោនគោរពថេហ្យុងព្រោះពួកគេដឹងថាថេហ្យុងមានឋានៈធំប៉ុណ្ណាដែលគេត្រូវរៀនគោរពនិងអោនលំទោនអោយហើយ

ឡានទំនើបmclaren 720s ពណ៍លឿងដែល
ថេហ្យុងតែងតែប្រាថ្នាចង់បានស្រាប់តែចតនៅចំពោះមុខរាងតូចភ្ញាក់ផ្អើលជាខ្លាំងហើយរំភើបទៀតផងពេលបានជួបផ្ទាល់បែបនេះឡានម៉ាកនេះទាល់តែកម្មង់យូទើបបានហើយថ្លៃទៀតផងដោយគិតថាជាឡានជុងហ្គុកទើបមិនចង់ប៉ះតែហាមចិត្តមិនបានថេហ្យុងក៏រត់ទៅមើលទាំងញញឹម

"ស្អាតណាស់..សំណព្វចិត្តថ្ងៃណាមួយយើងនិងជិះឯងបានអោយបាន"ថេហ្យុងប៉ះកញ្ចក់រលើបស្រិលនិង
សើចតិចៗគេធ្លាប់បានSaveរូបឡាននេះជាច្រើនចូលក្នុងComputerរបស់គេហើយក៏គូលេងរហូតទៀតផងតែក្រុមហ៊ុនឡានសម្ព័ន្ធគីមមិនអាចផលិតម៉ូឌទំនើបពេកបែបនេះបានទេ

"អញ្ចឹងជិះវាថ្ងៃនេះទៅ"ពេលនោះសម្លេងរាងក្រាសក៏ឡើងពីក្រោយខ្នង

"អត់ទេ"ថេហ្យុងធ្វើមុខស្មើរវិញនិងប្រកែក

"នេះសោ..យើង..យើងទិញអោយរង្វាន់សម្រាប់ការធ្វើក្មេងល្អមិនឈ្លើយមួយថ្ងៃនេះ"ជុងហ្គុកហុចសោអោយថេហ្យុងនិងនិយាយសម្ដីចម្អន់រាងតូចដដែលទាំងដែការពិតនាយលួចកម្មង់តាំងពីឃើញថេហ្យុងគូរូបឡាននេះមកម្លេះ

"លោកកុហកទេដឹង?"ថេហ្យុងធ្វើមុខមិនសម

"កុហកធ្វើអីឯកសារក៏ផ្ទេអោយឯងរួចដែរមិនបាច់ភ័យថាយើងមកវិញនេះសោ..ហើយបើកសាកទៅ"ជុងហ្គុកយកឯកសារមកហុចអោយរាងតូចថេហ្យុងក៏បើកមើលឃើញឈ្មោះគេពិតមែនតើនាយគិតអីហេតុអ្វីស្រាប់តែមានអារម្មណ៍ថារំភើបចម្លែក

"គឺ..ហេតុអ្វីលោកទិញអោយខ្ញុំ?"ថេហ្យុង

"ហេតុផលដូចប្រាប់អម្បិញមិញ..យកឬអត់?"ជុងហ្គុក

Step Father(លោកប៉ាចុង)[Complete✅]Where stories live. Discover now