Part 4:ចេញទៅ!!

Start from the beginning
                                    

"ឯងគិតថាឯងអាចឈ្នះយើងបានឬ? "ណាយរ៉ាស្ពាយកាបូបដើរមកក្បែរថេយ៉ុងដែលអង្គុយនៅខាងលើសាឡុង នាងដឹងច្បាស់ថាក្មេងនេះប្រាកដជាគិតអ្វីទៅលើជុងហ្គុកជាមិនខាន មុននេះនាងក៏បានឃើញថាគេយំ ដូច្នេះហើយទើបនាងជឿជាក់ថាក្មេងនេះមានចិត្តអោយមនុស្សដែលនាងប៉ងនោះ

"អ្នកនាងនិយាយពីអី? "ថេយ៉ុងចងចិញ្ចើមសួរព្រោះសុខៗនាងក៏មកសួរទាំងគ្មានក្បាលគ្មានកន្ទុយបែបនេះ

"យើងមើលដឹងថាឯងពេញលោកជុងហ្គុក… ឯងគិតថាឯងអាចឈ្នះខ្ញុំបានឬ? "ថេយ៉ុងលឺហើយក៏សើចបន្តិចព្រោះហួសចិត្តដែលនាងមកនិយាយធ្វើដូចជុងហ្គុកជាកម្មសិទ្ធរបស់នាងតែម្នាក់ចឹង

"ឈ្នះមិនឈ្នះខ្ញុំមិនដឹង…តែអ្វីដែលខ្ញុំដឹងច្បាស់ អ្នកប្រុសមិនដែលស្រលាញ់អ្នកណាពិតប្រាកដឡើយ"គេនិយាយការពិតតាមដែលមើលឃើញមករាល់ថ្ងៃ តែនាងបែរជាគិតថាថេយ៉ុងចង់ឌឺដងនាងទៅវិញ

"ត្រឹមតែជាអ្នកបម្រើនៅផ្ទះលោកជុងហ្គុកសោះ កុំមកសម្តីខ្លាំងដាក់យើង!! "

"ខ្ញុំមិនបានសម្តីខ្លាំងនោះឡើយ គ្រាន់តែចង់ប្រាប់អោយអ្នកនាងបានដឹងឬមួយអ្នកដឹងហើយតែសុខចិត្តធ្វើមិនដឹង? "

"ឯង…អាក្មេងចង្រៃ"នាងចូលមកបម្រុងនឹងទះថេយ៉ុងតែគេគេចចេញទាន់ធ្វើអោយស្រីស្រស់បុកនឹងថូផ្កាលើតុធ្លាក់បែកខ្ចាយប៉ុន្តែនាងមិនបានបញ្ឈប់ត្រឹមនឹងណាយរ៉ាសម្លក់មុខថេយ៉ុងដែលកំពុងរកផ្លូវគេចចេញ

"យើងនឹងធ្វើអោយឯងគិតខុសថាកាលដែលមកឌឺដងផ្លែផ្កាអោយយើងបែបនេះនោះ"

"តែខ្ញុំមិនបាន… "

ផាច់!!!

----------------------

"អ្នកម៉ាក់!! "ជុងហ្គុកសង្កត់សម្លេងហៅឈ្មោះម្តាយតាមទូរស័ព្ទដោយតភាពម៉ួម៉ៅពេលដែលរកគាត់ឡើងចង់វិលក្បុងពេញមួយអាកាសយានដ្ឋាន តែពេលខលទៅបែរជាគាត់ប្រាប់ថាពេលនេះនៅហាងកាហ្វេរជាមួយមិត្តចាំជួបគ្នាបីម៉ោងក្រោយថែមទាំងផ្ញើរក្មេងនោះជាមួយគេទៀត

(កុំមកធ្វើសម្លេងបែបនេះដាក់ម៉ាក់ជុងហ្គុក ម៉ាក់មិនចូលចិត្ត!)

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now