Part 1:យំធ្វើស្អីអាណាងាប់?

Start from the beginning
                                    

ជុងហ្គុកជ្រើសមិនតបបងប្រុស ទើបដើរកៀសចេញសម្តៅទៅបន្ទប់ទទួលភ្ញៀវដែលមានលោកប៉ានិងអ្នកម៉ាក់នៅអង្គុយក្នុងនោះស្រាប់

"មានអ្វីបកស្រាយទេ ចំពោះព័ត៏មានមួយនេះ"លោកអាន់ឌ្រេបោះកាសែតទៅលើតុ បង្ហាញព័ត៏មានដែលកូនប្រុសពៅមានទំនាក់ទំនងជាមួយនឹងតារាម៉ូឌែលល្បីឈ្មោះថែមទាំងលេចលឺថាបណ្តើរគ្នាចូលសណ្ឋាគារថែមទៀត នេះបើមិនចាត់អោយកូនស្រីកណ្តាលរបស់គាត់ឡាយរ៉ា ដេវីនសុនម្ចាស់ក្រុមហ៊ុនផលិតខ្សែរភាពយន្តល្បីលំដាប់ពិភពលោកចេញមុខបកស្រាយនិងបិទព័ត៏មានអោយទេច្បាស់ជាកើតរឿងធំមិនខានឡើយ

"…. "

"ប៉ាប្រាប់ប៉ុន្មានដងហេតុអីមិនស្តាប់?ប៉ាមិនបានខ្វល់ដែលឯងទៅទាក់ទងនឹងនរណាប៉ុន្តែកុំដាច់ខាតអោយមានព័ត៏មានបើសិនជាមិនច្បាស់លាស់ ហើយនេះស្អី?ឯងសប្បាយណាស់ឬដែលឃើញពួកអ្នកកាសែតចុះថាកូនប្រុសត្រកូលដេវីនសុន ប្តូរស្រីដូចប្តូរខោអាវ ពេញចិត្តណាស់ហ្ហេស? "គាត់សម្លឹងមើលកូនប្រុសដែលនៅតែមិននិយាយអ្វីក្រៅពីភាពស្ងប់ស្ងាត់ គាត់និយាយគាត់ស្តីអោយក៏មិនដែលស្តាប់សូម្បីតែម្តង មិនមែនរើសអើងគ្រាន់តែមិនចង់អោយគេមើលមកថាកូនប្រុសគាត់ប្តូរស្រីមិនរើសមុខចឹងឡើយព្រោះជាត្រកូលដែលមានមុខមាត់ក៏មិនតូចមិនអាចធ្វើខ្លួនអោយមានរឿងតាមតែចិត្តចង់ឡើយ

"នាងជាអ្នកអញ្ជើញខ្ញុំទៅញ៉ាំអាហារមួយពេលជាមួយគ្នា នរណាទៅដឹងថាពួកព័ត៏មានអស់នោះតាមខ្ញុំមិនដេកមិនពួនបែបនេះទៅ?"

"ហ៊ឹស…មុខឯងនឹងហ្ហេសញ៉ាំបាយតែមួយមុខ? "គាត់ហាក់អស់សំណើចឡើងមកទំនងចម្អកអោយកូនប្រុស មនុស្សដូចជាកូនប្រុសគាត់បើសិនជាមិនមានអ្វីមកប្តូរជាមួយគេក៏មិនបន្ទាបខ្លួនទៅចាយពេលចាយវេលាជាមួយឡើយ

"បើចឹងខ្ញុំក៏មិនដឹងបកស្រាយយ៉ាងម៉េចទៀតដែរ បើប៉ាចង់ច្បាស់ក៏អោយបងប្រុសយកកាម៉េរ៉ាសុវត្ថិភាពសណ្ឋាគារគាត់មកមើលទៅ"ស្រដីចប់គេក៏ងើបឡើងទៅបន្ទប់សម្រាកផ្ទាល់ខ្លួនបាត់ដោយមិនអោយឪពុកម្តាយឃាត់ទាន់ព្រោះសារនេះគេមិនបានធ្វើរឿងស្មោកគ្រោកដូចដែរព័ត៏មានបានចុះ រាល់ដងមិនដែលប្រកែកដោយសារវាមែនប៉ុន្តែសារនេះគ្រាន់តែញ៉ាំបាយមិនបានដល់ដំណាក់កាលនោះឡើយ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now