Episode14: ជាឈុតដែលបងរើសឲ្យអូនពេលមុននោះ

2.6K 226 0
                                        


         អារម្មណ៍របស់មនុស្សម្នាក់ៗវាតែងតែខុសគ្នាដូច Taehyung អ៊ីចឹងនិយាយតែមិនស្រួលដាក់ហ៊ានធានាថាហ្នឹងអាចឈឺក្បាលដោយគេជាមិនខាននិយាយទៅកូសាហាវ។ ប៉ុន្តែក៏មានមនុស្សម្នាក់ដែលយល់ចិត្តគេ ចាំទ្រគេ ដឹងពីគេគ្រប់សព្វសារពើ ហេតុតែស្រឡាញ់គេពេកហើយក៏ដូចជាពាក្យដែលនាយធ្លាប់និយាយផងដែរថា "បងនឹងដណ្តឹងអូនយកមកធ្វើជាប្រពន្ធ!!បងមិនប្រលែងអូនម្តងទៀតទេថេយ៍!" (នាយលួចនិយាយក្នុងចិត្ត)

"បងស្រឡាញ់អូន បងឈប់ធ្វើចរិតដូចពីមុនហើយ សឺត" Jungkook នាយមិនទាន់គេងនៅឡើយទេចំណែក Taehyung ញ៉ាំឆ្អែតក៏ដាក់ខ្លួនគេងតែម្តង។ នាយទាញកៅអីតុសម្អាង មកអង្គុយក្បែរគ្រែរួចថើបឱបក្រសោបដៃទាំងគូរបស់គូដណ្តឹងយ៉ាងណែន។

"សឺត!! អូនសម្លាញ់!!ងើបបានងូតទឹកចេញ"

"ទៀតហើយ Jung បងចូលចិត្តរំខានដំណេករបស់អូនម្លេះ?"

"ទើបតែម៉ោង6:30នាទីទេឆាប់ឡើងអូនគេងយ៉ាងហ្នឹងហើមមុខអស់ហើយ"

"ហ្ហឹម"
"ងើបឆាប់ឡើង" Jungkook ចាប់លើក Taehyung ពរពីមុខចណែកជើងគេក្រពាត់ជាប់ចង្កេះ Jungkook មិនដក។

"បងដុសមុខឲ្យ" នាយចាក់ហ្វូមលាងមុខលាងមុខឲ្យគេយ៉ាងយកចិត្តទុកដាក់។

"រួចហើយ តោះញ៉ាំបាយ"

Jungkook នាំ Taehyung ទៅញ៉ាំបាយរួចនាំគេទៅផ្ទះនាយម្តងព្រោះថាតាំងពីភ្ជាប់ពាក្យរួចមកមិនទាន់បានទៅលេងម៉ាក់ក្មេកទេរវល់តែធ្វើការជាប់។

"ម៉ាក់"
"ជម្រាបសួរអ្នកម៉ាក់"
"អូ Tae មកលេងម៉ាក់មែនទេ"
"បាទម៉ាក់ តែនេះកូនមករៀងយប់បន្តិចហើយព្រោះកូនជាប់គេង ហិហិ"
"អា៎ ឲ្យតែកូនបានមកលេងម៉ាក់សប្បាយចិត្តណាស់ទៅហើយ"
"ម៉ាក់កូនសុំនាំគេទៅបន្ទប់សិនហើយបាទ"
"ទៅចុះកូនម៉ាក់ក៏ម៉ោងសម្រាកដូចគ្នា"
"បាទម៉ាក់រាត្រីសួស្តី" Jungkook និយាយចប់បម្រុងកាន់ស្មា Taehyung តែក៏ត្រូវគេគ្រលាស់ចេញ។

"អ្នកណាថាអូនទៅបន្ទប់ជាមួយបង??" Tae លើកចិញ្ចើមសួរនាយ។
"អៅ?"
"អូនចង់ទៅលេងសួនខាងមុនផ្ទះ ណាណា"
"តែមេឃវាជិតភ្លៀងហើយអូនឃើញទេ?"
"ជុប កុំនិយាយច្រើនជូនទៅភ្លាម" Taehyung ងើយមុខថើបនាយមួយខ្សឺតជាការយកចិត្ត។
"មក មកដើរតាមបងមក"

❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]Where stories live. Discover now