Episode10: បងសូមអង្វរអូនសម្លាញ់

3.2K 210 0
                                        

           បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចពួកគេអង្គុយលើសាឡុងមើល TV ឱបគ្នាធ្វើមិនដឹងដោយ Taehyung ជាអ្នកគេងលើទ្រូងរបស់ Jungkook។

"Tae...អូនtae"

"យ៉ាងមិច?" Taehyung  ងើយមុខសួរនាយភ្លឺសៗ

"បងស្រឡាញ់អូន សឺត" នាយថារួចក៏បង្អូសមាត់ថើបថ្ពាល់អ្នកដែលកំពុងគេងពីលើនាយ។

"ចំមែន!!"

"បងស្រឡាញ់អូន បងស្រឡាញ់អូន បងស្រឡាញ់អូន Kim Taehyung បងស្រឡាញ់អូន សឺតៗ" Jungkook  និយាយបណ្តើរចាប់ Taehyung  ថើបបណ្តើរ នេះហើយជាក្តីសុខរបស់ពួកគេ។

"Jungkook បងពីមុនត្រឡប់មកវិញហើយ"

"ឯណា!!ចេះតែថាហើយ បង!!គឺបងអ៊ីចឹងតាំងពីដើមតើ"

"ចុះអ្នកណាមកធ្វើចរឹតហីៗដាក់អូន?ចុះអ្នកណាជាអ្នកនិយាយពាក្យបែក?ហុឹស"

"ហ៊ីយ៉ាៗៗ នោះគឺមិនមែន Jeon Jungkook ទេ ម្នាក់ហ្នឹងបានស្លាប់បាត់ហើយ"  

"បងបានសន្យាជាមួយអូនរួចហើយហាមធ្វើឲ្យអូនខូចចិត្ត ហើយបងត្រូវតាមចិត្តអូនគ្រប់យ៉ាង"

"សន្យាៗៗ ថាមិនធ្វើឲ្យ Kim Taehyung របស់បងខូចចិត្តម្តងទៀតទេ"

"អ្នកណាថាអូនខូចចិត្ត?"

"អៅ?"

"ប៉ុន្តែអូនខឹងបង អូនខឹង!!ខឹងចង់តែចាប់ទះបងឲ្យណាណីម្តងទេ"

"វាយបងមក វាយតាមតែចិត្តអូនខឹងមក" នាយចាប់ដៃ Taehyung ឲ្យវាយនាយតែក៏ត្រូវនាយតូចសម្លក់ថ្លែ។

"មិនចាំបាច់វាយទេវាហួលពេលទៅហើយ"

"អាអា៎ ឈប់ខឹងនឹងបងទៅណា បងស្រឡាញ់អូនtae" ដោយខ្មាញ់ទឹកមុខរបស់នាយតូចពេក Jungkook  ក៏ចាប់ទាញថ្ពាល់គេ យ៉ាប់មែនយារថ្ពាល់គេហើយ!!

"និយាយអ៊ីចឹង អូនtae!!"

"Huhh??"

"បងដណ្តឹងអូនរួចរាល់ហើយ ថ្ងៃណាភ្ជាប់ពាក្យ គឺបងចង់ភ្ជាប់ពាក្យណា"

"តោះទៅនិយាយាជាមួយលោកប៉ា" នេះគេក៏ចង់រៀបការឲ្យឆាប់ៗមិនចាញ់ Jungkook ប៉ុន្មានដែរ។

"ល្អណាស់អូនសម្លាញ់"

"អូនប្តូរខោអាវសិន ជុប*" Taehyung ថើបនាយមួយខ្សឺតរួចក៏រត់ទៅបន្ទប់យ៉ាងលឿនព្រោះខ្លាចនាយចាប់ក្រញិច"

❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]Where stories live. Discover now