Jungkook ដាក់ខ្លួនគេងលើគ្រែជាមួយ Taehyung យកដៃឱបក្រសោបគេទៀតផង><
"Jungkook ហប់កុំរឹតខ្ញុំខ្លាំងពេក!!"
"សឺតៗ ហេតុអីក៏អូនគួរឲ្យស្រឡាញ់យ៉ាងនេះ!!" Jungkook ចាប់ថ្ទាល់អ្នកដែលបិទភ្នែកតែមាត់នោះនៅងូវៗនៅឡើយ
"ស្អុយ មាត់នាយណាស់" មាត់គេធម្មតាសោះ😒
"ចឹងអូនសាកបឺតមាត់បងតែម្តងទៅនេះ បងឲ្យបឺត Free"
"ឈប់ទៅ ខ្ញុំចង់គេងនាយឆាប់គេងទៅ" Taehyung និយាយងុលៗដែលកំពុងគេងផ្កាប់លើពូក។
"បាទបាទបងគេងហើយ" Jungkook ទាញ Taehyung ឲ្យកើយលើស្មានាយរួចដៃមួយចំហៀងទៀតឱបរឹតគេមិនឲ្យខ្លាំងពេកក៏មិនស្រាលពេក។
ពួកគេគេងឱបគ្នាពេញមួយយប់ចំណែកអ្នកផ្ទះប្រាកដជាបារម្ភស្លាប់ហើយមកគេងនៅខុនដូតែពីរនាក់បែបនេះ។ Jungkook ភ្ញាក់ពីគេងមើលឆ្វេងមើលស្តាំមិនឃើញ Taehyung នៅក្បែរក៏ប្រញាប់ស្រែករកយ៉ាងរហ័ស ចុះបើគេទៅបាត់ចោលនាយនោះឲ្យគិតយ៉ាងមិច? អ្វីដែលនាយខ្លាចបំផុតគឺពេលដែលភ្ញាក់ឡើងមិនឃើញមនុស្សជាទីស្រឡាញ់នៅក្បែរ។
"Tae... Taehyung" ក្រឡេកចុះក្រឡេកឡើងឃើញ Taehyung ដែលពាក់អាវរបស់នាយពណ៍សត្រឹមភ្លៅ យ៉ា!!សុិចសុីមែនទែន។រាងតូចនៅឡៅតឿខាងមុខខុនដូររីឯដៃកំពុងតែក្រវីកែវ red wine។ Jungkook ឃើញដូច្នោះក៏ដើរទៅលូកដៃទៅឱបក្រសោបគេពីក្រោយយ៉ាងកក់ក្តៅ។
"ហ្អឹម Jung!"
"អ្នកណាឲ្យអូនញ៉ាំ wine ទាំងព្រឹកបែបនេះ?" Jungkook ដាក់.កលើស្មារបស់នាយតូចទាំងដៃនៅឱបចង្កេះគេដដែល។
"គ្មានអ្វីទេ! ខ្ញុំចង់ផឹក យ៉ាងមិច?"
"យប់មិញអូនកូរបងពេញមួយយប់ ដោយសារតែអូនផឹកទាំងអស់ហ្នឹង(សំដៅលើជាតិអាល់កុលទាំងអស់)"
"មិនដឹង មិនដឹងអ្វីទាំងអស់ មិនបានចាំ" ចូលចិត្ត! ចូលចិត្តណាស់អាការឲ្យឆ្លើយ
កំបុតៗរបស់គេហ្នឹង គ្មានក្បាលគ្មានកន្ទុយ។
"បានហើយឈប់ញ៉ាំទៅ អូននៅមិនទាន់ញ៉ាំបាយនៅឡើយទេ ប្រយ័ត្នឈឺក្រពះ"
"ហ្អឹម ក៏បាន ចុះនាយមិនធ្វើមិនទៅធ្វើការទេឬ?" Taehyung ដាក់កែវស្រាចុះ រួមក៏ងាកទៅសួរគេ
STAI LEGGENDO
❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]
Fanfictionបងនឹងដណ្តឹងអូនយកមកធ្វើជាប្រពន្ធ!!បងមិនប្រលែងអូនម្តងទៀតទេថេយ៍! Jktop Vottom
![❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]](https://img.wattpad.com/cover/304832530-64-k258639.jpg)