ថ្ងៃថ្មីបានមកដល់ទឹកមុខរបស់អ្នកកម្លោះដូចជាស្រស់ស្រាយខុសពីធម្មតាជាងពេលមួយរយៈមុនមួយរយៈមុនគេគឺដុនដាបខ្លាំងណាស់ គេ សម្រេចចិត្តច្បាស់ហើយថាគេនឹងចេញទៅខាងក្រៅនៅថ្ងៃនេះ ។
"ម៉ាក់ថ្ងៃនេះកូនចេញទៅខាងក្រៅ"
"ល្អហើយដែលកូនចេះគិតអ៊ីចឹងម៉ាក់មិនបាច់ហត់ជាងនេះ"
"ចឹងកូនទៅហើយម៉ាក់"នាយនិយាយក៏ដើរចេញទៅបាត់ទៅ
ឆ្ងល់!!!មិនមែនមិនឆ្ងល់នោះទេថាហេតុអ្វីគេមិនដែលឃើញមុខឬដំណឹងរបស់នាយក្រាស់មួយរយៈនេះអ៊ីចឹង ឬមួយគេទៅរស់នៅក្រៅប្រទេស? តែយ៉ាងណាក៏គេត្រូវតែបានលឺខ្លះៗពីគេដែរតែនេះបាត់ឈឹងតែម្តង។
"ម្តេចក៏មួយរយៈនេះមិនដែលឃើញមុខគេសោះ? ហ្ហើយបែបនេះយើងក៏ចេះនឹកនាយដែរនាយគល់ឈឺ!!!" សំឡេងនិយាយជាមួយកញ្ចក់ម្នាក់ឯងក្នុងបន្ទប់ទាំងដែលចិត្តរបស់គេក៏រាងនឹកម្នាក់នោះខ្លះៗដែរ។
"អើយ ឈប់គិត Taehyung ឈប់គិត គេបានទៅចោលឯងអស់ 2ខែហើយល្មមឈប់នឹកគេទៅ" គេថារួចក៏ងើបចេញទៅបន្ទប់ទឹករងចាំ Sumin ទៅញ៉ាំបាយជាមួយគ្នានៅខាងក្រៅព្រោះខានញ៉ាំជាមួយគ្នាយូថ្ងៃហើយ។
Jungkook ទាញសោរឡានជិះទៅផ្សារទំនើបដែលម៉ាក់របស់នាយបើកហាងខោអាវម៉ាកព្រេនៗជាច្រើន
"មុខមិនសម JEON JUNGKOOK ពីមុនទេអាហ្គុកអើយ មុននឹងចេញមកភ្លេចឲ្យឈឹងរឿងពុកចង្កា" នាយអង្គុយក្នុងឡានទាញកញ្ចក់មកមើលមុខខ្លួនឯង ។
"មិនចាំបាច់អ្នកណាមកបន្ទោសខ្ញុំទេសូម្បីតែខ្ញុំក៏រៀងភ្ញាក់នឹងមុខខ្លួនឯងដែរ" និយាយរួចនាយវែកសក់ឡើងទៅលើ មានអីម្យ៉ាងដែរដូច daddy ចឹង🌚
"សួស្តីលោកចន" បុគ្គលិកនៅហាងរបស់ម៉ាកនាយឱនគំនាបពេលដែលនាយចូលហាងតាមបែបភ្ញៀវទូទៅ
"មានឈុតដែលមកថ្មីទេ?"
"បាទមានលោក! ខាងនេះបាទ!!"
នាយចំណាយពេលរើសឈុតនិងខោអាវខ្លះទៀតសម្រាប់ទុកពាក់ក្នុងកម្មពិធីនិងពាក់ធម្មតារួចទៅដើរមើលកន្លែងផ្សេងទៀត។
"ហ៊ីយ៉ា យើងដើរផ្សារដូចគេអ៊ីចឹង" នាយនិយាយសំដៅទៅ Taehyung ព្រោះកាលបើ Taehyung បានដើរផ្សារហើយរបស់ពេញដៃ។
YOU ARE READING
❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]
Fanfictionបងនឹងដណ្តឹងអូនយកមកធ្វើជាប្រពន្ធ!!បងមិនប្រលែងអូនម្តងទៀតទេថេយ៍! Jktop Vottom
![❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]](https://img.wattpad.com/cover/304832530-64-k258639.jpg)