Shopping ដ៏សែនឈឺក្បាលជាមួយអនាគតស្វាមីរបស់គេម្តងនេះគឺថាបើមិនក្រពុលមុខទេថាទៅ នាយម្នាក់នោះកូរគេមិនឈប់ទាល់តែសោះ។
"ជិតថ្ងៃត្រង់ហើយទៅវិញ ទៅញ៉ាំបាយផ្ទះ!"
"បាទ បាទ" Jungkook ប្រញ៉ាប់យកអ៊ីវ៉ាន់ពីដៃរាងតូចដាក់គូថឡានរួចចេញឡានទៅផ្អះតែម្តង
"នាយ!!!" កំពុងតែជិះឡានសុខៗ Taehyung ក៏បែរមុខមកសួរអ្នកកំពុងតែផ្តោតលើការបើកបរ
"ហេតុអី នាយមកដណ្តឹងខ្ញុំ? នាយនៅស្រឡាញ់ខ្ញុំ?"
"ហីយ៉ា បើបងមិននៅស្រឡាញ់អូនចាំបាច់បងចំណាយអស់រាប់រយលានវ៉ុនមកដណ្តឹងអូន?" Jungkook និយាយទាំងភ្នែកមើលផ្លូវដៃកាន់ចង្កូតឡានដដែល ប៉ុន្តែក៏បន្តនិយាយ
"មែនហើយអូននៅមិនទាន់ឆ្លើយសំណួរនឹងបងទេ!!"
"រឿងស្អី?"
"គឺរឿងដែលអូនផុសរូបជាមួយអ្នកណាមិនដឹង"
"គាត់ជាបងប្រុសជីដូនមួយខ្ញុំ យ៉ាងមិច?"
"ហិហិ គ្មានទេ!តែថ្ងៃក្រោយឈប់ឲ្យអូនថតបែបទៀតនោះហើយ!!"
"ខ្ញុំឈប់និយាយជាមួយនាយហើយ!!"
"អៅ?បង?បងនិយាយខុសតើមែនទេ?" Jungkook ចងចិញ្ចើមសួរគេ
"នាយកំពុងតែចងចិញ្ចើមនិយាយជាមួយខ្ញុំ?"
Taehyung លើកដៃចង្អុលខ្លួនឯង ព្រោះតាំងពីមកនាយមិនហ៊ានចងចញ្ចើមដាក់សង្សារខ្លួននោះទេ ព្រោះខ្លាច Taehyung មួកស្លឹកត្រចៀក
"អូ!!បងច្រឡំ សូមទោស សូមទោស កុំមួលស្លឹកត្រចៀកបងអី!" Jungkook និយាយទាំងដឹងខ្លួនថាច្រឡំ យកដៃម្ខាងខ្ទប់ត្រចៀកពេលដែលបានឃើញដៃមួយរកទាញត្រចៀករបស់គេ (ចេះដឹងខ្លួនទាន់)
"ឈប់មាត់ ហើយបើកឡានទៅខ្ញុំឃ្លានបាយហើយ" Jungkook ឈប់មាត់ក៏ប្រញ៉ាប់បើកឲ្យលឿនព្រោះអនាគតប្រពន្ធគេកំពុងតែឃ្លានបាយហើយ
មួយសន្ទុះក៏មកដល់ Vila Kim ឪពុកក្មេករបស់គេក៏នៅនេះដូចគ្នា មានរឿងសប្បាយ សប្បាយ ជាមួយគ្នាទៀតហើយ លោកប៉ាក្មេក!!!
" Jungkook Taehyung មកដល់ហើយហេ្អស៎?" អ្នកស្រី Kim ដែលកំពុងអង្គុយតុញ៉ាំបាយក៏រាក់ទាក់កូនៗ
YOU ARE READING
❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]
Fanfictionបងនឹងដណ្តឹងអូនយកមកធ្វើជាប្រពន្ធ!!បងមិនប្រលែងអូនម្តងទៀតទេថេយ៍! Jktop Vottom
![❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]](https://img.wattpad.com/cover/304832530-64-k258639.jpg)