Episode3: ម៉ាក់ខ្ញុំចង់បានគេ ខ្ញុំចង់ដណ្តឹងគេ

5.6K 363 6
                                        

"យើងនិយាយមែនណា" នាយនិយាយទាំងធ្វើមុខកំសត់ៗ

"យើងមិនដឹងទេវើយ!!ទៅរកម៉ាក់ឯងឲ្យជួយទៅយើងមិនពាក់ព័ន្ធព្រោះឯងជាអ្នកផ្តើម" Suhan និយាយរួចក៏ទៅបន្ទប់នាយវិញបាត់ទៅបើនៅទៀតអាចនឹងដាក់នាយគល់ឈើពីដៃទៀតផងក៏ថាបាន(╥﹏╥)

Jungkook អង្គុយគិតមួយសន្ទុះទើបសម្រេចថាគេនឹងទៅផ្ទះវិញ

"អា Su យើងសម្រេចចិត្តហើយថាយើងវិញ"

"អឺ ទៅឲ្យបាត់ទៅ" នាយស្រែកពីមក

ម៉ោង6:40នាទីល្ងាច

#ភូមិគ្រឹះJeon

"ងុឺត!!!" សំឡេងហ្វ្រាំងឡានរបស់ Jeon Jungkook បានបន្លឺឡើងផ្អើស់អស់អ្នកបម្រើ នេះគេដាច់ចិត្តមកផ្ទះវិញហើយមែនទេ?

"ម៉ាក់នៅទេ" Jungkookចូលមកដល់បន្ទប់ទទួលភ្ញៀវរួចងាកទៅសួរមេដោះ

"មិននៅទេអ្នកប្រុសគាត់បានទៅមើលហាងខោអាវបាត់ហើយ" នាយមិនមាត់រួចក៏ឡើងទៅបន្ទប់យ៉ាងលឿន។

មកដល់ភ្លាមគេស្រវ៉ាចាប់ទូរស័ព្ទចូល IG ចុចចូល account សង្សារចាស់មើលក្រែងល៎គេ update រូបអីជាដើម (ពួកគេចប់គ្នាក៏មិន unfollow គ្នាអីទេទុកតាមដានរៀងខ្លួន💀 គ្រាន់តែលុបសារដែលធ្លាប់លេងជាមួយគ្នា ប៉ុណ្ណោះ)

"អាម្នាក់នោះជាអ្នកណាទៅហ្ហើយ" Jungkook កាន់ទូរស័ព្ទមើលបណ្តើរដើរទៅវិញទៅមកបណ្តើរនិយាយម្នាក់ឯងម្នាក់ឯងបណ្តើរ។

"តុកៗ" សំឡេងគោះទ្វារ Jungkook ប្រញ៉ាប់ទៅបើកទ្វារ

"ម៉ាក់!!!"

"យ៉ាងមិចមកផ្ទះបានវិញហើយមែនទេ?មិនទៅសម្ងំនៅផ្ទះ Suhan មិត្តភក្តិរបស់កូនទៀតទៅ"

"ម៉ាក់!! កូនគ្រាន់តែមិនចង់នៅផ្ទះ"

"អ៊ូ មិនចង់នៅផ្ទះ ទៅនៅផ្ទះគេ?"

"កូនសុំទោសម៉ាក់ ឈប់ទៅទៀតហើយ"

"ល្អហើយចឹង ចុះទៅញ៉ាំបាយជាមួយម៉ាក់"

"បាទ កូនងូតទឹកសិន"

"ម៉ាក់ទៅវិញសិនហើយ" អ្នកស្រីJeon ថាហើយក៏បិទទ្វារបន្ទប់របស់កូនរួចចុះទៅតុបាយ។ ចាំ Jungkook មួយសន្ទុះថារកឲ្យអ្នកបម្រើទៅហៅ នោះ!!មកល្មម

❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]Where stories live. Discover now