Episode6 : ខ្ញុំក្រពុលមុខជាមួយនាយណាស់អើយសែនឈឺក្បាល

4.5K 269 1
                                        

"ហិហិ អូនថេយ៍" Jungkook ងាកសម្លឹងមើលម្ចាស់សំឡេងបានឲ្យដឹងថាម្ចាស់សំឡេងកំពុងតែក្រោធហើយ

"សម្រេចថាតាមហ្នឹងហើយ ព្រោះកាតខ្មៅរបស់កូនខ្ញុំ មួយសន្លឹកៗក៏មានជាង 50
លានវ៉ុនដែរ" អ្នកស្រី Jeon និយាយជាមួយលោក Kim

"ប៉ា!!កូនមិនព្រមដាច់ខាត!!" Taehyung ដាក់ខ្លួនអង្គុយចុះក្បែរ Jungkook

"យ៉ាងណាអូនក៏តែប្រកែកមិនបានចឹងគួរតែយល់ព្រមណា...ណាថេយ៍" Jungkook និយាយទាំងមុខដូចកូនក្មេង នៅមិនអស់ទេមានទាំងយកដៃរបស់ដាក់លើដៃរបស់នាយតូចជាការលួងលោមទៀតផង ទុកចិត្តមិនបានទេ។

"មិន!!!"

"កូននិយាយជាមួយគេចុះប៉ាយល់ព្រមហើយ ឥឡូវនេះប៉ាកំពុងមានភ្ញៀវនិយាយរឿងក្រុមហ៊ុនប៉ាសិនហើយ" កាលដែលលុយមកដល់ខ្លួនបែបនេះអ្នកណាមិនលើកឲ្យចប់ហើយ ចំណែកថ្លៃបណ្តារការទុកឲ្យម៉ាក់ Taehyung អ្នកចាត់ចែងចុះព្រោះគាត់មានការសំខាន់ពិតមែន

"លោកប៉ា!!!" និយាយមិនទាន់នឹងចប់ផងលោកKim ក៏ប្រញាប់ទៅ

"Taehyung កូនបន្ថយសំឡេងបន្តិចទៅចាស់ៗកំពុងនៅទីនេះ"

"ម៉ាក់...." Taehyung និយាយបង្អូសសំឡេង

"ម៉ាក់គិតថា កូនព្រមទៅណា ថេយ៍ មើលទៅគេក៏គ្មានអ្វីគួរឲ្យស្អប់ដែរ!!"

"គេធ្លាប់ធ្វើបាបចិត្តកូន ដូច្នេះកូន!!មិន!!ព្រម!!"

"ណាថេយ៍ណា ព្រមទៅបងស្បថថាឈប់ធ្វើបាបចិត្តរបស់អូនទៀតហើយ គ្មានលើកទី2នោះទេបងសន្យាបងហ៊ានធានា"

"ធានា? យកស្អីមកធានា?" Taehyung និយាយទាំងលើកចញ្ចើម

"ជីវិតបងក៏បានណាថេយ៍"

"ហ្ហើយ នាយ!!ក៏បានខ្ញុំព្រម ប៉ុន្តែ!!"

"តែអ្វី?"

"ខ្ញុំនៅមើលចិត្តនាយសិន យ៉ាងណាៗ ខ្លាចនាយទៅជាមនុស្សគល់ឈើម្តងទៀត"

"ពិតមែនឬ? អ៊ីចឹងប្រសើរណាស់"

"មួយទៀត!!នាយត្រូវតាមចិត្តខ្ញុំគ្រប់យ៉ាង!!"

"Okay okay បងសន្យា"

"អ៊ីចឹង បើពួកកូនស្រស់ស្របគ្នារួចហើយម៉ាក់ទៅវិញហើយ"

❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]Where stories live. Discover now