ភាគទី27: ចាកចេញ

1.9K 146 3
                                    

ព្រឹមប្រលឹមថ្ងៃថ្មីក៏ចូលមកដល់រាងតូចក៏បើកភ្នែកឡើងតែមិនឃើញជុងហ្គុកនៅជិតគេនោះទេ យប់មិញតើនាយគិតអីទើបមកដេកជាមួយគេ នាយនៅតែអាត្មានិយមទុកគេលួចលាក់ដដែល

បន្ទាប់ពីងូតទឹករួចថ្ងៃនេះថេហ្យុងស្លៀកសំលៀកបំពាក់ធម្មតាតែក៏លួចឆ្ងល់ថាអ្នកណាជាអ្នករៀបចំសម្លៀកបំពាក់គេដាក់នៅលើតុមួយកំប្លេរឬជាជុងហ្គុមិនគិតច្រើនថេហ្យុងក៏ដើរទៅបើកទូដើម្បីយកអាវខាងក្រៅតែគ្រាន់តែបើកទូភ្លាមសម្លៀកបំពាក់គេក៏បានបាត់អស់ពីទូរ ថេហ្យុងក៏ប្រញាប់ដើរចុះទៅក្នុង
ដំណើរមួយៗដោយសារតែគេឈឺផ្នែកខាងក្រោមបន្ទាប់ពីមានអីៗជាមួយជុងហ្គុករួច

ចុះមកដល់ខាងក្រោមក៏ជ្រួសផ្លូវនិងអ្នកបម្រើរកំពុងតែរៀបចំផ្ទះកុះករនិងយកវាលីអ្នកណាមិនដឹងយកឡើងទៅកាន់បន្ទប់ជុងហ្គុករាងតូចជ្រួញចិញ្ចើមឆ្ងល់

"ម៉ែដោះមានដឹងទេអ្នកណាយកសម្លៀកបំពាក់ខ្ញុំទៅណា"ថេហ្យុងក៏សួរទៅម៉ែដោះ

"អឺ..គឺ.."ម៉ែដោះរដិរដុបឆ្លើយមិនចេញនិងមើលមុខជុងហ្គុកថេហ្យុងក៏ងាកមើលតាមទើបឃើញវ៉ាលីគេជាច្រើនក៏តម្រៀបជួរគ្នាដោយជុងហ្គុកនៅអង្គុយ
ជិតយុនអាក្បែរសាឡុង

"ជុង.."ថេហ្យុងក៏ដើរទៅជិតនាយដោយខ្សែរភ្នែក
ភ័យៗ

"ឃើញវ៉ាលីហើយមែនទេ យកចេញទៅ"ជុងហ្គុកក្រោកឈនិយាយដោយមុខមាំុយុនអាក៏អោបដៃពេបមាត់ចំអកថេហ្យុងដូចគ្នា

"បង..និយាយអី"ថេហ្យុងញ័រមាត់នេះនាយកំពុងតែដេញគេចេញមែនទេ អត់ទេសុំអោយវាជាការយល់សបិន្តឬនាយនិយាយលេងក៏បាន

"ខ្ញុំត្រូវនៅតែពីនាក់យុនអាមិនចង់អោយឯងនៅទើសទាល់ចិត្តនាងនោះទេ ចេញទៅ "ជុងហ្គុក

"...."ថេហ្យុងមិនមាត់គេកំពុងតែស្លុតចិត្តហើយក៏ឈឺចាប់ដូចគ្នា

"គេប្រហែលជាគេត្រូវការលុយហើយ ទើបមិនចង់ចេញមនុស្សខ្ចាត់ព្រាតដូចគេតើចេញហើយមានកន្លែងឯណាទៅ"យុនអាលើកចិញ្ចើមនិយាយទាំងញញឹមចុងមាត់ក្នុងចិត្តវិញសុំទោសថេហ្យុងជាប់គេគ្មានជម្រើសព្រោះវាជាការងាររបស់នាង

សង្សារពាល [Complete✅]Where stories live. Discover now