ភាគទី14:ហាមអោយយើងឮថាចង់ទៅវិញអោយសោះ

1.9K 166 3
                                    

ថ្ងៃនេះជុងហ្គុកបានជូនថេហ្យុងទៅដាក់ពាក្យចូលរៀនបណ្ដោះអាសន្ននិងទទួលការរៀនបន្ថែម2ខែមុននិងចូលរៀនពេញម៉ោង ហើយចំណែករឿងលុយវិញ
ជុងហ្គុកមិនអាចចេញទាំងអស់បានទេថេហ្យុងប្រកែករហូតទើបនាយក្រាសបានប្រើអោយវីលុននិងគ្រីសមកអោយលុយនាយក70%មុននិងអោយកុហកថេហ្យុងថាតម្លៃថោកជាងអ្នកផ្សេងដោយសារតែមានឈ្មោះធ្លាប់នៅមណ្ឌលកុមារកំព្រា បន្ទាប់ពីរួចរាល់ពួកគេក៏ចេញមកវិញ

"ឯកសណ្ធានសាលានេះស្អាតណាស់"ថេហ្យុងកាន់ថង់ខោអាវដៃម្ខាងចំណែកម្ខាងទៀតកៀកដៃនាយក្រាសដើរសំដៅទៅឡាន

"បើអូនពាក់កាន់តែស្អាត..តែពេលមកសាលាហាមមើលប្រុសណាអោយសោះ"ជុងហ្គុកនិយាយទាំងញញឹមតែក៏ទម្លាក់វិញពេលក្រលែកឃើញសិស្សប្រុសជាច្រើនអ្នកខ្លះក៏សង្ហារដែរ

"ហីយ៉ា..ទោះយ៉ាងណាក៏គ្មានអ្នកណាលូយជាងបងដែរពិសេសគឺសង្ហារត្រង់សាក់"ថេហ្យុងសរសើរនាយក្រាសទាំងញញឹមប្រឌិតផងមែនផងទៅបើមិនអញ្ចឹងទេហាមគេលិចកើតទៀតឥឡូវហើយ

"បងត្រូវតែសង្ហារសមនិងអូនដែលស្រស់ស្អាត"
ជុងហ្គុក

"មិនសីុជោដូចបងទេ"ថេហ្យុង

"យ៉ា!!ថេយ៍អូនថាអ្នកណាជោ"ជុងហ្គុក

"គឺបងនិងហើយ..ហិហិ "ថេហ្យុងសើចរួចក៏រត់ទៅបាត់

"ហ្ហឹសៗ ក្មេងនេះឈប់ភ្លាមថេយ៍!!"ជុងហ្គុកសើចរួចក៏មើលទៅដំណើរថេហ្យុងដែលថាអោយគេរត់ខ្លួនឯងនាយក៏ធ្វើជាស្រែកពញ្ញាក់

"អ្ហាយ..."ពេលដែលឮសម្លេងពញ្ញាក់ហើយរាងតូចរត់កាន់តែលឿននិងមិនខ្ចីងាកក្រោយនិងរត់ចូលឡានបាត់ទាំងដែលជុងហ្គុកមិនបានដេញចាប់ផង

#SKIP

"ឥវ៉ាន់បានចូលក្នុងឃ្លាំងដោយសុវត្តភាពហើយចៅហ្វាយ"កូនចៅលីយុនក៏បានមកជម្រាបប្រាប់នាយដែលកំពុងតែអង្គុយគងទាក់ខ្លា

"ល្អណាស់ ហើយចុះកូនចៅចនជុងហ្គុកនោះមានមក
រញែរញ៉ៃទៀតទេ?"លីយុនញញឹមចុងមាត់និងសួរ

"វាប្រហែលជាមិនដឹងរឿងនោះទេចៅហ្វាយ.ហើយខ្ញុំបានធ្វើតាមចៅហ្វាយប្រាប់ហើយ"នាយសុនជំនិតលីយុនក៏រៀបរាប់ប្រាប់

សង្សារពាល [Complete✅]Where stories live. Discover now