ភាគទី13: ចាបញីថើបចាបឈ្មោល

2K 175 0
                                    

  

ច្រើនថ្ងៃក្រោយមក យប់ឡើងបន្ទាប់ពីមកពីដើរលេងនិងជុងហ្គុករួចក៏បំបែកគ្នាទៅងូតទឹកសម្រាករាងខ្លួនព្រោះពេលត្រឡប់មកវិញគឺរាងយប់ទៅហើយ រាងតូចថេហ្យុងកំពុងតែលាបឡេស្បែកទោះគេមិនសូវមានលុយតែគេមិនបណ្ដោយអោយខ្លួនអត់ស្អាតស្បែកគ្រើមនោះទេតែសម្រស់របស់គេក៏ជាអាវុធដែលមានគ្រោះថ្នាក់គេដឹងខ្លួនច្បាស់តែធ្វើមិនបើកើតមកស្អាតនាក់ណាចង់(😒)

  កំពុងតែលាបឡេជិតរួចរាល់រាងតូចស្រាប់តែឮសម្លេងគោះទ្វា

តុកៗ//////

"អ្នកណា?"ថេហ្យុងក៏ស្រែកសួរ

"គឺបង"សម្លេងរាងក្រាសក៏បន្លើឡើងពេលដែលដឹងថាជាជុងហ្គុកហើយថេហ្យុងក៏ប្រញាប់ងើបទៅបើកទ្វា

"បងមានការអីទាំងយប់"រាងតូចអើតកសួរទៅជុងហ្គុក

"មិនអញ្ចឹងបងចូលទេហ្ហ? អត់ចិត្ត"ជុងហ្គុកពេបមាត់ដាក់ថេហ្យុងមួយរយៈតាំងពីមានសង្សារមកនេះលោកបងធំយើងដូចជាញិញ៉ក់សម្បើមណាស់

"មិនអោយចូលទេ បើគ្មានការអីទៅវិញ.ប៊ែក.. អ្ហាយ.."
និយាយរួចថេហ្យុងក៏លានអណ្ដាតឌឺបម្រុងនិងបិទទ្វាហើយតែរាងក្រាសក៏ទាញកាយតូចមកអោបជាប់និងចូលក្នុងបិទទ្វាក្រឹក

"នែរ...បងមានការអី ..លែងអូនសិនមើស!"ថេហ្យុងប្រញាប់រើចេញពីរង្វង់ដៃជុងហ្គុកតែដូចមិនបានផលសោះ

"បងសុំគេងដែរ"ជុងហ្គុកនិយាយស្លូតៗដាក់ចង្កាលើស្មាររាងតូចនិងបណ្ដើរគ្នាដើទៅមុខសំដៅទៅរកគ្រែ

"មិនអោយនៅ! ទៅបន្ទប់មកវិញភ្លាម"ថេហ្យុងបែរទៅសម្លក់នាយគេមិនសូវហ៊ាននៅជិតជុងហ្គុកទេនាយនេះណាបន្លំឥតល្ហែរ

"កំុដាច់ចិត្តបានទេ ថេថេរបស់បង បងខ្លាចខ្មោច"ជុងហ្គុកធ្វើមុខគួរអោយអាណិតព្រិចភ្នែកដាកក់រាងតូច

"ហឹសៗ..គ្មានបងធំឯណាខ្លាចខ្មោចទេ កុំមកបោកអូន អូនមិនជឿ"ថេហ្យុងមើលមុខជុងហ្គុកនិងសើចស្គាល់នាយមុនដំបូងមុខងាប់ណាស់តែយូៗទៅមុខដូចទន្សាយអញ្ចឹង

"បងខ្លាចពិតមែន"ជុងហ្គុកជ្រុបមុខនិងកញ្ចឹងកថេហ្យុងសន្លំថើបតិចៗបែបនេះហើយទើបរាងតូចហៅថាស្ដេចលូកលាន់នោះ

សង្សារពាល [Complete✅]Where stories live. Discover now