ភាគទី25: ហើយគេនិងស្អប់យើងនោះអី

1.5K 147 5
                                    

  ជុងហ្គុកបានបើកម៉ូតូមករកផ្ទះវិញតែម្នាក់ឯងពេលដែលមកដល់ផ្ទះមិនខុសពីអ្វីដែលនាយគិតទេ
ថេហ្យុងនៅអង្គុយចាំនាយនៅសាឡុង

  គ្រាន់តែចូលទៅដល់ភ្លាមថេហ្យុងក្រលាស់ភ្នែកមករកនាយតែមិននិយាយអ្វីទេគេក៏បែរទៅមើលទូរទស្សន៍វិញ
  ជុងហ្គុកនៅឈស្ងៀមមើលទៅរាងតូចថេហ្យុងក៏ងាកមកមើលនាយម្ដងទៀតទើបដឹងថាជុងហ្គុកដូចជាមានរបួស

"បងកើតអី?"រាងតូចទម្លាក់តេឡេរួចក៏ដើរមកជិត
ជុងហ្គុក

"កុំខ្វល់អីរបួសប៉ុណ្ណឹងសោះ"ជុងហ្គុកនិយាយហីៗ

"គិតថាខ្លួនឯងស្បែកស្ពាន់មែនទេ..កុំឌឺខ្ញុំលាបរបួសអោយ"ថេហ្យុងសម្លក់នាយរួចក៏ដើរទៅយកប្រអប់លាងរបួស

"អង្គុយ!"ថេហ្យុងនិយាយដោយសម្លេងខ្លាំងបន្តិចទើបរាងក្រាសព្រមអង្គុយរំពេចនោះសម្លេងស្បែកជើងកែងក៏រត់ចូលមក

"ជុងហ្គុកអូនឮថាបងមានរបួសមែនទេ?"យុនអារត់ចូលមក

"យុនអា..ត្រូវហើយបងត្រូវរបួស"មុខដែលក្រញ៉ូវរបស់ជុងហ្គុកពេលនៅជិតថេហ្យុងស្រាប់តែញញឹមពព្រាយពេលឃើញវត្តមាននាង

"មើស!បងឈឺខ្លាំងទេ"នាងចូលមកជិតនៅមើលរបួសដៃអោយជុងហ្គុក ដោយថេហ្យុងតាមមើលមិនដាក់ភ្នែកគេបារម្ភពីគ្នាមិនខ្វល់ពីវត្តមានគេនៅជាមួយគេនាយប្រហែលជាធុញណាស់ហើយគ្រាន់តែឃើញនាងមកភ្លាមក៏ញញឹមចង់រយ៉ាស់មាត់

"ឈឺខ្លាំងណាស់"ជុងហ្គុកធ្វើជារំអួយនិងផ្អែកក្បាលលើស្មានាង មិនខ្វល់ពីថេហ្យុងនោះអី

"បងនេះ..មិនមើលប្អូននៅទីនេះសោះ ហិហិ"យុនអាលើកចិញ្ចើមនិងសើចឌឺដាក់ថេហ្យុង ធ្វើអោយរាងតូចយល់ភ្លាមថានាងដឹងពីទំនាក់ទំនងគេនិងជុងហ្គុក

"ខ្មាសអីប្អូនសោះ តោះទៅលាងរបួសអោយបងនៅខាងលើវិញ"ជុងហ្គុកធ្វើមុខមាំដាក់ថេហ្យុងនិងកាន់ដៃយុនអាទៅទាំងញញឹម ឡើងទៅខាងលើបាត់ រាងតូចតាមមើលពួកគេទាំងទឹកភ្នែកស្រក់ហូដោយគេមិនបានយំសោះ ចរិករូបភាពរបស់ជុងហ្គុកតែងតែបញ្ឈឺគេរហូតតើបំណងនាយជាអី? ចង់អោយគេឈឺចិត្តរហូតដល់ស្លាប់មែនទេ ថេហ្យុងយំដង្ហក់មិនឮសម្លេងមិនប្រាប់ក៏ដឹងថាឈឺចាប់ប៉ុណ្ណា រាងតូចក៏ដើរចេញទៅសួនច្បារខាងក្រោយផ្ទះទាំងយប់។

សង្សារពាល [Complete✅]Where stories live. Discover now