ភាគទី9:មើលថែ

1.9K 166 0
                                    

ជុងហ្គុកបាននាំកូនចៅត្រឡប់មកផ្ទះវិញកំពុងតែជិះម៉ូតូសុខៗស្រាប់តែមានមនុស្សមួយក្រុមផុសមកពីព្រៃក្នុងដៃកាន់ដំបងនិងកាំភ្លើង

ផាំង///////

"ល្បងមានអ្នកមកស្ទាក់ពួកយើងហើយ"គ្រីសដែលជិះម៉ូតូជាមួយវីលុននោះក៏ស្រែកប្រាប់ទៅជុងហ្គុក

"យើងគិតមិនខុសមែន?"ជុងហ្គុកក៏ឈប់ម៉ូតូនាយជិះពីក្រោយកូនចៅប៉ុណ្ណោះនិងដកសៀតកាំភ្លៀងនិងបាញ់ដំរង់ទៅពួកគេ

ផាំង////// ដឹបៗ..

"ប្រយ័តន្ន ល្បង! ឌឹប!!"វីលុនស្រែកមួយទំហឹងពេលដែលជុងហ្គុកកំពុងតែបាញ់តែពួកនោះក៏វាយជុងហ្គុកពីក្រោយធ្វើអោយជ្រុះកាំភ្លើងនិងត្រូវខ្នងមួយទំហឹងនិងដំបងដែក

"ដឹបៗ.....អាចង្រៃ...ដឹប"ជុងហ្គុកស្ទុះទៅដាល់រហូតដល់សន្លប់បែកឈាមចំណែកឯកូនចៅជុងហ្គុកក៏បន្តវៃរហូតដល់ពួកនោះសន្លប់អ្នកខ្លះក៏រត់ចូលព្រៃអស់ចំណែកឯកូនចៅរាងក្រាសខ្លះត្រូវរបួសខ្លះក៏ត្រូវធ្ងន់

"ល្បងយ៉ាងមិចហើយ"វីលុននិងគ្រីសក៏រត់មកសួរព្រោះឃើញរាងក្រាសហូឈាមតាមអាវឡើងដាប

"យើងមិនអីទេទៅវិញ"បិនៗនិងវាមិនឈឺខ្លាំងនោះទេសម្រាប់នាយនោះជុងហ្គុកបានមកដល់ម៉ូតូនិងបើកទៅផ្ទះបាត់

#Viila jeon

  ថេហ្យុងក៏បានចូលគេងតាំងពីប្រលប់តែគេភ្ញាក់វិញហើយក៏អង្គុយមើលទូរទ្សស៍ព្រោះគេងមិនលក់

ងឺត////

កំពុងតែមើលទូរទ្សស៍សុខៗរាងតូចក៏បានឮសម្លេងម៉ូតូឈប់នេះម៉ោង11ហើយមិនប្រាប់ក៏ដឹងថាសម្លេងនោះជាម៉ូតូជុងហ្គុកដែរ ដោយសារតែចង់ដឹងថានាយមកពីធ្វើអីនៅយប់ៗទើបថេហ្យុងបើកទ្វាលបៗចុះទៅមើល

"ល្បងលាងរបួសសិនទៅ"វីលុនបានស្រែកហៅ
ជុងហ្គុកអោយឈប់និងយកប្រអប់ថ្នាំមកដោយមាន
គ្រីសជាអ្នកហែកអាវអោយរាងក្រាស

"លោក...លោកកើតអី?"ថេហ្យុងដែលលបមើលនោះក៏រត់ចុះមកពេលឃើញថាជុងហ្គុកមានរបួស

"ថ្មានេះហើយមិនទាន់គេងទៀត"ជុងហ្គុកមិនឆ្លើយតែក៏សួរបកទៅវិញ

សង្សារពាល [Complete✅]Where stories live. Discover now