ភាគទី6:លោកមើលទ្រូងខ្ញុំ!!អាមនុស្សរោគចិត្ត

2.3K 187 0
                                    


ព្រឹកថ្ងៃថ្មីរាងតូចថេហ្យុងកំពុងតែចំទិតគូទដេកមិនខ្ចីក្រោកដោយសារតែបានគេងនៅលើគ្រែទន់ៗដែលគេមិនធ្លាប់មានសំណាងបែបនេះទេតាំងពីកើតមក ដោយកំពុងតែគេងយល់សប្តិសុខៗស្រាប់តែម៉ោងរោរ៍ក៏បន្លឺឡើង

គ្រឺង/////////

"ភ្លើងឆេះផ្ទះ ជួយផង ភ្លើង...."ថេហ្យុងស្ទុះក្រោកយ៉ាងលឿននិងស្រែកខ្ទរបន្ទប់ក្រោយពីសម្លេងម៉ោងរោរ៍បន្លឺឡើងវង្វេងវង្វាន់ស្មានតែសម្លេងសង្គ្រោះអាសន្នស្រាប់តែអាក់វិញពេលឃើញថាម៉ោងរោរ៍សោះ

"ស្អីគេនិងពុទ្ធោម៉ោងទេហរ..ស្រែកៗរកឪឯងស្អី"
ថេហ្យុងក៏ឈោងទៅយកម៉ោងនោះមកនិងស្រែកជេទៅម៉ោងទាំងមុខកាចៗ

"ហួយ..ស្លាប់ហើយម៉ោង9គេងផ្ទះគេផង"ថេហ្យុងស្រាប់តែបើកភ្នែកធំម្ដងទៀតពេលដែលមើលម៉ោងចំៗនិងស្ទុះហក់ចុះពីលើគ្រែនិងរត់ចូលបន្ទប់ទឹកបាត់

មួយសន្ទុះក្រោយមកថេហ្យុងក៏បានងូតទឹករួចរាល់តែអត់មានខោអាវផងអញ្ចឹងមានតែទៅខ្ចីជុងហ្គុកគិតរួចរាងតូចក៏ដើរចេញទៅទាំងអាវឃ្លុំជាប់ខ្លួនសក់សើម
តិចៗ

តុកៗ////តុកៗ////

"លោក.."ថេហ្យុងក៏ស្រែកនិងគោះទ្វា

"លោកហា...តុកៗ!! "ថេហ្យុង

"ក្រាក////"ជុងហ្គុកក៏បានបើកទ្វាមកទាំងសក់កន្រ្តឹងកន្ត្រើងដោយសារតែសំឡេងរំខាន

"លោក..ខ្លុសៗ..អុស!!"ថេហ្យុងគិតតែពីគោះភ្នែកមិនបានមើលថានាយក្រាសបើកឬនៅទើបជ្រុសទៅ
ខោកថ្ងាស់ល្បងធំពីបីក្រញ៉ ធ្វើអោយរាងក្រាសធ្វើមុខងាប់សម្លក់ថេហ្យុងថ្លែរ

"ហិហិ...លោកបើកហើយ"រាងតូចសើចមិនសមនិងដកដៃចេញពីថ្ងាសរាងក្រាសថ្នមៗ

"ឯងមានកាអី?ទើបមករំខានយើងគេងបែបនេះ"ដោយខ្ជិលយកទោសក្មេងនាយក៏សួរពីគោលបំណងតែម្ដង

"..ខ្ញុំខ្ចីខោអាវលោកម្ដងទៀត"ថេហ្យុង

"ចូលមក "ជុងហ្គុកក៏បើកផ្លូវអោយថេហ្យុងចូលធម្មតាជុងហ្គុកមិនចូលចិត្តពាក់ខោអាវរួមនិងអ្នកណាទេតែ
ថេហ្យុងជាករណីលើកលែង

សង្សារពាល [Complete✅]Where stories live. Discover now