ភាគទី22: ឯងប៉ះពាល់ថេហ្យុងរបស់យើង ឯងហ៊ានពេកហើយ!

1.7K 147 4
                                    

ពេលនេះជុងហ្គុកត្រូវបានគេសង្គ្រោះទាន់ពេលដោយសារតែនាយពូកែទ្រាំនិងរបួសមិនត្រូវចំ
ចំណុចសំខាន់ ជុងហ្គុកត្រូវបានគេប្ដូមកបន្ទប់ធម្មតាវិញ ថេហ្យុងយំរហូតហេតុការណ៍ជុងហ្គុករងគ្រោះជំនួសនាយគឺភ្លាមៗពេកហើយគេ

"ហ្ហឹកៗ...ជុងបងឆាប់ដឹងខ្លួនណា"ថេហ្យុងនៅយំមិនបាត់នោះទេគេបារម្ភពីជុងហ្គុកណាស់

"អ្នកប្រុសតូចឈប់យំទៅ ល្បងគាត់មិនអីទេកាលមុនត្រូវខ្លាំងជាងនិងទៀតគាត់នៅមិនអី"វីលុន

"ពិតមែនហើយអ្នកប្រុសតូច ល្បងមិនងាយនិងទៅនោះទេ"គ្រីសក៏លួងលោមថេហ្យុងបន្ថែម

"មែនហើយល្បងមិនងាយអីនោះទេ"វីលុន

ផូស!!!!!

"អួយ..អួយយួយ..ម៉ែដោះ"គ្រីសនិងវីលុនត្រូវបានម៉ែដោះដាក់ក្បាលម្នាក់មួយផ្លិតពីបទលួងលោមខុសរបៀប នេះថេហ្យុងឮហើយកាន់តែយំ

"និយាយបែបនេះមិននិយាយគ្រាន់បើជាងលោកទាំងពី ទៅៗអង្គុយសាឡុង"ម៉ែដោះប្រើទឹកមុខកាចៗដាក់វីលុននិងគ្រីស

"បាទ.."ពួកគេទាំងពីពេបមាត់និងទៅអង្គុយលើសាឡុងតែម្ដង

"អ្នកប្រុសតូចឈប់យំទៅ"ម៉ែដោះអង្អែល
ក្បាលលួងលោមរំពេចនោះទ្វាក៏បានបើក

"ម៉ែដោះ! អាហារមកដល់ហើយ"អ្នកបម្រើស្រីម្នាក់ក៏ដើរចូលមក

"មោះ! នីងចូលមក..អ្នកប្រុសតូចញាុំអាហារសិនទៅ"ម៉ែដោះ

"អត់ទេខ្ញុំចាំជុងដឹងខ្លួនសិន"ថេហ្យុងពេបមាត់ដាក់ម៉ែដោះទាំងរលីងរលោង

"លោកប្រុសទាល់តែស្អែកទើបដឹងខ្លួន..ណាអ្នកប្រុសកុំអោយលោកប្រុសងើបមកបារម្ភថែមអីណា"ម៉ែដោះ

"បាទ..បែបនិងក៏បាន"ថេហ្យុងងក់ក្បាលយល់ព្រម

"ហឹសៗ..នីងរៀបចំមក"ម៉ែដោះ

"នាងជាអ្នកណាម៉ែដោះ"គ្រីសក៏សួរ

"អ..សូនីងមែនទេ?នាងជាអ្នកបម្រើថ្មីនិងជាអ្នកបម្រើផ្ទាល់ខ្លួនអ្នកប្រុសតូច"ម៉ែដោះ

"អ..សួរស្ដីអូននីង"គ្រីសមហាបុរសសម្ដីផ្អែមក៏រាក់ទាក់នាង

"ចា.."នាងឆ្លើយតែប៉ុណ្ណឹងនាងក៏រៀបចំអាហារតនាងមិនសូវរួសរាយប៉ុន្មានទេតាមមនុស្សដែលនាងចូលចិត្តប៉ុណ្ណោះ

សង្សារពាល [Complete✅]Where stories live. Discover now