ជ្រេញអ្នកមានស្នេហា ខ្ជិលលូកមាត់ជាមួយ

Zacznij od początku
                                    

+រយះពេល1ខែបានកន្លងផុតទៅ គ្រប់យ៉ាងបានដេីរទៅមុខយ៉ាងរលូន ជាមួយ នឹងស្នាមញញឹម VegasPete ក៏កាន់តែស្និតស្នាលនឹងស្រលាញ់គ្នាកាន់តែខ្លាំង វាគឺជិតដល់គម្រប់ខួប3ឆ្នាំរបស់ពួកគេហេីយ

« កុនមិញនេះល្អមេីលទេ?? » Pete និយាយដោយលេីកពោតលីងយកមកញាំដោយស្នាមញញឹម ព្រោះពោតនៅសល់ដោយសារតែ Vegas មិនដណ្តេីម Pete

« គ្រាន់បេី » Vegas និយាយហីៗតែ Pete ក៏សម្លឹងមេីលទៅ Vegas មិនដាក់ភ្នែក

« មេីលស្អី??? តិចអញចាប់បឺតមាត់ » Vegas ស្រដីឡេីងធ្វេីឲ្យ Pete ប្តូរពីកាមេីលមកសម្លក់វិញម្ដង គ្មាននរណានិយាយដល់ៗចឹងពេលទេល្បងវេហ្កាសអេីយ

« មេីលមិនបាន មុខដាំត្បូង » Pete

« ទេមិនមែនត្បូង តែជាពេជ្រ » Vegas

« ហុិយ....ត្រលាន់ណាស់ » Vbo ដែលដេីរពីក្រោយក៏ស្រដីឡេីងដោយទឹកមុខធុញថប់ ព្រោះមុននេះក៏គេមេីលរឿងជាមួយគ្នាដែល

« ជ្រេញអ្នកមានស្នេហា ខ្ជិលលូកមាត់ជាមួយ » bam ស្រដីដោយពេកមាត់ កៀកដៃជាមួយ Vbo ហេីយដេីរចេញទៅ ធ្វេីឲ្យ VegasPete មិនទាន់យល់ពីពួកគេទាំង2ឡេីយ

« ចាំអញនៅនឹងសិនណា៎ » Pete និយាយរួចក៏រត់ទៅតាមមិត្ត រកតែVegas ហៅឈប់មិនទាន់សោះតែម្ដង

« ហុីយ.... » Vegas ដកដង្ហេីមធំរួចក៏ដេីរទៅអង្គុយម្នាក់ឯងដោយទឹកមុខរាបស្មេី អ្នកឃេីញក៏រាងខ្លាចរអាផងដែល

រយះពេល10នាទីក្រោយមក Pete ក៏មិនទាន់មកវិញ Vegas ចាប់ផ្តេីមបារម្ភហេីយព្រោះ Pete អាចនឹងមានគ្រោះថ្នាក់ក៏ថាបានដែល

« យូរម្លេះPete » Vegas ស្រដីម្នាក់ឯងដោយងាកឆ្វេងស្តាំជាច្រេីនដង់ជាមួយនឹងកែវិការបារម្ភចាខ្លាំង

« ហុីយតាមរកសិនទេីបបាន » Vegas និយាយរួចក៏ក្រោកឈរ ឈរមិនបានប៉ុន្មានផងភ្លេីងក៏បានដាចឮបណ្ដាលឲ្យងងឹតសិនចឹង គ្រប់កន្លែងចាប់ផ្តេីមស្ងាតជ្រាប

ទីង......

សម្លេងហ្គីតាចាប់ផ្តេីមបន្លឺឡេីងជាមួយនឹងកាទះដៃដោយមបុស្សជាច្រេីន ភ្លេីងក៏បានចាំទៅលេី VegasPete ធ្វេីឲ្យអ្នកខ្លះអាចលេីកទូរស័ព្ទមកថតបានដោយស្ងៀមស្ងាតជាមួយនឹងការំភេីបចិត្ត

« បងស្រស់ស្អាត ឲ្យគ្រប់គ្នាទ្រាំមិនបាន
រស់រវើក ឲ្យអូនពិបាកនឹងស្តី ពេលបងញញឹម ឲ្យរូបអូនជ្រួលជ្រេីម ដឹងឬអត់???

វាពិតជាពិបាកនិយាយពាក្យថា"ស្រលាញ់" ទោះបីជាវាគឺស្នេហាក៏ដោយ.... ក្លិនក្រអូប.... ពេលនៅក្បែរថ្លៃ ❤️អូនរលាយ

បងអាចប្រេីពាក្យថាស្រលាញ់ មួយថ្ងៃបានទេ??? មិនអាចឃាតចិត្តបានទេ សូមឲ្យបងវាចា .... កាសម្លឹងមេីលខ្សែរភ្នែក ផ្តេីមកាគិតសារជាថ្មី.... នឹកគ្រប់នាទី

អូនអាចនិយាយជាក្យថា " ស្រលាញ់ " ជាពាក្យពេញបានទេ??? អូនមិនចង់លាក់ទេ.,.. ចង់ស្នេហ៍បងជាងគេ សូមស្តាប់ពាក្យពេចន៍ទាំងនេះ ទោះវាពិបាកក្នុងកាទទួលយក..... បងដឹងដែរទេ??? អូនត្រូវកាបង! » Pete ច្រៀងជាច្រេីនជាមួយនឹងស្នាមញញឹមបង្ហាញនូវក្តីស្រលាញ់ទៅកាន់សង្សាជាទីស្រលាញ់របស់ខ្លួន ទោះសម្តីហៅគ្នាអញហែងមែនតែបេះដូងវិញរកគ្នារហូត(◍•ᴗ•◍)❤

{ បទប្លន់គេលួចថែមហេីយកាត់ខ្លះៗ តែអានទៅដូចមិចទេ🤣🤣 }

Love and hate ( Vegas pete )Opowieści tętniące życiem. Odkryj je teraz