ផ្ដើមរឿង

5.6K 277 5
                                    

 

   ក្មេងប្រុសអាយុ19ឆ្នាំម្នាក់កំពុងតែយំអោបរូបថតម្ដាយជាទីស្រលាញ់ដែលបានស្លាប់ដោយសារតែរងការធ្វើបាបផ្លូវចិត្តធ្ងន់ធ្ងរពីសំណាក់លោកប៉ារបស់គេលោកចនបានក្បត់អ្នកស្រីចនដោយយកមនុស្សស្រីពេស្យាម្នាក់មកធ្វើជាប្រពន្ធចុងនិងនាំមករស់នៅក្នុងផ្ទះទៀតផងនាងធ្វើបាបអ្នកស្រីចនរួមទាំងកូនប្រុសដ៏ស្លូតបូតរបស់គាត់ម្នាក់ទៀតរហូតដល់អ្នកស្រីគ្រាំងចិត្តនិងបាត់បង់ជីវិតទៅបន្សល់ទុកនៅកូនប្រុសម្នាក់ឈ្មោះ
ថា ចន ជុងហ្គុក អោយកណ្ដោយកណ្ដែងតែម្នាក់ឯងដោយឪពុកមិនខ្វល់ហើយត្រូវម្ដាយចុងធ្វើបាបទៀត

ជុងហ្គុកដ៍ស្លូតបូតរបស់យើងឥឡូវគេអាយុ24ឆ្នាំហើយគេក៏បានប្រែប្រួសហើយពេលនេះគេបានឈានជើងចូលក្នុងសង្គមងងឹតនិងក្លាយជាមនុស្សពាលបង្កតែរឿងដើម្បីនាំភាពអាមាសនិងនាំអោយអ័ពអោនដល់គ្រួសារចនជាខ្លាំងលោកចនក៏សម្រេចចិត្តបណ្ដេញគេចេញពីផ្ទះតាមពាក្យចាកចុចរបស់នាងប្រពន្ធចុង

តែគិតមែនទេថាធ្វើបែបនេះហើយជុងហ្គុកឈប់នោះទេគេមានឈ្មោះជាមេក្រុមក្មេងពាលដែលមានកូនចៅ600ម៉ូតូ ហើយគេបានដាក់ឈ្មោះខ្លួនថា លោកបងសឺរ ចន (sir jeon) ដែលគេគ្រាន់តែឮមកដឹងថាជាកូនប្រុសម្ចាស់សម្ព័ន្ធត្បូងពេជ្រដ៍ធំនៅទីក្រុងសេអូល
បាត់ទៅហើយមួយថ្ងៃៗនាយប្រើឈ្មោះ សឺរ ចន នេះរករឿងបង្កបញ្ហាដើម្បីអោយកាន់តែនាំភាពអមាសដល់លោកចនថែមទៀត តើលោកចនបញ្ឈប់គេបានទេ? ចម្លើយ គឺមិនអាចនោះទេគេនិងធ្វើអោយលោកចនរលាយនៅថ្ងៃណាមួយវាជាពាក្យដែល ជុងហ្គុកនិយាយចុងក្រោយមុននិងគេចាកចេញពីផ្ទះដ៍ឃោឃៅមួយនោះ

  "លោកបង ក្រុម ឡាយយអិនណារ៉ា (Lion NaRa )
មករករឿងពួកយើងទៀតហើយ"

"ត្រៀមគ្នាទៅយើងមិនអាចលើកលែងអោយវានោះទេ ពួកវាពិតជាខាំមិនលែងមេន"ជុងហ្គុកអង្គុយជក់បារីទាំងទឹកមុខកំណាច

"ប៉ុន្តែពេលនេះពួកវានៅកណ្ដាលក្រុងណាលោកបង"

"ហ្ហឹស...បែបនិងកាន់តែល្អប្រមូលគ្នាយើងមក"
និយាយចប់ាយកម្លោះក៏ងើបទៅយកដំបងដែកបូករួមទាំងអាវុធជាច្រើនទៀតសម្រាប់ការវៃគ្នាជាមួយសត្រូវ

__________________

ផាំង////ដឹប//

"ចាំមុខយើងអោយច្បាស់ យើងឈ្មោះ សឺរ ចន"ជុងហ្គុកបង្រ្កាប់សត្រូវនិងក្រវួចកអាវនិយាយច្បាស់ៗ

"ឈ្មោះយើងគឺ សឺរ ចន ចាំទុកផងទីនេះមិនមែនជាកន្លែងឯងត្រូវលេងទេ"

"មនុស្សដូច សឺរ ចន មិនខ្លាចអ្នកណានោះទេ"

"លោកចង់ទៅរកសីុជាមួយលោកចនមែនទេ អញ្ចឹងខ្ញុំអោយលោកស្គាល់ខ្ញុំជាមុនសិន ខ្ញុំឈ្មោះសឺរ ចន ដឹប!!!!"

  《មើលចុះលោកចនពិតជាមិនចេះប្រដៅកូនមែន》
《យល់ល្អកុំទៅបៀតបៀនរកសីុនិងលោកចនអោយសោះកូនប្រុសគេជាមនុស្សពាលលោកចនអាចនិងរកសីុខុសច្បាប់ក៏ថាបាន》
《មែនហើយៗ》

"ហ្ហឹស..លោកនិងចាំទទួលផលពីទង្វើខ្ញុំចុះ"ជុងហ្ឋុគញញឹមចុងមាត់បន្ទាប់ពីឮពាក្យចចាមរាមពីមាត់មួយទៅមាត់មួយ



___________________


"ទីនេះមិនទទួលមនុស្សមិនបានរៀនសូត្រដូចឯងទេណាក្មេងតូចសូមទៅកន្លែងផ្សេងណា"

"យើងថាឯងគួរតែទៅរកកាងារនៅទីក្រុងជួនកាលគេអាចទទួលឯងបាន"

  "ហឹម..ខ្ញុំត្រូវរៀនតមែនហ្ហេស? តែខ្ញុំគ្មានលុយផង"រាងតូចថេហ្យុងកំពុងតែដើរតាមផ្លូវគេព្យាយាមរកកាងារធ្វើណាស់តែគ្មានអ្នកណាទទួលសោះមនុស្សមិនបានរៀនពិតជាពិបាករកការងាធ្វើមែន

  គីមថេហ្យុងជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចគេរស់នៅមណ្ដុលកុមាកំព្រាតាំងពីតូចឥឡូវគេរៀនចប់ទី12ទើបគេចង់ចាកចេញពីទនោះមកសាងជីវិតខ្លួនឯងចង់ធ្វើការក៏គេបដិសេដចង់រៀនតែគ្មានលុយរៀនត ហើុយ យាប់ណាស់!!

"បើអញ្ចឹងមានតែទៅសេអូល"ថេហ្យុង

"គីមថេហ្យុងអាក្មេងក្ររហាម"

"អាក្មេងអត់ម៉ែឪ ហាហា "

"កូនកុំទៅស្រលាញ់មនុស្សខ្ចាតព្រាត់ដូចគីមថេហ្យុងមនុស្សប៉ោឡែដូចវាសមតែស្រលាញ់មនុស្សពាល អាណាថា"សម្លេងមើលងាយសើចចំអក និង
កាហាមប្រាមពីឪពុកម្ដាយមិនអោយស្រលាញ់ថេហ្យុង

សង្គមសម័យនេះពិតជាយាប់មែន

   
(ចាប់អារម្មណ៍ទេ adminស្រលាញ់រឿងនេះតែបំណងចង់អោយreader ល្ហេមល្ហាមតែគ្មានreaderណាសហការសោះ 😂😂 ម្នាក់ៗចង់បានតែរឿងsweet អញ្ចឹងadminសម្រេចចិត្តសរសេររឿងម្ដងពីតែម្ដង សម្រាប់រឿង ស្អប់ជំពបលើ ចាំចប់បន្តិចណាចេញឥឡូវហើយ)

   To be continue ......

  write by steemeeraa🐝❤

សង្សារពាល [Complete✅]Where stories live. Discover now