ភាគទី១២: ប្រលែង

164 13 2
                                        

  ថ្ងៃសៅរ៍ ជុងគុកគ្មានម៉ោងរៀននោះទេ ជួនពេលគេ
ដោះសារ៉ូមល្មម។ ហើយពេលនេះ ជូហ្វាក៏មកលេងគេដូចគ្នា៖
  «យ៉ាងមិចហើយឯង យើងមិនបានមកមើល ព្រោះរវល់រឿងរៀន»
  «លែងអីហើយ អរគុណហើយហ្វា ដែលមកសួរសុខទុកយើង នេះបើឯងមិនមក យើងអន់ចិត្តស្លាប់ហើយ»
  «មិត្តឈឺទាំងមូលវើយ អ្នកណាដាច់ចិត្តមិនមកនោះ ណាមួយយើងផ្តាំនិងអ្នកម៉ាក់ហើយ ថានិងមកមើលឯង ពេលណាដែលយើងទំនេរ»
  «ពេលនេះឯងទំនេរហើយហេ៎ស?»
  «អ្ហឹម...លួចគេចពីហាងម៉ាក់ ដើម្បីមកមើលឯងហ្នឹង ហិហិ»ម៉ាក់របស់នាងបើកហាងពេជ្រ។ ពេលណាដែលនាងទំនេរ ឬអត់មានម៉ោងរៀន នាងតែងតែទៅជួយលក់គាត់។
  «បើម៉ាក់ឯងដឹង គាត់ច្បាស់ជាខឹង»
  «យើងនិយាយលេងទេ ម៉ាក់យើងក៏ផ្តាំឲ្យសួរសុខ ទុកឯងដែរ»
  «អ្ហឹម...»
  «ឯងឃ្លាននៅ ចាំយើងធ្វើអីឲ្យញ៊ាំ»
  «ឃ្លានហើយ តែថា..ឯងចេះធ្វើម្ហូបដែរ?»
  «ចង់មើលងាវយើងមែន?»នាងសម្លក់មុខ។
  «បើចឹងបង្រៀនយើងតិចមក»
  «អូខេ! ម៉ោះ..»ជូហ្វានាំមុខគេទៅផ្ទះបាយ។ ផ្ទះជុងគុកនេះណា ជ្រកណាក៏នាងស្គាល់ដែរ ព្រោះនាងជា មិត្តនិងគេតាំងពីនៅរៀនវិទ្យាល័យ...។

  «អេ...អ្នកណាហ្នឹង ជុងគុក»កំពុងធ្វើម្ហូបសុខៗ នាងបានឃើញខ្នងមនុស្សមាឌធំឈរនៅខាងក្រៅផ្ទះ ស្រោចទឹកផ្កា។
  «គឺថេយ៉ុង»
  «នោះ...នោះជាបងសង្ហាយើងហេ៎ស?»
  «អឺ...»
  «ស្លាប់ហើយ យើងមកទីនេះពេលណា មិនដែលបានឃើញគាត់សោះ ទើបតែថ្ងៃនេះទេ ដែលបាន ឃើញ»
  «គេរវល់ការងារគេ ប្រលឹមចេញ ប្រលប់ចូល ខ្លះមិនបានដេកផ្ទះផង ព្រោះត្រូវទៅគេងកំដរម៉ាក់គេ នៅមន្ទីរពេទ្យ អញ្ចឹងទើបឯងមិនដែលឃើញ»អាល្អិតតបនាងបណ្តើរ សម្លឹងមើលខ្នងថេយ៉ុងបណ្តើរ។
  «អេ...ឯងនិយាយប្រាប់យើងស្រួលម្លេះថ្ងៃនេះ រាល់ដងពេលយើងសួរពីគាត់ ដឹងតែស្រែកគំហកឲ្យយើងហើយ ចម្លែកណាស់ថ្ងៃនេះ»ទើបតែសង្កេត។ ជុងគុកថ្ងៃនេះប្លែកមែនតើ មាត់និយាយតបនាង តែ ភ្នែកចេះតែមើលទៅអ្នកខាងក្រៅរហូត អ្វីដែលកាន់តែប្លែក គេនិយាយពិរោះស្តាប់ជាងលើកមុន។
  «គឺ...យើងនិយាយធម្មតាតា៎ស»
  «ចឹងក៏ចឹងទៅ តែឯងចាំទៅហៅបងសង្ហាឲ្យមកញ៊ាំអាហារថ្វីដៃយើងផងណា យើងចង់ស្គាល់គាត់ផង»
  «អឺៗ ធ្វើឲ្យឆាប់ហើយទៅ និងបានញ៊ាំ យើងឃ្លានហើយ»ជូហ្វា ងួកក្បាលយ៉ាងលឿន។ រហ័សបានញ៊ាំ និងអាងបាននិយាយជាមួយ Crush 😎 ។

🥀 Hate but love 🥀Where stories live. Discover now