ថ្ងៃថ្មី...
ទទឹមនិងនិងការប្រែប្រួលនៃពេលវេលា ពីមួយនាទី
ទៅមួយនាទី គ្រប់យ៉ាងនៅលើផែនដីនេះ ក៏មានការ ប្រែប្រួលទៅតាមការវិវត្តនៃពេលវេលា។ មនុស្សអាចគិត ឬគ្រោងទុកមុន នូវអ្វីដែលខ្លួនចង់ធ្វើនៅថ្ងៃ ស្អែក តែអ្វីដែលកើតឡើងនៅថ្ងៃស្អែក វាមិនប្រាកដថា ដូចអ្វីដែលយើងបានគិតឬគ្រោងទុកនោះឡើយ ព្រោះថ្ងៃនេះឬថ្ងៃស្អែក ជាភាពមិនទៀងទាត់។
ថ្ងៃនេះ ជុងគុកគេងជ្រុលដល់ម៉ោង១០ ជាទម្លាប់របស់គេ គេមិនដែលបែបនេះពីមុនមកឡើយ គេងយូរបំផុតគឺម៉ោង៨ តែនេះ ដល់ម៉ោង១០ជិត១១ លោក
ស្រីមានការបារម្ភ ក៏ឡើងទៅដាស់កូនប្រុស៖
តុក តុក...
«កូនជុង បើកទ្វារឲ្យម៉ាក់បន្តិចកូន»លោកស្រី
ព្យាយាមគោះទ្វារបន្ទប់ជាច្រើនដង នៅតែគ្មានការឆ្លើយតប។
«យីង! យីង»គាត់ស្រែកហៅអ្នកបម្រើ។
«ចាសអ្នកស្រី»
«ឆាប់ទៅយកកូនសោរសារគួរមក»
«ចាស»យីងស្តាប់បង្គាប់ នាងរត់ចុះឡើង ប្រញាប់យកកូនសោរហុចឲ្យគាត។
ក្រាក...
ទ្វារបើកបានសម្រេច លោកស្រីរហ័សចូលទៅមើលក្នុងបន្ទប់កូនប្រុស ខ្លាចថាមានអ្វីមិនស្រួល។
«ស្លាប់ហើយ កូនជុង...»ចូលមកដល់ បានឃើញជុងគុកគេងដណ្តប់ភួយជិត ដល់ពេលគាត់បើកមើល អាល្អិតហូរញើសប៉ុនគ្រាប់ពោត យកដៃស្ទាបក្បាល ស្លាប់ហើយ ក្តៅខ្លួនដូចភ្លើងអញ្ចឹង។
«យីង! ឆាប់ខលហៅលោកគ្រូពេទ្យមក ឲ្យឆាប់ឡើង»
«ចាសអ្នកស្រី»នាងរហ័សធ្វើតាមបញ្ជាភ្លាម មិនឲ្យយឺតសូម្បីមួយវិនាទី។
«ពុទ្ធោរកូនម៉ាក់»គាត់យកទឹកត្រជាក់ជូតខ្លួនឲ្យកូនទាំងក្តីបារម្ភ។ ជុងគុកមិនដែលឈឺនោះទេ តាំងពីដើមមក។ ឬមួយមកពីរឿងម្សិលមិញ ទើបធ្វើឲ្យកូនគាត់គិតច្រើន ដល់ថ្នាក់គេងឈឺបែបនេះ??
មួយសន្ទុះធំ គ្រូពេទ្យក៏មកដល់ គាត់ចូលពិនិត្យ មើលអាការៈរបស់ជុងគុកថាកើតអ្វីឬអត់? ពិនិត្យមើលសពគ្រប់។ ជុងគុកមិនបានកើតអ្វីធ្ងន់ធ្ងរទេ គ្រាន់តែក្តៅខ្លួន ញ៊ាំអាហារខុស។ គាត់ផ្តាំលោកស្រីរឿងថ្នាំ និងរឿងអាហារហូបចុក រួចក៏ចាកចេញទៅ។
«កូនជុង...! ដឹងខ្លួនហើយហេ៎ស?»គ្រូពេទ្យចេញ ទៅ អាល្អិតក៏ដឹងខ្លួនព្រម។
«ម៉ាក់! កូនកើតអីទៅ?»ឃើញដៃរបស់ខ្លួនមានដាក់ សារ៉ូម គេក៏សួរ។ ងើបពីគេងមក ក្បាលធ្ងន់ដូចមានអ្វីយកមកសង្កត់។
«គឺកូនឈឺ តែពេលនេះកូនអស់អីហើយ គ្រូពេទ្យបានឲ្យថ្នាំ និងដាក់សារ៉ូមឲ្យកូន»
«ចឹងកូនអត់បានទៅរៀនទៀតហើយ»
«ម៉ាក់ខលប្រាប់ក្មួយជូហ្វាឲ្យសុំច្បាប់ឲ្យកូនរួច ហើយ ប្រហែលចេញពីរៀន នាងនិងមកមើលកូន»
គាត់មិនចង់រំលឹកពីរឿងម្សិលមិញទៀតទេ ខ្លាចថាជុងគុកគិតច្រើន ហើយឈឺដូចពេលនេះទៀត។
«ហ្ហឹម...បាទ»
«ក្រោកមកញ៊ាំបបរសិនកូន ម៉ាក់ឲ្យគេធ្វើមកឲ្យ និងបានឆាប់ជាណា...»អាល្អិតងួកក្បាល ដោយមាន ម៉ាក់របស់គេជាជំនួយជួយគ្រាហ៍។
«ឆ្ងាញ់ទេកូន?»
«ធម្មតាហ្នឹង»គេឈឺបែបនេះ ក្នុងមាត់ញ៊ាំអ្វីក៏មិនដឹងរសជាតិដែរ ដឹងតែថាល្វីង។
«ញ៊ាំហើយចាំលេបថ្នាំណា..»
«បាទ»គាត់បន្តបញ្ចុកបបរកូន ដែលសកម្មភាពនេះ ថេយ៉ុងលួចមើលពីចម្ងាយ។
មូលហេតុដែលគេទើបតែដឹង គឺពេលដែលយីងជូនដំណើរគ្រូពេទ្យ គេបានឃើញ ហើយក៏សួររឿងរ៉ាវ ទាំងអស់តែម្តងទៅ។ ចូលមក បានឃើញលោកស្រីនៅទីនេះ ទើបមិនហ៊ាន ចាំគាត់ចេញទៅបាត់ គេនិងចូលទៅម្តង។
ដូចចិត្ត លោកស្រីចេញទៅ ជាឱកាសល្អសម្រាប់ឲ្យគេចូលទៅសួរ៖
«អ្នកប្រុសយ៉ាងមិចហើយ?»
«មិនទាន់ស្លាប់ទេ»
«ខ្ញុំសួរស្រួលប្រួលទេអ្នកប្រុស»
«យើងប្រាប់ហើយ រឿងយើង ឯងមិនបាច់មកខ្វល់ទេ ឃើញយើងធ្លាក់ក្នុងសភាពបែបនេះ សមចិត្តឯង ហើយមែនទេ?»គេនិយាយទាំងសម្លក់ ទោះជាមុខរបស់ខ្លួនពេលនេះស្លេកស្លាំងក៏ដោយ។
«ហេតុអីអ្នកប្រុសចូលចិត្តគិតអីតែខ្លួនឯងម្លេះ?»
«មកពីឯងចង់ឈ្នះយើង ឃើញយើងធ្លាក់ក្នុងសភាព
បែបនេះ ឯងច្បាស់ជាសមចិត្ត ព្រោះឯងបានឈ្នះយើង»
«ខ្ញុំមិនដែលមានគំនិតបែបហ្នឹង»
«យើងមិនជឿ»
«អ្នកប្រុសមិនជឿក៏តាមចិត្ត ឲ្យខ្ញុំនិយាយប៉ុន្មានដង ខ្ញុំនៅតែប្រកាន់ពាក្យដដែល តាំងពីដើមមក ខ្ញុំមិន ដែលចង់យកឈ្នះអ្នកប្រុស មិនដែលគិតថានិងសើចចម្អកឲ្យអ្នកប្រុសឡើយ ទោះជាអ្នកប្រុសខឹងខ្ញុំ ស្អប់ខ្ញុំ ប៉ុណ្ណា ខ្ញុំមិនដែលមានគំនិតខឹងឬគុំគួនអ្នកប្រុសវិញទេ ព្រោះថ្ងៃណាមួយខ្ញុំជឿថា អ្នកប្រុសច្បាស់ជា បោះបង់ការស្អប់នោះចោលដោយខ្លួនឯង»ដូចដែលគេនិយាយអញ្ចឹង តាំងពីគេឈានជើងចូលមកផ្ទះនេះ រហូតដល់ជុងគុកដឹងក្តីមក គេទទួលបានតែការស្អប់ លោកស្រី អ្នកប្រុស គ្រប់គ្នាស្អប់គេខ្លាំងណាស់ ព្រោះគេជាអ្នកក្រៅ តែមករស់នៅទីនេះតាំងពីតូច។ ប៉ុន្តែគេមិនអាចរស់នៅទីនេះអស់មួយជីវិតបានទេ ពេលម៉ាក់របស់គេដឹងខ្លួនពេលណា គេនិងចាកចេញភ្លាម។ រឿងដែលគេសន្យាជាមួយលោកពូថានិងមើលថែជុងគុកនោះ គេនិងធ្វើ តែមិនអាចមើលថែអស់មួយជីវិតបានឡើយ ដរាបណាជុងគុកមានអ្នកមើលថែ មានគូរជីវិត ទើបគេរួចសន្យាជាមួយលោកពូ។
«គិតថានិយាយបែបហ្នឹងហើយ យើងជឿពាក្យសម្តីឯងមែនទេ? ឯងចាំទុកទៅ ដោយសារឯងនិងម៉ាក់ឯង ទើបប៉ារបស់យើងស្តីឲ្យយើង គាត់ចូលចិត្តតែបន្ទោសយើង បន្ទោសមិនឈប់ គាត់ស្រលាញ់ឯងជាងយើង ទាំងដែលយើងជាកូនបង្កើតគាត់»
«អ្នកប្រុសកុំគិតបែបហ្នឹង គាត់ស្រលាញ់ខ្ញុំត្រឹមឋានៈជាក្មួយមិត្តសម្លាញ់គាត់ តែអ្នកប្រុសវិញ គាត់
ស្រលាញ់ជាងអ្នកណាទាំងអស់ កន្លែងអ្នកប្រុស គ្មានអ្នកណាអាចជំនួសកន្លែងបានទេ អ្នកប្រុសស្ថិតនៅក្នុងបេះដូងរបស់លោកពូជានិច្ច»
«បិទមាត់ទៅ យើងមិនជឿ ឯងគ្រាន់តែនិយាយយកលេសធ្វើជាមនុស្សល្អ ទាំងដែលឯងនិងម៉ាក់របស់ឯង ព្យាយាមចង់បានទ្រព្យសម្បត្តិគ្រួសារយើង ម៉ាក់ឯងនិងឯង រៀបគម្រោងនេះតាំងពីដើមមក សមហើយ ដែលម៉ាក់ឯងដេកឈឺមិនព្រមភ្ញាក់»អ្វី
ដែលគេចូលចិត្តនិយាយ គឺនិយាយដល់ម៉ាក់របស់នាយ។ ព្រោះគេដឹងថា នាយមិនហ៊ានតមាត់ ឬធ្វើអ្វីគេឡើយ ដូច្នេះគេមិនខ្លាចនិងនិយាយនោះទេ។
«កុំនិយាយប៉ះពាល់ដល់ម៉ាក់ខ្ញុំ»គេចូលមកច្របាច់ដៃដែលដាក់សារ៉ូមនោះទាំងកម្រោល។ អ្វីដែលគេ ស្អប់ គឺអ្នកដែលនិយាយតិះដៀលដល់ម៉ាក់របស់គេ គាត់ឈឺដេកពេទ្យដូចមនុស្សស្លាប់ ហេតុអីនៅនិយាយអាក្រក់ពីគាត់មិនឈប់បែបនេះ? និយាយដល់ទាំងម្តាយទាំងកូន ចរិតដូចគ្នាមិនខុស។
«យើងឈឺ...»សារ៉ូមរបស់គេចាប់ផ្តើមជ្រាបឈាម ឈឺដៃដែលនាយច្របាច់នោះខ្លាំងមែនទែន។
«អ្នកប្រុសឈឺ? ចុះហេតុអីចូលចិត្តនិយាយប៉ះពាល់ដល់ម៉ាក់ខ្ញុំ? គាត់បានទៅធ្វើស្អីអ្នកប្រុសហាស គាត់
មានអាយុស្មើរនិងម៉ាក់អ្នកប្រុស ហេតុអីមិនគោរពគាត់ បែរជាតិះដៀលគាត់ទៅវិញ ចរិតអ្នកប្រុសនេះមិនកែសោះ»
«មកពីម៉ាក់ឯងចង់បានទ្រព្យប៉ាយើង»
«ចង់បានទ្រព្យ? អ្នកប្រុសយកអីមកគិត ស្តាប់ខ្ញុំឲ្យច្បាស់ ចន ជុងគុក ខ្ញុំនិងម៉ាក់ខ្ញុំ មិនដែលគិតថាចង់ បានលុយអ្នកប្រុសមួយកាក់ មួយសេន តែខ្ញុំនិងដឹង គុណ ដែលលោកពូចិញ្ចើមបីបាច់មើលថែខ្ញុំ តែអ្នក ប្រុសត្រូវចាំថា កាលនៅតូច ខ្ញុំធ្លាប់ជួយជីវិតអ្នកប្រុសប៉ុន្មានដងហើយ បើគ្មានអាកូនអ្នកបម្រើដូចខ្ញុំទេ ជីវិតអ្នកប្រុសមិនអាចរស់មកដល់ពេលនេះ ហើយមក ស្រែកជេរដៀលខ្ញុំអញ្ចឹងទេ»ជុងគុកគិតពីសម្តីរបស់នាយ។
បើរំលឹកទៅកាលប៉ុន្មានឆ្នាំមុន ពេលនោះជុងគុកមានអាយុ១២ឆ្នាំ គេលេងទឹកអាងក្នុងផ្ទះ តែមិនប្រយ័ត្ន របូតពោងធ្លាក់មនុស្សចូលទៅក្នុងទឹក។ ពេលនោះគ្មានអ្នកណានៅផ្ទះទៀត ចេះសំណាងដែរ ដែលថេយ៉ុងទើបតែមកពីរៀនហើយបានឃើញទាន់រួចលោតទឹកទៅជួយ ជួយបានសម្រេចលោកស្រីនិងលោកប្រុសក៏មកដល់ល្មម លោកស្រីមិនអរគុណ នៅជេរស្តីបន្ទោសឲ្យគេទៀត។
«ហ្ហឹកៗ..យើងឈឺ»ដៃរបស់គេចាប់ផ្តើមហូរឈាម មិនត្រឹមតែជ្រាប តែបង់រុំនេះក៏មានឈាមជ្រាបដែរ ព្រោះកម្លាំងដៃរបស់នាយច្របាច់ដៃគេខ្លាំងណាស់។
«បើអ្នកប្រុសនិយាយតិះដៀលដល់ម៉ាក់ខ្ញុំម្តងទៀត ម្តងនេះខ្ញុំមិនព្រមនៅស្ងៀមទៀតឡើយ»គេក្រវាសដៃអាល្អិតឲ្យដួលលើពូកមួយទំហឹង មុននិងឈាន ជើងចាកចេញទៅទាំងកំហឹង។
គេធ្លាប់និយាយថាមិនខឹង មិនគុំគួន តែទង្វើជុងគុកនេះ កាន់តែធ្វើឲ្យគេខឹង ដល់ថ្នាក់គេទប់អារម្មណ៍មិនបានចង់ធ្វើរឿងផ្តេសផ្តាសដើម្បីសងសឹក។ បើកុំតែគិតដល់លោកពូ កុំអីពេលនេះគេប្រើកំហឹងសងគុំនុំជាមិនខាន។
«ឈឺ...កែវភ្នែកឯង យើងមិនដែលឃើញបែបនេះ ពីមុនមកទេ ឯងគួរឲ្យខ្លាចណាស់»គេចាប់ផ្តើមខ្លាច
រអានិងនាយម្តងបន្តិចៗហើយ។ ព្រោះពេលនេះ នាយគួរឲ្យខ្លាចណាស់ ប្រៀបបានដូចជាមនុស្សម្នាក់ផ្សេង ទៀតអញ្ចឹង....។
ការទ្រាំរបស់មនុស្ស មានដែនកំណត់!
#ថេយ៍ស៊ី
YOU ARE READING
🥀 Hate but love 🥀
Actionពាក្យចាស់លោកពោលថា «ស្អប់ជំពប់លើ» តែពាក្យទាំងនោះ គ្មាននៅក្នុងវចនានុក្រមរបស់ ចន ជុងគុក ឡើយ។ «មនុស្សធន់ទាបដូចលោក កុំចង់មកប្រៀបធៀបជាមួយខ្ញុំ»ជុងគុគ «ខ្ញុំនិងចាំមើល មនុស្សដូចខ្ញុំ អាចធ្វើឲ្យឯងងប់ងល់និងខ្ញុំងើបក្បាលលែងរួចឬអត់?»ថេយ៉ុង គីម ថេយ៉ុង (...
