ពន្លឺពណ៍ទឹកក្រូច បានរះបំភ្លឺភពផែនដី ដែលមាន
មនុស្សរស់នៅរាប់មិនអស់ រុក្ខជាតិទាំងឡាយលូតលាស់ស្រស់បំព្រង បង្កើតបរិយាកាសឲ្យស្អាតក្រៃលែង សត្វតូចធំហោះហើរលើអាកាស សំឡេងស្រែកច្រៀងរបស់ពួកវា ប្រៀបដូចជាតន្ត្រី ដែល
ស្តាប់ហើយធ្វើឲ្យទុក្ខកង្វល់ទាំងឡាយ រសាត់
អណ្តែតទៅតាមខ្យល់។
ជុងគុក ភ្ញាក់ពីដំណេកលឿនជាងរាល់ដង គេចូលងូតទឹកសម្អាតខ្លួន រួចរាល់ហើយចាប់ផ្តើមស្លៀកពាក់ ចេញពីបន្ទប់ តែនៅឆ្លៀតលួចចូលមកបន្ទប់របស់ថេយ៉ុងសិន ចង់ដឹងថារបួសនាយបានធូរឬនៅ?
«ថេយ៉ុង!»សំឡេងអាល្អិតហៅស្រាយៗ ដាក់ខ្លួន
អង្គុយក្បែរនាយដែលកំពុងគេង។
«ក្តៅខ្លួនខ្លាំងណាស់»គេស្ទាបក្បាលរបស់នាយ ឃើញថាក្តៅខ្លួនដូចភ្លើង អាចមកពីឈឺមុខរបួស ទើប នាយក្លាយជាគ្រុនក្តៅ។
«ចាំសិនណា យើងទៅយកទឹកក្តៅមកជូតខ្លួនឲ្យ»
គេចុះទៅខាងក្រោម យកកូនចានដែកតូចមួយល្មម ដាក់ទឹកក្តៅអ៊ុនៗ ដើម្បីយកមកជូតខ្លួនឲ្យនាយ។
«រងាណាស់»កំពុងជូតខ្លួនឲ្យនាយ ស្រាប់តែនាយរវើរវាយស្រែកថារងា។
«នេះ! ដណ្តប់ទៅ»ជុងគុកយកភួយសាគួរដែលមាននៅក្នុងទូរ យកមកដណ្តប់ឲ្យនាយដាក់មួយតង់ ទៀត។
ជុងគុកចុះទៅខាងក្រោមម្តងទៀត ដើម្បីរកថ្នាំបញ្ចុះ
កម្តៅឲ្យនាយ ក្រែងលោបានធូរខ្លះ។
«លេបថ្នាំសិនទៅ ថេយ៉ុង»គេយកទឹកនិងថ្នាំបញ្ចុកនាយ តែនាយមិនព្រមលេប មិនព្រមបើកមាត់ទាល់តែសោះ អត់ជម្រើស គេយកថ្នាំដាក់ចូលមាត់ រួចឱនមុខចុះច្របាច់មាត់របស់នាយឲ្យហើប បន្តថើបនាយដោយក្រលាស់អណ្តាតភ្ជាប់ជាមួយថ្នាំបញ្ចូនបន្ត
ឲ្យនាយលេប។ ថេយ៉ុងក៏លេបថ្នាំនោះបានសម្រេច តាមរយះមាត់របស់ជុងគុក គេលេបទាំងបិទភ្នែក មិន
ដឹងថាខ្លួនត្រូវជុងគុកបញ្ចុកថ្នាំតាមមាត់ឡើយ។
គ្រីង គ្រីង...
សំឡេងទូរស័ព្ទរោទ៍នៅលើតុ ជាទូរស័ព្ទរបស់ថេយ៉ុង ទើបគេយកវាមកទទួល ព្រោះលេខដែលខលមកនោះ គេដាក់ឈ្មោះថា ជីមីន។
«អាឡូ»
(នេះអ្នកណាហ្នឹង ហេតុអីលើកទូរស័ព្ទរបស់ថេយ៉ុង)
«យើង ជុងគុក យ៉ាងមិច?»
(ថេយ៉ុងគេនៅឯណា? ហេតុអីឯងលើកទូរស័ព្ទរបស់គេ?)
«គេឈឺ ដូច្នេះទើបយើងលើកជំនួស»
(ឈឺ? ថេយ៉ុងឈឺអី?)
«គ្រុនក្តៅ ឯងដាក់ច្បាប់ឲ្យគេពីរថ្ងៃផង គេមិនបានទៅធ្វើការទេ»
(អូខេ! បើគេមិនស្រួលត្រង់ណា ឯងកុំភ្លេចនាំគេ
ទៅពេទ្យផង)
«យើងដឹងហើយ ឯងមិនបាច់មកប្រាប់ទេ»ទូត...
ប្រព័ន្ធទូរស័ព្ទកាត់ផ្តាច់...
«ចេះមកបញ្ជាយើងទៅកើត ហឹស!»គេដាក់ទូរស័ព្ទ
ចុះ រួចយករបស់ខ្លួនខលទៅជូហ្វាម្តង៖
(ជុងគុក! ហេតុអីមិនទាន់មកទៀត?)
«យើងរវល់! ហ្វាឯងជួយដាក់ច្បាប់ឲ្យយើងមួយថ្ងៃ
ផងណា..»
(មានរឿងអីមែនទេ?)
«រវល់និងណា កុំភ្លេចដាក់ច្បាប់ឲ្យយើងផង»
(អឺៗ ដឹងហើយ)ទូត...
«យើងនិងនៅកំដរឯង ព្រោះឯងឈឺដោយសារតែ យើង»គេសម្លឹងមុខនាយទាំងទឹកមុខស្រពោន។ សង្ឃឹមថានាយលេបថ្នាំហើយ និងអាចថយកម្តៅបន្តិចទៅចុះ បើសិននៅតែក្តៅខ្លួនទៀត គេត្រូវយក នាយទៅពេទ្យ។
«រងា..រងា..»
«ធ្វើយ៉ាងមិចទៅ ភួយពីរហើយនៅរងាទៀតហេ៎ស ធ្វើមិចទៅ»
«ម៉ាក់..កូនរងាណាស់»គេគេងមមើរកម៉ាក់។
«ចាំយើងឱបឯង ដើម្បីឲ្យកក់ក្តៅណា..»ជុងគុក
ចូលក្នុងភួយ ចូលរង្វង់ដៃនាយដើម្បីឲ្យឱបខ្លួន។ ធ្វើ
បែបនេះ កម្តៅរបស់នាយអាចថយចុះ ហើយនាយ
អាចបាត់រងាក៏ថាបាន។
«កក់ក្តៅទេ?»
«ហ្ហឹម..»ថេយ៉ុង ក្រហឹមដើមក រឹតរង្វង់ដៃឱបអាល្អិតកាន់តែណែនជាងមុន រហូតគេគេងលក់។
«សុំទោស ថេយ៉ុង! មកពីយើង ទើបឯងធ្លាក់ខ្លួនឈឺ សុំទោសពិតមែន»គេងើយមើលមុខរបស់នាយ រួចត្រសុលឱបនាយដូចគ្នា។ បើសិនជានាយកើតអីទៅ គេមិនអត់ទោសឲ្យខ្លួនឯងដាច់ខាត ទោះជាខឹងស្អប់
យ៉ាងណា គេមិនចង់ឲ្យនាយឈឺធ្ងន់ដោយសារតែគេអញ្ចឹងដែរ។
បើគេមិនកុហកម៉ាក់របស់គេ នាយក៏មិនធ្លាក់ខ្លួនឈឺអញ្ចឹងដែរ។ គ្រប់យ៉ាងជាកំហុសរបស់គេ ដូច្នេះគេនិងមើលថែនាយរហូតទាល់តែនាយជាសះស្បើយ...។
أنت تقرأ
🥀 Hate but love 🥀
حركة (أكشن)ពាក្យចាស់លោកពោលថា «ស្អប់ជំពប់លើ» តែពាក្យទាំងនោះ គ្មាននៅក្នុងវចនានុក្រមរបស់ ចន ជុងគុក ឡើយ។ «មនុស្សធន់ទាបដូចលោក កុំចង់មកប្រៀបធៀបជាមួយខ្ញុំ»ជុងគុគ «ខ្ញុំនិងចាំមើល មនុស្សដូចខ្ញុំ អាចធ្វើឲ្យឯងងប់ងល់និងខ្ញុំងើបក្បាលលែងរួចឬអត់?»ថេយ៉ុង គីម ថេយ៉ុង (...
