យប់ប្រល្មម ក្រោយខលវីដេអូប្រាប់ប៉ារបស់គេដែលនៅជប៉ុនរួចរាល់ ជុងគុកសង្ងំគេងមើលរឿងក្នុង ទាំងដៃដាក់សារ៉ូមជាប់នៅឡើយ។
«ធុញណាស់ ហើយឃ្លានទៀត»ទើបតែញ៊ាំអាហាររួចកន្លះម៉ោង តែមាត់ពេលនេះចាប់ផ្តើមឃ្លានម្តងទៀត ព្រោះវិញប្រហោងធ្លុង។
«ពេលនេះអ្នកបម្រើនិងអ្នកម៉ាក់ច្បាស់ជាគេងអស់ ហើយ មានអ្នកណាចាំដោះសារ៉ូមឲ្យយើងទៅ»មុន
នេះហេតុតែមិនចង់រំខានម៉ាក់ សុខចិត្តដេញម៉ាក់ឲ្យទៅគេង ដល់ឥឡូវមកធ្វើមុខរំអួយ ព្រោះតែឃ្លាន។
«អ្នកប្រុស»ថេយ៉ុងបើកទ្វារចូលមក ទាំងមិនបានគោះ ធ្វើឲ្យជុងគុកភ័យចង់បាស់សក់។
«លស់ប្រលឹងយើងអស់ ឯងចូលមកមិចមិនគោះ ទ្វារ ដឹងថាយើងភ័យអត់?»គេស្តីឲ្យនាយទាំងខឹង។ រាល់ដលចូលមកចេះគោះទ្វារ ដល់ឥឡូវ ចង់ចេញក៏ ចេញ ចង់ចូលក៏ចូលតាមចិត្ត លេងគិតថាជាបន្ទប់ផ្ទាល់ខ្លួនរបស់គេអស់រលីង។
«ខ្ញុំសុំទោស ខ្ញុំស្មានតែអ្នកប្រុសគេងលក់»គេឈរ
អេសក្បាល និយាយបែបមិនសូវសម។
«ចូលមកមានការអី?»
«ឃើញភ្លើងក្នុងផ្ទះបិទ ខ្ញុំខ្លាចថាអ្នកប្រុសនៅម្នាក់ ឯង ទើបមកនៅកំដរ»
«យើងមិនបានខ្លាចទេ យើងនៅបាន»
«លោកស្រីផ្តាំខ្ញុំឲ្យនៅមើលថែអ្នកប្រុស ចាំដោះសារ៉ូមឲ្យអ្នកប្រុស បើអ្នកប្រុសត្រូវការអី អាចហៅខ្ញុំប្រើបាន»ចូលមកក្នុងផ្ទះ ជួននិងលោកស្រីគាត់ក៏ផ្តាំ ឲ្យមើលថែជុងគុក ដាក់ជាបញ្ជាឲ្យគេងមើលពេញមួយយប់តែម្តង។
«ប្រាកដអត់?»
«បាទ»ចេះសំណាងដែរ បានលោកស្រីផ្តាំផ្ញើឲ្យគេមកមើលថែ ជាការសុំទោសផង ដែលគេហ៊ានធ្វើឲ្យមានជ្រាបឈាម ហើយដៃជុងគុកឈឺ។
«យើងឃ្លាន ឯងធ្វើអីឲ្យយើងញ៊ាំតិចមក»
«អ្នកប្រុសចង់ញ៊ាំអី?»
«អីក៏បាន ងាយៗ លឿនៗ ហើយកុំឲ្យតែពុល ឬឯងកុំដាក់ថ្នាំយើងទៅបានហើយ»ចេះតែខ្លាចដែរ។ ព្រឹកមិញមកស្រែកសម្លុត ចាប់ដៃគេរហូតដល់ឈាមពេញសារ៉ូម ហើយឥឡូវមកស្ម័គ្រចិត្តធ្វើអីឲ្យគេញ៊ាំ
ទៀត នាយអាចជាលួចដាក់ថ្នាំ ចង់សម្លាប់គេបំបិតមាត់ក៏ថាបាន។ ទុកចិត្តមិនបានទេ ព្រឹកមិញខឹងគេចង់ដាច់ក្បាលដាច់កន្ទុយ សុខៗមកធ្វើល្អអញ្ចឹង អ្នកណាក៏គិតអាក្រក់ដែរ។
«ហឹសៗ គិតច្រើនទៅកើត អ្នកប្រុស! ចាំបន្តិច! ចាំខ្ញុំទៅធ្វើយកមកឲ្យ»អាល្អិតងួកក្បាល ខណៈដែលថេយ៉ុងក៏ដើរចេញទៅធ្វើអាហារឲ្យជុងគុក។ ឃើញ
នាយប្រាកដប្រជាអញ្ចឹង លែងខ្លាច លែងគិតថានាយចង់មានគំនិតអាក្រក់ដាក់ខ្លួន។
«ព្រឹមមិញផ្សេង ដល់យប់ផ្សេង ឆ្កួតទេដឹង»គេនិយាយទៅនាយស្រួលៗ ខ្លាចថានាយធ្វើឲ្យគេឈឺម្តងទៀត...។
YOU ARE READING
🥀 Hate but love 🥀
Actionពាក្យចាស់លោកពោលថា «ស្អប់ជំពប់លើ» តែពាក្យទាំងនោះ គ្មាននៅក្នុងវចនានុក្រមរបស់ ចន ជុងគុក ឡើយ។ «មនុស្សធន់ទាបដូចលោក កុំចង់មកប្រៀបធៀបជាមួយខ្ញុំ»ជុងគុគ «ខ្ញុំនិងចាំមើល មនុស្សដូចខ្ញុំ អាចធ្វើឲ្យឯងងប់ងល់និងខ្ញុំងើបក្បាលលែងរួចឬអត់?»ថេយ៉ុង គីម ថេយ៉ុង (...
