ភាគទី១៣: ផ្លាស់ប្តូរ

136 11 1
                                        

  ស្អែកថ្ងៃថ្មី អាល្អិតជុងគុករៀបចំខ្លួនទៅសាលា ខណៈនោះ សំឡេងបើកទ្វារបន្លឺឡើង អ្នកដែលបើក
ចូលមក គឺម៉ាក់របស់គេ៖
  «ម៉ាក់! មានការអីមែនទេ?»
  «ម៉ាក់មានរឿងចង់និយាយជាមួយកូន»
  «ចាំកូនមកពីរៀនសិនបានទេ? ពេលនេះជិតដល់ ម៉ោងកូនទៅរៀនហើយ»
  «មិនបានទេ»
  «មានរឿងអីមែនទេម៉ាក់?»ឃើញគាត់ធ្វើមុខប្រាកដប្រជាបែបនេះ គេហាក់ដូចសង្ស័យ។ រឿង
ដែលគាត់និយាយនោះ អាចសំខាន់ខ្លាំងដល់ថ្នាក់ណា?
  «កូនស្និទ្ធស្នាលជាមួយវាតាំងពីពេលណា?»
  «វា! វាណាទៅម៉ាក់?»
  «គឺ ថេយ៉ុង! ម៉ាក់ឃើញឥឡូវកូនស្និទ្ធស្នាលជា
មួយវាណាស់ ឬមួយកូនស្រឡាញ់វា?»
  «អត់ទេ! កូនមិនបានស្រឡាញ់វាទេ»
  «ហេតុអីកូនស្និទ្ធស្នាលជាមួយវាខ្លាំងម្លេះ?»
  «គឺ..យប់ដែលកូនដាក់សារ៉ូមនោះ ក្រែងអ្នកម៉ាក់ជា
អ្នកឲ្យវាមើលថែកូនពេញមួយយប់មិនចឹង?»
  «មែន! ម៉ាក់ជាអ្នកបញ្ជា ព្រោះគ្មានអ្នកណានៅកំដរកូន តែមិនបានឲ្យកូនទៅស្និទ្ធស្នាលជាមួយវាទេ ក្រែងកូនស្អប់វាមិនចឹង?»
  «បាទ! កូននៅជាមួយវាមែន តែកូនមិនបានស្រឡាញ់វា កូននៅតែស្អប់វាដដែល គ្រាន់តែវានៅ មើលថែ អត់មានពាក់ព័ន្ធនិងរឿងស្នេហាទេ ម៉ាក់»
  «ម៉ាក់បារម្ភនិងណា ខ្លាចថាកូនលង់ស្រឡាញ់វា ព្រោះឃើញកូនស្និទ្ធស្នាលជាមួយវាជាងមុន និយាយ
ជាមួយវាច្រើន»
  «ម៉ាក់កុំបារម្ភអី កូនគ្មានថ្ងៃលង់ស្រឡាញ់មនុស្សដែលកូនស្អប់ទេ»
  «ចុះបងយ៉ុនវិញ កូនមិនគិតចង់សាកស្រឡាញ់បងទេហីកូន?»រំលឹកដល់រឿងនេះ ជុងគុកចាប់ផ្តើម
ធ្វើមុខមិនពេញចិត្ត។
  «និយាយពីរឿងនេះទៀតហើយម៉ាក់»
  «ម៉ាក់គ្រាន់តែសួរ»
  «មិនចង់ឆ្លើយទេ កូនទៅរៀនវិញល្អជាង»ថា
ហើយ អាល្អិតទាញកាតាបយកមកស្ពាយ រួចចុះទៅខាងក្រោមមុនគាត់។
  «ហ៊ើយ..បើម៉ាកៗហ្នឹងមិនដឹងជាកាលទេបានយើង
មានកូនប្រសារនិងគេ...»គាត់ក្រវីក្បាល បែបតាន
តឹងនៅក្នុងចិត្ត។ មានកូនតែមួយគ្រាប់ ស្រឡាញ់ស្ទើរ
លេប តាមចិត្តគ្រប់រឿង គ្រាន់តែម្តាយចង់ណែនាំឲ្យសាកសម្លឹងមើលកូនប្រុសមិត្តសោះ ក៏មិនព្រម...។
  ...

  «អ្នកប្រុស តោះទៅ»ឃើញជុងគុកដើរចុះមក ថេយ៉ុងឈររងចាំបើកទ្វារឲ្យស្រេច។
  «ឯងជាអ្នកណាបានមកបញ្ជាយើង?»ឮដូចនេះ គេរាងស្រងាកចិត្តបន្តិច។
  «ខ្ញុំមិនបានបញ្ជាទេ នេះអ្នកប្រុសកើតអី?»
  «យើងកើតអី មានពាក់ព័ន្ធអីជាមួយកូនអ្នកបម្រើដូចឯង គិតថាឃើញយើងស្និទ្ធស្នាលជាមួយតែប៉ុន្មានថ្ងៃ ឯងឡើងចាងចង់រាប់អានយើងនោះ ឈប់ស្រម៉ៃទៅ
មនុស្សដូចឯង យើងខ្ពើមចង់រាប់ បានយើងបន្ទាបខ្លួន
និយាយជាមួយនេះ គិតថាសំណាងហើយ»មនុស្ស
មាឌធំ ដល់ស្តាប់ឮបែបនេះ គេកាន់តែស្រងាកចិត្ត។
  ម្សិលមិញនៅធម្មតា មាត់លេងសើចជាមួយគ្នា ដល់ថ្ងៃនេះ ចរិតពីមុនក៏រត់ចូលមក គេតាមមិនទាន់ទេ ម្តងជាអ្នកប្រុសគួរឲ្យស្រឡាញ់ ម្តងជាអ្នកប្រុសចរិត
យ៉ាប់។
  «ខ្ញុំមិនដែលគិតបែបហ្នឹង រឹតតែមិនហ៊ានឲ្យអ្នកប្រុសមករាប់អានមនុស្សដូចខ្ញុំ ឋានៈខ្ញុំត្រឹមជាកូនអ្នកបម្រើ
ខ្ញុំដឹងខ្លួនឯងច្បាស់ គ្រាន់តែខ្ញុំត្រូវធ្វើតាមតួនាទី ដែល
លោកពូបានផ្តាំផ្ញើឲ្យមើលថែអ្នកប្រុសឲ្យបានល្អ ទម្រាំតែគាត់ត្រឡប់មកវិញ»
  «លោកប៉ាផ្ញើយើងនិងមនុស្សដូចឯងនេះហេ៎ស គ្មានថ្ងៃទេ គាត់គ្មានថ្ងៃឲ្យមនុស្សធន់ទាបដូចឯង មក មើលថែយើងឡើយ»
  «បើអ្នកប្រុសមិនជឿ អាចសាកខលទៅសួរគាត់បាន គ្រប់យ៉ាងខ្ញុំធ្វើតាមបញ្ជារបស់លោកពូ»
  «ល្អ! ឯងធ្វើតាមបញ្ជា ព្រោះតួនាទីឯង ជាអ្វី ឯងប្រហែលដឹងច្បាស់»
  «បាទ! ខ្ញុំដឹងច្បាស់ណាស់»
  «លើកក្រោយកុំចូលចិត្តខ្លួនយើងទៀត យើងមិនត្រូវការឲ្យមនុស្សអន់ៗដូចឯង មកប៉ះពាល់ខ្លួនប្រាណ
យើងទេ កុំសូម្បីគិត»
  «ខ្ញុំមិនហ៊ានទេ»គេនិយាយទាំងឱនមុខ គឺគោរពតាមពាក្យសម្តីរបស់នាយតូច។
  «បើចឹងបើកទ្វារឲ្យយើង យើងត្រូវទៅសាលា»
  «សូមអញ្ជើញអ្នកប្រុស»ថេយ៉ុងបើកទ្វារតាមសម្តី ខណៈជុងគុកក៏ចូលឡាន ស្របពេលដែលថេយ៉ុងបើកបញ្ជាចាកចេញទៅ។
  មូលហេតុដែលជុងគុកប្រែប្រួលបែបនេះ គឺដោយ
សារតែសម្តីសួរនាំរបស់ម៉ាក់គេ។ គាត់ឃើញគេស្និទ្ធ
ស្នាលជាមួយថេយ៉ុង ខ្លាចថាលង់ស្រឡាញ់នាយ ទាំងដែលពីមុន គេស្អប់នាយ ស្អប់ដល់ឆ្អឹង។
  ពីមុន មុខរបស់នាយ សូម្បីតែនិយាយរក គេក៏មិនសូវប៉ុន្មានដែរ តែថ្ងៃនោះ ថ្ងៃដែលគេឈឺ គេបែរ ជាធ្វើខ្លួនសិទ្ធស្នាល និយាយល្អជាមួយនាយ ទាំងដែលពីមុន គេមិនមែនបែបហ្នឹង។ អញ្ចឹងហើយ ទើបគេឆាប់កែប្រែស្ថានភាព ខ្លាចផុងខ្លួន រាប់អានអ្នកដែលខ្លួនធ្លាប់ស្អប់ ធ្លាប់ចាត់ទុកជាសត្រូវ ប្រែក្លាយជា មិត្ត...។

🥀 Hate but love 🥀Where stories live. Discover now