ភាគទី៨: ស្និទ្ធស្នាល

159 17 0
                                        

  ក្រុមគ្រួសាររបស់ពួកគេ កំពុងញ៊ាំបាយជាមួយគ្នាយ៉ាងមានក្តីសុខ ខណៈនោះ លោកចនក៏និយាយ៖
  «ប៉ាមានរឿងប្រាប់អ្នកគ្រប់គ្នា»
  «រឿងអីទៅប៉ា/ បង/ លោកពូ»
  «ថ្ងៃខានស្អែក ប៉ាត្រូវទៅជប៉ុន ដើម្បីនិយាយរឿងចុះកិច្ចព្រមព្រៀងជាមួយដៃគូរ អាចប្រហែលពីរអាទិត្យឯណោះ»
  «កូនច្បាស់ជានឹកលោកប៉ាស្លាប់ហើយ»ជុងគុកពេបមាត់។ ព្រោះនេះអាចជាលើកទីមួយ ដែលគេបែកពីគាត់រយះពេលច្រើនថ្ងៃ។
  «និយាយចប់ពេលណា ប៉ានិងឆាប់មកវិញ កូនកុំធ្វើមុខចឹងមើស»
  «ហេតុអីនិយាយព្រមព្រៀងយូរម្លេះលោកពូ យ៉ាងច្រើនមួយអាទិត្យគឺយូរបំផុតហើយ»ថេយ៉ុង
  «មកពីអ្នលខាងនោះ មិនងាយបញ្ចុះបញ្ចូលបានងាយៗនោះទេ ទម្រាំតែបានជួបនិយាយគ្នាទៀត ត្រូវណាត់ទុកមុនយូរខែឯណោះ»
  «ចឹងបានន័យថា អ្នកណាក៏ចង់សហការណ៍ការងារជាមួយគេដែរ មែនទេលោកពូ?»
  «ក្មួយនិយាយត្រូវណាស់»
  «រឿងនេះខ្ញុំក៏ធ្លាប់ជួបដៃ មេបាបដាក់ការងារឲ្យធ្វើ ទម្រាំតែនិយាយត្រូវគ្នាបាន ជិតពីរខែឯណោះ»
  «ក្មួយមានរយះពេលពីរខែ លឿនបំផុតហើយ នេះពូមិនដឹងថាពីរអាទិត្យឬក៏អត់ទេ អាចជាយូរជាងនេះក៏ថាបាន»
  «ខ្ញុំជឿលើលោកពូ លោកពូច្បាស់ជាអាចបញ្ចុះ បញ្ចូលគេបាន»ជុងគុកនិងលោកស្រី មិនសូវយល់រឿងការងារនយោបាយអ្វីទេ បានតែអង្គុយស្តាប់ពួកគេនិយាយគ្នា។
  «គ្រាន់តែនិយាយ គ្មានអីពិបាកផង»ជុងគុក
  «និយាយចេះតែបានហើយ តែអនុវត្តន៍វិញទេ ដែល ពិបាក អ្នកប្រុសរៀនមិនទាន់ចប់ អ្នកប្រុសមិនយល់នោះទេ»ថេយ៉ុង
  «ឯងចង់ថាឲ្យយើងជាមនុស្សល្ងង់ហេ៎ស?»
  «ខ្ញុំមិនបាននិយាយឯណា អ្នកប្រុសគិតតែខ្លួនឯង»
  «ឯង...»
  «កូនជុង ប៉ាប្រាប់ថាមិច?»
  «ប៉ាប្រាប់ថាមិច កូនមិចនិងដឹងទៅ»
  «មិនអីទេលោកពូ ខ្ញុំមិនប្រកាន់សម្តីក្មេងទេ»
  «យើងមិនមែនក្មេងទេ យើងធំហើយ»
  «បើធំ មិនមែននិយាយគ្នាស្តាប់មិនបានចឹងទេ»
  «ម៉ាក់...វាថាឲ្យកូន»ប្រកែកមិនឈ្នះ មានតែរកជំនួយឲ្យម៉ាក់ជួយ។
  «ញ៊ាំបាយទៅកូន និងបានសម្រាក»ក្រឡេកមើល មុខប្តី គាត់សម្លក់ ទើបមិនចង់ប្រកែក ធ្វើជាមិនដឹងមិន ឮនៅសំនួរដែលកូនសួរ។
  «ហ្ហឹក..»ជុងគុកញ៊ាំបាយទាំងពេបមាត់។ ម្នាក់ៗគ្មានអ្នកណាកាន់ជើងគេសោះ ចាំមើលណា ពេលប៉ាគេ ទៅជប៉ុនពេលណា នាយ ថេយ៉ុង! គេគ្មានថ្ងៃឲ្យរួចខ្លួនទេ...។

🥀 Hate but love 🥀Where stories live. Discover now