ថេយ៉ុងឯណេះ ជុងគុកប្រាប់ថា ធ្វើអាហារណាដែលងាយ លឿន អញ្ចឹងមានតែមី។ តែមិនមែនមី
ធម្មតា គេដាក់គាវនិងប្រហិតជាច្រើន រួមជាមួយឈីស។
៥នាទី មីក៏ឆ្អិនល្មម គេយកវាដាក់ចាន រួចលើកទៅ ឲ្យអាល្អិតនៅខាងលើ។
«មកដល់ហើយអ្នកប្រុស»គេដើរចូលបន្ទប់ ទាំងដៃមានថាសមួយមីមួយចាន។ រីឯអ្នកអង្គុយចាំវិញ
គ្រាន់តែមកដល់ ក៏ឈ្ងុយសឹងតែស្រក់ទឹកមាត់។
«នេះឯងធ្វើមីហេ៎ស?»
«បាទ! អ្នកប្រុសមិនចូលចិត្តហេ៎ស?»
«អ្នកណាថា...យើងចង់ញ៊ាំ រូបរាងមើលទៅទំនងដល់ហើយ ក្លិនឈ្ងុយទៀត»គេឱនហិតចានមី ក្បាលសឹងតែដល់ចានទៅហើយ។
«បើចឹងឆាប់ញ៊ាំទៅអ្នកប្រុស ម៉ោះ..!»គេចាប់កាន់ចង្គិះដួលបញ្ចុក។
«យើងអាចញ៊ាំខ្លួនឯងបាន»
«ញ៊ាំបានយ៉ាងមិច ដៃអ្នកប្រុសជាប់សារ៉ូមនិង» មែនហើយ ភ្លេចគិតទៅកើតថាដៃស្តាំរបស់ខ្លួនជាប់សារ៉ូម។ អញ្ចឹងមានតែទ្រាំឲ្យគេបញ្ចុកសិនចុះ ធ្វើឬកកូនក្មេងមួយពេលក៏បាន។
«ចឹងបញ្ចុកមក យើងឃ្លានហើយ»
«នេះ...»ជុងគុកក៏ព្រមហាមាត់។ ដាក់តែមួយម៉ាត់ សោះ គេបើកភ្នែកធំៗព្រោះតែវា រសជាតិឆ្ងាញ់មែនទែន ទាំងដែលវាគ្រាន់ជាមីធម្មតា។
«ឆ្ងាញ់ទេអ្នកប្រុស?»
«ឆ្ងាញ់ណាស់ ចង់ញ៊ាំទៀត»គេហាមាត់រងចាំដូចកូនក្មេងរួចជាស្រេច។
«ហឹសៗ! នេះ...»រាងក្រាស់រាងអស់សំណើចបន្តិច ធ្វើចរិតខ្ជូតៗបែបនេះ គេពិតជាគ្រឺតណាស់។ បើសិនរាល់ថ្ងៃធ្វើខ្លួនបែបនេះប្រហែលជាល្អ។
«ឯងមិនញ៊ាំទេហេ៎ស?»
«ខ្ញុំញ៊ាំអីពីខាងក្រៅ-...»
គ្រូក...!
មិនទាន់ទាំងនិយាយចប់ផង សំឡេងគូរពោះក៏បន្លឺឡើង ធ្វើឲ្យអាល្អិតផ្ទុះសំណើចយ៉ាងខ្លាំង៖
«ហាសហាស! ហ្នឹងហេ៎សដែលថាមិនឃ្លាន?»
សំឡេងគូរពោះឮដល់ថ្នាក់នេះ និងហេ៎សដែលថាញ៊ាំអីពីខាងក្រៅហើយ? ចេះតែនិយាយទៅកើត។
«គឺ...»គេមិនដឹងតបយ៉ាងមិច បើភស្តុតាងបញ្ជាក់
ដល់ថ្នាក់នេះនោះ។
«មិនបាច់មកនិយាយទេ ឯងញ៊ាំដែរទៅ»
«តែវាជារបស់អ្នកប្រុស»
«មិនអីទេ វាច្រើនណាស់ យើងញ៊ាំអត់អស់ទេ»
«ចឹងខ្ញុំញ៊ាំហើយណា...»នាយតូចងួកក្បាលបញ្ជាក់
«នេះអ្នកប្រុស»អាល្អិតហាមាត់។ ពួកគេញ៊ាំមីជា មួយគ្នាមួយចានពីរនាក់ ញ៊ាំទាំងមានសំឡេងសើច ក្អាកក្អាយ ដែលរូបភាពនេះ កម្រមានសម្រាប់ពួកគេណាស់ វាអាចនិយាយបានថា នេះជាលើកទីមួយរវាងពួកគេ តាំងពីធំដឹងក្តីមក។
ស្នាមញញឹមរបស់ជុងគុក ជៈឥទ្ធិពលដល់បេះដូង របស់គេឲ្យលោតញាប់ កន្រ្ទាក់ឌឹបៗដូចម៉ាស៊ីន។ ព្រោះគេមិនសូវដែលបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតមួយនេះប៉ុន្មានឡើយ។ រាល់ដងឃើញតែធ្វើមុខយក្ស ដល់ពេលនេះ គេបានឃើញហើយ គឺ ស្រស់ស្អាត សង្ឃឹមថាស្នាមញញឹមមួយនេះ គេបាន ឃើញត្រឹមតែម្នាក់ មិនចង់ចែករំលែកដល់អ្នកណាក្រៅពីខ្លួន។ ហើយថ្ងៃទៅមុខ គេនិងធ្វើឲ្យស្នាម ញញឹមមួយនេះមានរាល់ថ្ងៃ មានសម្រាប់តែគេម្នាក់គត់...។
បន្ទាប់ពីញ៊ាំឆ្អែត ជុងគុកក៏គេងលក់ល្មម។ ថេយ៉ុង
ដណ្តប់ភួយឲ្យអាល្អិតឲ្យបានរៀបរយ មុននិងសម្លឹងមើលផ្ទៃមុខតូចក្រមិច រោមភ្នែកវែងងរ ថ្ពាល់ក្រពុំដូចក្រពុំឈូក បបូតមាត់តូចរាងជាបេះដូង ដាបដោយ
ពណ៍ស៊ូជម្ពូ ឃើញហើយធ្វើឲ្យគេអត់មិនបាន ឱនមុខថើបផ្តិតលើមាត់អាល្អិតស្រាលៗ។
«សុបិន្តល្អណា...កូនទន្សាយរបស់ខ្ញុំ»អាចនិយាយបានថា គេមានចិត្តស្រលាញ់ជុងគុកតាំងពីឃើញលើកដំបូង ដឺលពេលនោះ ជុងគុកទើបតែអាយុ៣ឆ្នាំ តែគេចាប់ចិត្តស្រលាញ់តាំងពីពេលនោះមក។
មិនដឹងថាហេតុអីដែរ ដែលគេលង់ស្នេហ៍អ្នកប្រុសកាចឃោឃៅដូចខ្លាម្នាក់នេះ ដកចិត្តមិនបានទាល់តែ សោះ។ គេតាមការពារ ហួងហែង ទោះត្រូវជុងគុកជេរស្តី ស្រែកសម្លុត ប្រមាថមើលងាយ គេមិនដែលខឹង ខឹងក៏មិនអាចធ្វើអ្វីបាន បានត្រឹមនៅស្ងៀម រងចាំថ្ងៃណាមួយ អ្នកប្រុសរបស់គេចិត្តទន់ លែងស្អប់ លែងខឹង បើកចិត្តឲ្យគេខ្លះ ក្នុងឋានៈជាអ្វីក៏បាន សុំត្រឹមមានចំណែកក្នុងបេះដូងតែបន្តិចក៏អស់ចិត្ត...។
#ថេយ៍ស៊ី
YOU ARE READING
🥀 Hate but love 🥀
Actionពាក្យចាស់លោកពោលថា «ស្អប់ជំពប់លើ» តែពាក្យទាំងនោះ គ្មាននៅក្នុងវចនានុក្រមរបស់ ចន ជុងគុក ឡើយ។ «មនុស្សធន់ទាបដូចលោក កុំចង់មកប្រៀបធៀបជាមួយខ្ញុំ»ជុងគុគ «ខ្ញុំនិងចាំមើល មនុស្សដូចខ្ញុំ អាចធ្វើឲ្យឯងងប់ងល់និងខ្ញុំងើបក្បាលលែងរួចឬអត់?»ថេយ៉ុង គីម ថេយ៉ុង (...
ភាគទី១១: ស្នាមញញឹម
Start from the beginning
