ភាគទី7ហេតុអីគ្មានអ្នកត្រូវការខ្ញុំ

861 54 3
                                        

ភាគទី7
នៅក្នុងបន្ទប់ penthouse កណ្ដាលទីក្រុងបង្ហាញអោយឃើញមនុស្ស2អ្នកកំពុងដេកអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញក្រោយពីបញ្ចប់ឈុតក្ដៅរោលរាលដល់ពាក់កណ្ដាលយប់រួចមក។តែអ្វីដែររាងក្រាសមិនដឹងគឺអ្នកដែរខ្លួនកំពុងអោបជាប់ក្នុងរង្វង់ដៃនេះមិនបានដេកទេគឺគេបានលួចដាក់ថ្នាំងងុយគេងក្នុងទឹកអោយរាងក្រាសផឹក រងចាំអោយវាបញ្ចេញប្រសិទ្ធភាពតែប៉ុននោះ។ជីមីនលើកដៃអង្អែលថ្ពាល់គ្រើមៗរបស់អាលហ្វាសម្លឹងមុខជុងហ្គុគមិនដាក់ភ្នែកដូចចង់កត់ចំណាំរូបភាពបែបនេះទុកមិនអោយរលប់
«អូនស្រលាញ់បង ស្រលាញ់រហូតភ្លេចស្រលាញ់ខ្លួនឯង ពេលអត់មានអូន បងត្រូវញាំអាហារអោយទៀងពេល មិនត្រូវការហួសកំលាំង ត្រូវស្រលាញ់ខ្លួនឯង ត្រូវស្រលាញ់បងស្រីអេរិកាអោយបានច្រើនដឹងអត់ លោកប្ដី»គ្រាន់តែរំលឹកដល់ឈ្មោះអ្នកផ្សេងអោយប្ដីស្រលាញ់គេភ្លាមស្នាមMateនៅលើកញ្ចឹងកជីមីនចាប់ផ្ដើមក្ដៅតិចៗធ្វើអោយម្ចាស់វាដឹងខ្លួនយកដៃទៅប៉ះភ្លាម
«អូយ មិចក៏ក្ដៅម្លេះ»ជីមីនជ្រួញជញ្ចើមមានអារម្មហ៏ថាក្ដៅនៅបរិវេននោះ Mate ហើយភ្លាមគេក៏យល់ហើយថាមកពីអី គឺមកគេរំលឹកពីស្រីផ្សេងជាមួយអាលហ្វារបស់ខ្លួន នេះត្រឹមរំលឹកប៉ុននឹងទៅហើយចុះទម្រាំថ្ងៃមុខជុងហ្គុគក្បត់គេទៀតនោះមិនដឹងទៅជាយ៉ាងណា។ ជីមីនខំប្រឹងយកខ្លួនងើបផុតពីគ្រែរើសខោអាវមកស្លៀកពាក់រៀបចំខ្លួន ហើយយកវ៉ាលីដែររៀបចំរួចនោះចេញមកក្រៅរៀបនឹងដើរចេញតែងាកក្រោយឃើញរាងក្រាសកំពុងតែដេកយ៉ាងស្កប់ស្កល់ក៏ដើរអោនថើបថ្ងាស់ជុងហ្គុគបន្ដិចមុននិងនិយាយ
«អូនទៅហើយណា មើលថែរខ្លួនដឹងទេ ហើយបើសិនជាអាចនឹកដល់អូនខ្លះផង»ជីមីននិយាយហើយងើបខ្លួនឡើងមើលជុំវិញផ្ទះមួយជុំ ផ្ទះដែរគេរស់នៅ6ឆ្នាំមានទាំងទឹកភ្នែក មានទាំងស្នាមញញឹម ទោះសេចក្ដីសុខមានតិចក៏វាមានន័យណាស់សម្រាប់មនុស្សខ្វះភាពកកក្ដៅដូចជាគេ។ ជីមីនបើកទ្វាដើរចុះទៅជាន់ក្រោម ហើយមកដល់ភ្លាមក៏ជួបនិងនារីស្រស់ស្អាតហាយសូកំពុងចាំគេស្រាប់ទៅហើយ
«បងស្រី»ជីមីនហៅស្រីស្អាតយ៉ាងពិរោះជាមួយនឹងទឹកមុខញញឹមមិនស្រស់
«ជីមីន យ៉ាងមិចហើយត្រូវការអោយបងជូនឯងទៅទេ»ស្រីស្អាតអេរិកាដើរមករកកាន់ដៃជីមីនសួរដោយការព្រួយបារម្មហ៏ចេញពីចិត្ត
«ខ្ញុំមិនអីទេ ខ្ញុំផ្ញើរបងមើលថែរគេផងហើយនេះជាសោផ្ទះរបស់ខ្ញុំ»ជីមីនហុចសោចម្លងរបស់ខ្លួនអោយទៅអេរិកា សោផ្ទះដែរខ្លួនរស់នៅ6ឆ្នាំត្រូវប្រគល់អោយម្ចាស់ថ្មីហើយ
«បងដឹងហើយ នេះនៅងងឹតនៅឡើយអោយបងជូនទៅល្អទេ»អេរិកាសួរបារម្មហ៏ខ្លាចជីមីនលំបាកណាជាអូមេហ្គាដើរម្នាក់ឯងមិនមែនជារឿងងាយស្រួលទេ
«មិនអីទេខ្ញុំអាចទៅម្នាក់ឯងបាន បងមើលថែខ្លួនផងណា»ជីមីននិយាយផ្ដែផ្ដាំមុននិងរៀបដើរចេញពីទីនេះ
«បើមានការលំបាកអាចខលរកបងបានគ្រប់ពេលណា»អេរិកាផ្ដែផ្ដាំ
«បាទបងស្រី»ជីមីនញញឹមខ្សោះមុននឹងបោះជំហានដើរចេញជាមួយនឹងវ៉ាលីតូចរបស់ខ្លួនហើយមានអេរិកាតាមមើលពីក្រោយយ៉ាងតឹងចិត្តជាទីបំផុត
«អោយបងសូមទោសជីមីនហា បងពិតជាមិនចង់អោយមានរឿងបែបនេះទេ»អេរិកាឈមើលទាំងដកដង្ហើមធំតឹងចិត្តមិនដឹងថាថ្ងៃស្អែកពេលអាលហ្វាកំណាចភ្ញាក់ឡើងបាត់ប្រពន្ធនឹងមានរឿងអីកើតឡើង ហើយខ្លួនក៏ត្រូវមកសម្ដែងមួយក្ដាធំដើម្បីបំភ័នភ្នែកជុងហ្គុគតាមបញ្ចាលោកស្រីជុនទៀត តើអោយខ្លួនជួយជីមីនបែបណាបើលោកស្រីជុនយកជីវិតមនុស្សដែរគេស្រលាញ់មកគំរាមគេដូចតែគ្នានឹង។ នេះបានហៅថាហាឆ្លាក់ខ្ចាក់ស្លែងមែន
-ក្រលែកមកជីមីន-
ជីមីនពេលនេះដើរតែតោលតាមផ្លូវមិនដឹងជាគោលដៅបន្តគេគួរទៅណាអោយប្រាកត់ណាមួយគេមិនស្គាល់អ្នកណា  មិត្តភក្ភិក៏មានតែថេម្នាក់ហើយគេមិនអាចទាក់ទងបានព្រោះមិត្តគេម្នាក់នេះមានប្ដីហើយ ហើយដែរសំខាន់ប្ដីរបស់គេជាមិត្តរបស់ជុងហ្គុគ។ ជីមីនដើរមកអង្គុយនៅបង់សាធារណះព្រោះមិនទាន់មានគោលដៅថាគួរទៅណា ហើយសុខៗគេក៏នឹងឃើញម៉ាក់របស់គេ
«មែនហើយអ្នកម៉ាក់ ខ្ញុំនឹកម៉ាក់ណាស់»ជីមីនបង្ហូរទឹកភ្នែកម្ដងពេលនឹកឃើញដល់ម្ដាយដែរខ្លួនខានជួបយូរមកហើយតាំងពីពេលឳពុកគេកាត់កាលគេចោលម្លេះ
«កូនសម្លាញ់យើងទៅលេងលោកយាយល្អទេ ម៉ាក់នឹកលោកយាយកូនណាស់»ជីមីនយំ ដៃអង្អែលពោះថ្នមៗសួរទាំងដឹងថាកូនស្ដាប់ខ្លួនមិនយល់ក៏ដោយ
«អឹមទៅសិនល្អទេ ចាំលោកតានៅចាំគិតទៀត»ជីមីនអឺអើម្នាក់ឯង ហើយអោយកម្លាំងចិត្តឯងមុននឹងដើរទៅភូមិគ្រិះផាក ព្រោះវាយូរឆ្នាំហើយដែរមិនបានទៅជាន់ទីនោះ
-ភូមិគ្រិះផាក-
ជីមីនដើរចូលក្នុងភូមិគ្រិះដែរធ្លាប់ជាផ្ទះដែរខ្លួនរស់នៅតាំអពីតូចដល់ធំហើយពេលនេះផ្ទះមួយនេះនៅដដែរគ្មានអ្វីប្រែប្រួលសោះ
«អ្នកណាមករកអីនឹង»អ៊ំវ៉ាងមេការរបស់ភូមិគ្រិះផាកចេញមកសួរពេលឃើញជីមីនដើរចូលមកដល់មុខភូមិគ្រិះ
«អ៊ំ គឺខ្ញុំមីនីណា»ជីមីននិយាយដោយរំភើបពេលបានឃើញម៉ែដោះដែលបែកគ្នារាប់ឆ្នាំ
«អូយអ្នកប្រុសតូចរបស់អ៊ំមែនទេ អ៊ំនឹកអ្នកប្រុសណាស់»គាត់ដើរមកអោបរាងតូចពេញដៃសប្បាយចិត្តដែរបានឃើញក្មេងម្នាក់នេះម្ដងទៀត
«ខ្ញុំនឹកអ៊ំដូចគ្នា ចុះអ៊ំសុខសប្បាយទេ»ជីមីនទាញគាត់ចេញបន្តិចសួរសុខទុក្ខគាត់ដែរគេទុកគាត់ប្រៀបដូចម្ដាយទី2របស់គេចឹង
«អ៊ំសុខណាស់ មោះអ្នកប្រុសចូលទៅខាងក្នុង ម្ចាស់ស្រីនឹកអ្នកប្រុសណាស់ដឹងទេ»គាត់និយាយហើយបណ្ដើរជីមីនចូលទៅខាងក្នុងរហូតដល់បន្ទប់ទទួលភ្ញៀវហើយក៏ឃើញស្រ្តីវ័យ50ស្ដើងកំពុងអង្គុយចាក់ខោអាវយ៉ាងថ្លៃថ្នូរ
«លោកស្រីម្ចាស់មើលអ្នកណាមកលេងនៀក»អ៊ំវ៉ាងនិយាយប្រាប់លោកស្រីផាក គាត់ថើបមុខឡើងមើលតាមការប្រាប់របស់អ៊ំវ៉ាង
«មីនី នេះកូនមែនទេ»លោកស្រីផាកងើបពីកៅអីលើកដៃកាន់មុខជីមីនថ្នមៗទាំងទឹកភ្នែកហូរ
«ជាកូនណាម៉ាក់ កូននឹកម៉ាក់ណាស់»ជីមីនអោបម្ដាយដោយក្ដីនឹករលឹកពេញទ្រូងដែរបែកគ្នារាប់ឆ្នាំ
«មោះមកអង្គុយលេងសិនមកមីនីហា»គាត់ដឹកដៃជីមីនអោយមកអង្គុយតែមើកទៅរាងតូចដូចអេះអុញ រុញរាមិនចង់អង្គុយដូចខ្លាចអ្វីម្យ៉ាង
«ចុះលោកប៉ា»ជីមីនភ័យខ្លាចថាលោកផាកមកដល់ឃើញខ្លួននឹងមានរឿងធំមិនខាន
«កុំភ័យគាត់មិនមកនៅម៉ោងនេះទេ»គាត់និយាយអូសជីមីនមកអង្គុយមុននឹងសួរនាំពីជីវិតជីមីនក្រោយរៀបការទោះប្ដីរបស់គាត់ការជីមីនចោលក៏គាត់មិនដែរស្អប់ជីមីនទេផ្ទុយទៅវិញគាត់នឹកកូនរាល់ថ្ងៃហើយក៏ស្ដាយក្រោយដែរមិនបានជូនពរក្នុងថ្ងៃមង្គលការកូន
«កូនរស់នៅសុខសប្បាយទេ ជុងហ្គុគមានធ្វើបាបកូនឬអត់»លោកស្រីសួរកូនទាំងបារម្មហ៏ គាត់មិនមែនមិនដឹងរឿងជុងហ្គុគមានគូរដណ្ដឹងតែអោយហាមមិចបានបើកូនស្រលាញ់ហើយ
«កូនសុខសប្បាយធម្មតា ម៉ាក់កុំបារម្មហ៏ជុងហ្គុគគេល្អនឹងកូនណាស់»ជីមីនជ្រើសកុហកម្ដាយគេមិនចង់អោយគាត់ពិបាកចិត្តដោយសារគេទៀតទេ
«ចុះមិចក៏កូនមានវ៉ាលីមកជាមួយចឹងមីនី នេះកូនមានរឿងអីហេ»គាត់អត់ខ្វល់ចិត្តមិនបានពេលឃើញកូនមានវ៉ាលីមកជាមួយបែបនេះ
«ហ៎គឺកូនត្រូវទៅតាមខេត្តមួយរយះទើបមកលេងម៉ាក់មុននឹងទៅនឹងណា»ជីមីននិយាយញឹមៗហើយកាន់ដៃអ្នកម្ដាយថ្នមៗ
«ហឹមបើមានរឿងអីកូនត្រូវប្រាប់ម៉ាក់ដឹងទេ»គាត់និយាយជាមួយរាងតូចពីនេះពីនោះរហូតភ្លេចម៉ោងភ្លេចពេល នឹងភ្ញាក់ខ្លួនពេលលឺសំលេងក្រាសធំមានអំណាចដើរចូលមក
«អ្នកណាអោយឯងចូលមកផ្ទះយើងហា អាកូនចោលម្សៀត»លោកផាកចូលមកស្រែកដោយកំហឹងថាអោយរាងតូចធ្វើអោយអូមេហ្គាទាំងអ្នកម្ដាយកូនភ័យឡើងញ័រខ្លួន
«លោកប៉ា»រាងតូចហៅគាត់ទាំងភ័យខ្លាចស្ទើតែជ្រែកដីរត់បើខ្លួនអាចធ្វើបាន
«អ្នកណាជាប៉ាឯង អ្នកណាអោយអាក្មេងរត់តាមប្រុសដូចឯងចូលផ្ទះយើងហា ឬវាទាត់ក្បាលចោលបានរត់មករកយើង ឯងឆាប់បោលក្បាលចេញពីផ្ទះយើងភ្លាម»គាត់និយាយដោយកំហឹងទាំងមិនដឹងនឹងយល់អារម្មហ៏រាងតូចអីបន្តិចធ្វើអោយលោកស្រីផាកបានត្រឹមយំអាណិតកូនដែរត្រូវវ្ដីខ្លួនដេញតែមិនហ៊ានឃាត់អ្វីសោះ
«ខ្ញុំនឹងទៅហើយ»ជីមីនប្រុងងើបដើរចេញតែមិនទាន់ងើបស្រួលបួលផងក៏ត្រូវលោកផាកបោចសក់ទាញអូសទៅដល់មុខទ្វាផ្ទះដែរមានលោកស្រីផាកនិងមេការយំអង្វសុំសេចក្ដីមេត្តាពីគាត់
«បងលេងកូនទៅគ្នារៀបទៅហើយតើ»លោកស្រីផាកយំទាញដៃប្ដីពីក្បាលកូនគាត់ តែមិនរបេះសោះ
«ឆាប់ចេញអោយផុតកុំអោយយើងឃើញមុខកូនអត់បានការដូចឯងទៀត»លោកផាកក្រវែងជីមីនបិសនិងដួលទៅហើយបើកុំតែបានអ្នកបំរើជួយទប់ទាន់មោនដឹងថាត្រូវប៉ះពាល់ផងមិនដឹង
«ខ្ញុំនឹងទៅភ្លាមសូមទោសផង»ជីមីនងើបឡើងលើកដៃអោបពោះអោនក្បាលសូមទោសឳពុកបង្កើតឡើងញ័រខ្លួន
«ចេញអោយផុតទៅ»លោកផាកក្រហឹមដេញជីមីនយ៉ាងកំហឹង ហើយជីមីនក៏ខំប្រឹងយកវ៉ាលីដើរចេញយ៉ាងលឿនមិនហ៊ានសូម្បីតែងាកក្រោយ ហើយលោកស្រីផាកបានត្រឹមមើលខ្នងកូនដែរដើរចេញទៅពោលពេញដោយក្ដីស្រលាញ់តែអោយជួយយ៉ាងណាបើមនុស្សកូនស្រលាញ់ជាសត្រូវគ្រួសារ។
ជីមីនដើរចេញពីភូមិគ្រិះផាកទាំងទឹកភ្នែកហូរ ផែនដីនេះធំណាស់ហេតុអីគ្មានមនុស្សត្រូវការគេ មិនថាម្ដាយឳពុក សម្បីប្ដីក៏គេបំបែក ជីវិតលំបាកពេកហើយ
«កូនសម្លាញ់ហា ម៉ាក់នឹងរកផ្ទះហើយរកការងារធ្វើចិញ្ចឹមកូន ហើយយើងនឹងនៅជាមួយគ្នាតែ2អ្នកល្អទេកូនសម្លាញ់»ជីមីនញញឹមទាំងទឹកភ្នែកហូរលួងលោមខ្លួនឯង តទៅគេត្រូវរស់ដើម្បីកូន តស៊ូគ្រប់យ៉ាងទោះលំបាកយ៉ាងណាក៏មិនអោយកូនលំបាកដូចគេដែរ។

(ចាំមើលជុងហ្គុគភ្ញាក់ឡើងមានរឿងអីកើតឡើង?ហើយអូមេហ្គាមានកូនដោយគ្មានអាលហ្វានៅក្បែនឹងទៅជាយ៉ាងណាណ៎😆)
#Min_Ayla

ម្ចាស់ជីវិតម៉ាហ្វៀWhere stories live. Discover now