ភាគទី1 : ចូលក្លឹប

4K 199 0
                                    

« ហាឡូTae! »សម្លេងរបស់កម្លោះតូចPark Jiminបន្លឺឡើងក្នុងប្រព័ន្ធទូរស័ព្ទ។

« ហាឡូMinឯងមានការអីមែនទេ? »រាងតូចKim Taehyungឆ្លើយតបទៅមិត្តរបស់ខ្លួនវិញចំណែកដៃនៅតែសរសេរអក្សរនៅលើសៀវភៅរបស់ខ្លួនដដែល។

   Taehyungមានអាយុ18ឆ្នាំស្រករនឹងJiminដែរតែអត្តចរិកគឺខុសគ្នាដាច់រាងតូចមានចរិកសុភាពរាបសារមិនឆ្នាស់ដូចJiminទេ ហើយបើនិយាយពីរូបរាងវិញចង្កេះមួយក្ដាប់ ស្បែកសម៉ដ្ឋខៃ ទម្រង់មុខរលោងស្រិលគ្មានស្នាម បបូរមាត់ពណ៌ផ្កាឈូកនិយាយរួមទៅគឺស្អាតគ្មានកន្លែងទាស់តែម្ដង ហើយអ្វីដែលសំខាន់នោះគឺរាងតូចជាOmegaដ៏ទន់ខ្សោយទោះបីគេជាប្រុសក៏មិនអាចរឹងមាំដូចមនុស្សប្រុសដទៃដែរ។

« ល្ងាចនេះឯងទៅដើរលេងទេ? »ឃើញទេ?មិនខុសពីការគិតរបស់Taehyungទេឲ្យតែJimin CallមកដឹងតែបបួលរាងតូចទៅដើរលេងហើយទោះTaeបដិសេធមិនទៅក៏Jiminនៅតែអូសគេទៅឲ្យទាល់តែបាន។

« ទោះយើងមិនចង់ទៅក៏នៅតែទៅដដែល អញ្ចឹងយើងខ្ជិលប្រកែកណាស់ »

« អឺបើដឹងហើយមិនបាច់ប្រកែកនាំតែហត់ទេម៉ោង5យើងទៅយកហាមយឺតអោយសោះ ប៉ុណ្ណឹងបានហើយBye bye »និយាយបានប៉ុណ្ណឹងJiminក៏បិទទូរស័ព្ទបាត់ចំណែកTaeសើចក្រវីក្បាលហួសចិត្តនឹងJiminមិនស្ទើរទេ។

Taehyungបន្តធ្វើកិច្ចការសាលារហូតរួចរាល់ទើបចុះទៅខាងក្រោមដើម្បីជួយធ្វើម្ហូបម៉ាក់របស់គេ។

« ម៉ាក់! »

« អុះTaeកូនចុះមកហើយហ្ហេស? »

« បាទម៉ាក់កំពុងធ្វើម្ហូបអីនឹង? »Taeសួរទៅកាន់ម៉ាក់របស់គេហើយក៏ដើរទៅជិតគាត់។

« ម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តនោះអីនេះម៉ាក់ធ្វើជិតរួចហើយកូនទៅរៀបចំចានដាក់លើតុទៅណា »ម៉ាក់រាងតូចតបទៅវិញទាំងញញឹមជាប់លើផ្ទៃមុខ គាត់ដឹងចិត្តរបស់កូនណាស់គាត់ដឹងថាកូនចូលចិត្តអ្វីឬមិនចូលចិត្តអ្វីគឺគាត់ដឹងទាំងអស់។

« បាទម៉ាក់ »Taeញញឹមយ៉ាងស្រស់ហើយដើរទៅរៀបចំអ្វីដែលម៉ាក់របស់គេបានប្រាប់។

មិនយូរប៉ុន្មានម្ហូបទាំងអស់ធ្វើដោយស្នាដៃម៉ាក់របស់រាងតូចក៏រួចរាល់ Taeក៏ឡើងទៅហៅប្អូនប្រុសគេក្នុងបន្ទប់ដើម្បីចុះមកញាំបាយ។

❤️អន្លង់ស្នេហ៍OMEGA🍑Where stories live. Discover now