$ EP01 គ្រាន់តែរឿងប៉ុណ្ណឹងមិនរាប់ថាបុិនចុងក្រចកគេផង $

7.2K 394 13
                                    

« ហ្ហឹកៗ. លោកប្ដី.. កុំលែងលះអីបានទេ..?? » នាយតូច Taehyung អោបជើងស្វាមីចំណាស់ យ៉ាងជាប់ស្អិតដូចជាកាវវិទ្យាសាស្រ្ត ខំក្រវីក្បាលអោយតតាត់មិនចង់លែងលះជាមួយលោក Cheol ។ ពួកគេរៀបការជាមួយគ្នា 2 ឆ្នាំហើយ តើគាត់ដាច់ចិត្តលែងលះប្រពន្ធក្មេង ដូចជាគេឬ??

« ព្រូស * ថយចេញទៅ!! ចង់បានលុយប៉ុន្មាន !! យើងអោយ ហើយកុំមកលងបន្លាចយើងទៀត! » ដៃមាំទាំ គគ្រាតលើកទៅរុញកាយភរិយាក្មេងវ័យមួយទំហឹងតាមកម្លាំង ។ 2 ឆ្នាំមកនេះ គាត់ពិតជាទ្រាំខ្លាំងណាស់!! ប្រពន្ធស្អី មិនអោយស្វាមីប៉ះពាល់ខ្លួនប្រាណបែបនេះ បើទោះបីជាស្រស់ស្អាតជាងមនុស្សស្រីក៏ពិតមែន ប៉ុន្តែបើមនុស្សស្រីមិនចិត្តកំណាញ់ខ្លួន គាត់សុខចិត្តជ្រើសយកនាងជាជាង Kim Taehyung!! ។

លោក Cheol ហូតកាបូបចេញពីហោប៉ៅ សឹមដកយកប្រាក់ 2 3 ខ្ទាស់មកទម្លាក់លើខ្លួននាយតូចដែលកំពុងតែអង្គុយដង្ហក់ រួចទើបដើរចេញទៅយ៉ាងលឿន ជៀសវាងតោងស្អិតដូចកាវវិទ្យាសាស្រ្តម្ដងទៀត ។

« ហុីៗ..500.. ហុីៗ. 1000.. ហុីៗ. 1500.. ហុីៗ.. 2000.. ហ្ហឹកៗ. 3000 លោកប្ដីមកវិញមក លុយហ្នឹងចាយបានតែ 3 ខែទេ.. » Taehyung អង្គុយយំបណ្ដើររាប់ចំនួនទឹកលុយបណ្ដើរ សឹមស្រែកហៅស្វាមីវ័យ 40 ផ្លាយអោយត្រឡប់មកវិញ ។ អោយលុយគេតិចយ៉ាងហ្នឹងគេចាយ អស់ បើលែងលះគ្នាបាននរណា៎អោយចាយទៀត ។ សព្វថ្ងៃលុយរបស់ស្វាមីចាយដូចសុីបាយ ជាមួយនឹងកេរ្តិ៍ឈ្មោះជាអ្នកប្រុស Cheol ទៀត គេមិនចង់ប្រលែងសំណាងបែបនេះទៅងាយៗ. ទេ!! ។

« សួស្ដីខ្ញុំជាមេធារី Seok Haesung របស់លោក Cheol ហើយនេះជាលិខិតលែងលះ សូមអ្នកប្រុសសញ្ញេ » ចុះមកដល់ជាន់ក្រោមមិនបានប៉ុន្មាននាទីផង មេធាវីកម្លោះម្នាក់ក៏បោះជំហានចូលមកក្នុងវិមានត្រកូល Cheol ថែមទាំងប្រាប់នាយតូចថាខ្លួនជាមេធាវីរបស់លោក Cheol ស្វាមីរបស់គេទៀតផង សឹមហូតសន្លឹកលិខិតលែងលះមក ព្រមជាមួយនឹងប៊ិចដើម្បីអោយនាយតូចសញ្ញេ ។

« ខ្វាក * ចេញទៅ!! យើងមិនសញ្ញេទេ អាមេធាវីឡប់ លែងលះស្អី??! យើងមិនលែងទេ!! » អមជាមួយនឹងពាក្យសម្ដីជេរប្រទិច នាយតូចក៏រុញមេធាវីរបស់លោក Cheol ចេញពីវិមាន ។ ដូចដឹងស្រាប់ហើយ គេស្រឡាញ់ប្ដីជាអ្នកមានអ្វីបែបហ្នឹងណាស់ ទោះវាយគេអោយស្លាប់ក៏គេមិនសញ្ញេដែរ ។ នាយតូចប្រញាប់ប្រញាលបិទច្រកទ្វារវិមានយ៉ាងលឿនបំផុត ។

$ Wanna rich husband $Where stories live. Discover now