EP 61 : អរគុណដែលចូលមកក្នុងជីវិតរបស់បង

3.3K 387 3
                                    

     រយៈពេលមួយខែដែលម៉ារៀហ៍ទៅរស់នៅជាមួយម៉ាហ្វៀចាង នាងទទួលបានទារុណកម្មសព្វគ្រប់សារពើ ពេលខ្លះក៏ត្រូវគេបង្អត់អាហារ ឃុំក្នុងបន្ទប់ងងឹតមិនឲ្យឃើញពន្លឺថ្ងៃ ។ គ្រប់អ្នកបម្រើក្នុងភូមិគ្រឹះសុទ្ធតែទទួលបានបញ្ជាពីហ៊ូសុកមិនឲ្យជួយនាង បើនាងឃ្លាន នាងក៏ទៅធ្វើអាហារខ្លួនឯងចុះ ។
     គ្រប់ពេលដែលនាងធ្វើការនាងចាប់ផ្ដើមនឹកឃើញថេហ្យុង នាងចាប់ផ្ដើមយល់គ្រប់យ៉ាង កន្លងមកថាបងប្រុសគេហត់ខ្លាំងប៉ុណ្ណា ចេញពីធ្វើការងារដែលអង្គុយមួយព្រឹកវាល់ល្ងាច មកដល់ផ្ទះត្រូវចម្អិនអាហារសម្រាប់នាងទៀត គេតម្រូវចិត្តនាងគ្រប់យ៉ាង មិនថានាងចង់បានអ្វី គេពុះពារយកមកឲ្យ តែហេតុអ្វីចរិកជាសត្វមិនស្គាល់បាបបុណ្យដូចនាងបែរជាបន្ថែមទុក្ខទោសមកដល់បងប្រុសគេកាន់ខ្លាំង?
     នាងមុតដៃនិងអំបែងកែវ បងប្រុសជាអ្នករុំរបួសឲ្យ ពេលនាងឈឺ ថេហ្យុងជាអ្នកមើលថែ ចុះពេលនេះបានអ្នកណាជួយក្រៅពីខ្លួនឯងនោះ?
     " ហុឹកកៗ..ខ្ញុំសុំទោសបងប្រុស ហុឹកកៗៗ ខ្ញុំសុំទោសពិតមែន " ម៉ារៀហ៍ស្រែកទ្រហោយំជាមួយទឹកភ្នែករាប់លានតំណក់ ខណៈដៃជោរជន់ទៅដោយឈាមព្រោះមុតអំបែងកែវរាប់ពាន់បំណែក រីឯក្រពះក៏មិនទាន់បានអាហារចូលទៅសូម្បីបន្តិច ។ តាំងពីព្រឹករហូតដៃថ្ងៃត្រង់ នាងរ៉ាប់រងរាល់កិច្ចការមិនអាចសម្រាក សូម្បីតែពេលនេះនាងកំពុងឈឺកាយ តើមានអ្នកណាបន្ដាក់ទុនជួយជនទុរគតដូចនាងនោះ?
     កុំសួរថាហេតុអ្វីនាងទៅជាបែបនេះក្រែងហ៊ូសុកស្រឡាញ់នាងមិនអីចឹង?..ព្រោះស្រឡាញ់ ព្រោះចង់ឲ្យនាងទទួលស្គាល់ការពិត ហ៊ូសុកសុខចិត្តឲ្យនាងធ្វើការងារផង ធ្វើបាបផ្លូវកាយផង ផ្លូវចិត្តផង តាមសារជាតិជាម៉ាហ្វៀកំណាច សូម្បីជូឌីក៏ត្រូវនាយឃុំឃាំងបំបាត់ភស្តុងតាងដែរ។
     តាមការសន្យា មួយខែអ្វីគ្រប់យ៉ាងច្បាស់ជាប្រសើរ ក៏ពិតដូចដែរនាយបានសច្ចារ ក្រោយដឹងថានាងចេះគិតជាងមុន ចេះទទួលស្គាល់កំហុសខ្លួន ហ៊ូសុកបន្ធូរដៃឲ្យនាងរកឱកាសរត់ចេញពីភូមិគ្រឹះនាយនិងឲ្យកូនចៅនាយជួយតាមការពារនាងពីក្រោយស្ងាត់ៗ ទទួលស្គាល់ថានាយក៏ឈឺមិនចាញ់នាង ឃើញនាងរបួស នាយឈឺជាងនាងទៅទៀត តែឲ្យនាយធ្វើយ៉ាងម៉េច?

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now