EP 56 : ចង់ផ្ដាច់របបប្ដីហ្អេស?

3.9K 386 45
                                    

     " អង្គុយលើនេះហើយ បងងូតទឹកមួយភ្លែត " កំលោះពាណិជ្ជករដាក់ប្រពន្ធសំណព្វលើពូកក្នុងកាយវិការថ្នាក់ថ្នម មុននឹងឱនទៅថើបថ្ពាល់គេមួយខ្សឺតព្រោះឃើញទឹកមុខថេហ្យុងហាក់មិនអំណោយផលទាល់តែសោះ។
     " ឆឺស!!! " អាល្អិតងាកមុខចេញទាំងខ្នក់ខ្នាញ់ ក្រសែរភ្នែកបង្ហាញពីការខឹងងក់ង៉រ ចង់ឲ្យនាយសង្ហារមកលួងលោមតាមទម្លាប់មនុស្សចាញ់កូន ដែលផ្លាស់ប្ដូរអត្តចរិកមួយរំពេច ។ ឃើញបែបនេះនាយក៏មិនបាននិយាយអ្វីក្រៅពីគ្រវីក្បាលហួសចិត្ត ទើបរហ័សដើរចូលបន្ទប់ទឹកតែម្ដង ។
     ក្រោយនាយដើរចេញទៅផុតបានបន្តិច សម្លេងទូរស័ព្ទរបស់ជុងហ្គុកក៏រោទិ៍ឡើង អាល្អិតប្រញាប់ងើបមកមើលនិងលើកទទួលភ្លាមៗ។
     « អាឡូ ! លោកជុង »
     " អ្នកណា? " កំលោះតូចផឺតពោះចុះឡើងដោយក្ដីរន្ធត់ ខណៈសម្លេងអ្នកខលមកជាមនុស្សស្រីថែមទាំងនិយាយពិរោះទៀតផង ។
     « ខ្ញុំគួរតែសួរបកទៅវិញទេ ថាឯងជាអ្នកណា មកលើកទូរស័ព្ទលោកជុងផ្តេសផ្តាស់បែបនេះ? »
     " ហើយយ៉ាងម៉េច? "
     « អូ!ប្រហែលជាកញ្ជះដាច់ថ្លៃក្នុងផ្ទះគេទេដឹង?ន៎ែ ប្រយ័ត្នយើងឲ្យលោកជុងដេញក្បាលចោល »
     " នាងសម្អាងលើអី? " កាយតូចទម្លាក់ខ្លួនអង្គុយលើពូកទាំងហួសចិត្ត បញ្ចេញសម្លេងសើចស្រាលៗទៅនឹងសម្ដីឥតមេបាប្រដៅដូចជារូបនាង ។ ចង់ធ្វើជាកញ្ជ្រោងកន្ទុយ9ដល់ពេលណា?
     « ព្រោះបន្តិចទៀតនេះ យើងប្រាកដជាឡើងធ្វើលោកស្រីក្នុងផ្ទះនេះមិនខាន »
     " ចឹង...ខ្ញុំប្រហែលជាត្រូវវេចបង្វិចខោអាវឲ្យហើយទេដឹង? "
     « វាត្រូវតែបែបនោះ »
     " អូនសម្លាញ់ហា៎...និយាយជាមួយអ្នកណានឹង? " សម្លេងជុងហ្គុករសាត់មកដល់ត្រចៀកអាល្អិត ថេហ្យុងកើតគំនិតថ្មីទើបប្រញាប់ឆ្លើយបកទៅវិញជាមួយសម្លេងស្រទន់បំផុត ។
     " ជុងហ្គុក បងជាស្វាមីរបស់អ្នកណា? " កំលោះតូចក្នុងឬកពារញិកញក់អង្គុយគងអន្ទាក់ខ្លាបែរមកសួរនាយសង្ហារដោយញញឹមលិបភ្នែក ជាការសម្ដែងខ្នាតហូលីវូតឲ្យនាងក្រមុំក្នុងទូរស័ព្ទស្លឺភ្នែកតែម្ដង។
     " ហុឹម...? "
     " ឆ្លើយ! "
     " បងជាប្ដីរបស់អូនហ្នឹងហើយ អូនកើតអីឬអត់? " ជុងហ្គុកជូតសក់ថ្នមៗ សម្លឹងមើលទៅទឹកមុខភរិយាខ្លួនទាំងចងចិញ្ចើមឆ្ងល់ ទោះលេងអុកត្រូវគេព័ទ្ធសុីសល់តែមេ ក៏នាយមិនឈឺក្បាលជាងឮសម្ដីដាច់ក្បាលដាច់កន្ទុយរបស់ប្រពន្ធខ្លួននោះដែរ។
     " ប្រពន្ធរបស់បងឈ្មោះអី? "
     " អូន- "
     " អូនត្រូវការចម្លើយ ឥឡូវនេះ " ទឹកមុខកំពុងញញឹមតែក្នុងចិត្តកំពុងតែក្ដៅជាមួយការសួរដេញដោលរបស់នាយពេញកំពូល។
     " ប្រពន្ធបងឈ្មោះ ថេហ្យុង រីវើនៀរ៍ អស់ចិត្តឬនៅអូនសម្លាញ់ "
     " ឮដែរទេ អនាគតលោកស្រីតែក្នុងយល់សប្តិ " អាល្អិតងាកមកនិយាយសម្ដីផ្អែមដាក់ខ្សែររយៈម្ខាងទៀតមុននឹងចុចបិទ ហើយបោះទៅចុងគ្រែមួយទំហឹង ។ គេងើបឈរឱបដៃ ខាំធ្មេញបន្លឺសម្លេងក្រេតក្រត បញ្ចេញឬកពារជាមេខ្លាញីដាក់លោកប្ដីសង្ហារហើយ។
     " អូនកើតអីឬអត់?ហេតុអ្វី- "
     " អ្នកណា?...អ្នកដែលខលមកបងមិញនេះ ជាអ្នកណា?ស្រីបងឬ? " អាល្អិតស្រែកគំហក បំប៉ោងសម្លេងធ្វើជាបិសាច រងចាំដាក់ទោសនូវជនកំណាចដែលហ៊ានធ្វើឲ្យគេខ្នើសចិត្តថ្នាក់នេះ ។ រងទារុណកម្មពីប្រពន្ធវាក៏គ្រាន់បើជាងប្រពន្ធលែងក្បាលចោលដែរ។
     " អូននិយាយពីអី? " ជុងហ្គុកទម្លាក់កន្សែងជូតសក់ចោល ញាក់ស្មារសួរបញ្ជាក់។
     " កុំមកធ្វើពើជាមិនដឹងរឿង "
     " អរ...នាងគឺ លី ឆាលយ៉ុង ជាអ្នករួមភាគហ៊ុននិងក្រុមហ៊ុនបងយូរហើយ តែនាងនៅបរទេសយូរឆ្នាំទើបត្រឡប់មកវិញម្សិលមិញប៉ុណ្ណោះ ម្យ៉ាងនាងមានភាគហ៊ុនដល់ទៅ10%ក្នុងក្រុមហ៊ុនបង ទើបពួកយើងឧស្សាហ៍ជួបគ្នា " នាយសង្ហាររហ័សបកស្រាយសម្រួលចិត្តក្ដៅ សម្លឹងឃើញទូរស័ព្ទខ្លួនលើពូកទើបដឹងយ៉ាងជាក់ច្បាស់ថា ប្រាកដជាមនុស្សស្រីម្នាក់ហ្នឹងមិនខាន។
     " ប្រាកដហើយឬថាត្រឹមជាអ្នករួមភាគហ៊ុន? "
     " ហៃយ៉ា...អូនសម្លាញ់ហា៎ " ជុងហ្គុកទម្លាក់សម្លេងរត់ទៅឱបចង្កេះលួងលោមនាយតូចជាមួយកាយវិការទន់ភ្លន់ ប្រពន្ធគេកាចពីមួយថ្ងៃទៅមួយថ្ងៃហើយ។
     " តាំងពីមានអូនមក បងមិនដែលយកភ្នែកទៅមើលស្រីណានោះទេ អាចទុកចិត្តបាន "
     " ព្រានពូកែតែបោក "
     " អេ!អ្នកណាមកចាញ់បោកព្រាន រហូតបានកូនប្រើនៀក? "
     " ន៎ែ... "
     " ហិហិ បងផ្លាស់ខោអាវសិន ចាំទៅញាុំបាយខាងក្រោម " បញ្ចប់ប្រយោគនាយសង្ហារឆ្មក់ថើបថ្ពាល់កំលោះតូចមួយខ្សឺត មុននឹងប្រញាប់ដើរទៅបន្ទប់ផ្លាស់សម្លៀកលឿនៗ ។ ក្រោយរួចរាល់ក៏បណ្ដើរគ្នាចុះទៅក្រោម អំឡុងពេលញាុំបាយតែ2នាក់ប្ដីប្រពន្ធ អ្នកស្រីឌីអេនបានបបួលអ្នកស្រីមីនមកផ្ទះរបស់គាត់ ព្រោះឮថាថេហ្យុងមានប៊េប៊ី អ្នកស្រីមីនសប្បាយចិត្តពេក ទិញសុទ្ធតែអាហារបំប៉នមកផ្ទុកសម្រាប់អាល្អិតជាច្រើន ។ បន្ទាប់ពីញាុំរួច អ្នកម៉ាក់ក្មេកនាំថេហ្យុងមកណែនាំពីរបៀបថែទាំកូន ដោយមានជុងហ្គុកអង្គុយស្ដាប់ជិតនោះ ឲ្យតែនាយលូកមាត់កាលណាក៏ម៉ាក់នាយស្ដីឲ្យតែរហូតហ្នឹង។
     ពេលនេះម៉ោង9យប់ ព្រោះឃ្លានពេកថេហ្យុងចុះមកញាុំអីនៅខាងក្រោម ជួនជាខ្ជឹលឡើងទៅវិញ អាល្អិតដើរមកបន្ទប់ទទួលភ្ញៀវដោយមាននំញាុំឡើងហៀរដៃទៅហើយ ។
     " ថេហ៍...យប់ហើយ អូនមកមើលរឿងអីថ្មើនេះ? " ជុងហ្គុកបោះជំហ៊ានចូលមកជិតអាល្អិតដែលអង្គុយញាុំនំបណ្ដើរមើលរឿងបណ្ដើរ ដោយសារឃើញគេចុះមកក្រោមយូរហើយមិនឃើញឡើងទើបនាយចុះមកតាមដែរ។
     " អូនគេងមិនលក់ កូនបងនេះមករករឿងខុសរបៀប " អាល្អិតងាកមកសម្លក់មុខនាយបន្តិច ទើបបែរទៅមើលរឿងរបស់គេ យល់ថាខ្លួនឯងឥឡូវប្លែកណាស់ មិនចេះទប់គំហឹង ចេះតែខឹង ប្រច័ណ្ឌ រករឿងនាយមិនលោះសោះ ។
     " អា៎...ប៊េប៊ីហា៎ កុំទៅរករឿងMommyកូនបែបនេះអី ឃើញទេMommyកូនខឹងហើយ " នាយកំលោះមិនបានប្រកាន់ជាមួយសម្ដីថេហ្យុង បែរជាឱនទៅដាក់ត្រចៀកអឹបនិងក្បាលពោះអាល្អិត ស្ទាបអង្អែលនិយាយជាមួយកូនមើលតែគេនិងចេះឆ្លើយតបអុីចឹង។
     " អា៎...ម៉េចក៏បងមកហៅអូនបែបនេះ? "
     " ហេតុអ្វី?ឈ្មោះនេះពិរោះសឹងអី " ជុងហ្គុកងើបមុខក្រេសមកប្រឈមសម្ដីលិចកើតដាក់ថេហ្យុងហាក់មិនអាសូរគំហឹងក្នុងចិត្តរាងតូចសោះ ក៏ដឹងហើយឮហើយថាតាំងពីមានកូន ចរិកគេក៏ប្ដូរច្រើនដែរ។
     " អូនជាប្រុស គួរតែហៅថាប៉ាតូច "
     " អត់ទេ!Mommy Mommyៗៗ "
     " យា៎...ប្រុសចង្រៃ-ហ្អឹម " ព្រោះទ្រាំជាមួយចរិកគួរឲ្យខ្នាញ់របស់គេមិនបាន នាយសង្ហារឱនទៅថើបបំបិទមាត់ឆ្នាស់ឆ្នើមកាយតូចលឿនដូចគេកុហក ។ អណ្ដាតក្ដៅសើមគ្រលាស់គ្រលែងយករសជាតិបន្តិច ទើបដកមាត់ចេញ។
     " បងលលេងទេ ញាុំបន្តទៅ " នាយកំលោះទាញថេហ្យុងមកឱបក្នុងរង្វង់ដៃ និងបន្តរងចាំឲ្យអាល្អិតងងុយគេងចាំបីគេទៅបន្ទប់ចុះ ។ ព្រោះធ្លាប់ឮម៉ាក់នាយនិយាយប្រដៅខ្លះថាប្រពន្ធចាញ់កូនតែងប្លែកៗពីគ្នា បែបនេះនាយច្បាស់ជាដឹងនិងយល់សុខទុក្ខ។
     អង្គុយមើលកាន់តែយូរ រហូតដល់វគ្គតួឯកប្រុសថើបតួឯកស្រី នាយសង្ហារសម្លឹងមិនដកភ្នែកទាល់តែកម្ដៅឡើងស្រឺតៗ ងាកមកមើលថេហ៍ក៏ឃើញថាគេមិនទាន់គេងនៅឡើយ។
     " ថេហ៍ហា៎... " មាណព្វបន្លឺហៅសព្វនាមភរិយាគេស្រាលៗ ក្នុងចិត្តអន្ទះអន្ទែងចង់តែធ្វើរឿងនោះជាខ្លាំង គិតៗទៅគេក៏ខានធ្វើវាជិត1អាទិត្យហើយ។
     " ហុឹម?? "
     " បងសុំមួយមក "
     " យកនំមែនទេ?ហ្អកណេះ " គ្រាន់តែឮប្រយោគនេះហើយ នាយកំលោះសឹងតែយកខ្សែមកចងករជើងឲ្យងាប់ ទឹកមុខបញ្ជាក់ពីការហួសចិត្តជាងខ្សែភាពយន្តឥណ្ឌាទៅទៀត។
     " មិនមែនអាហ្នឹងទេ "
     " អាវ...ចឹងយ៉ាងម៉េច? "
     " បងចង់...ញាុំអូន "
     " ហាស៎!!!មិនបានទេ បងក៏ដឹងថាអូនមានកូន " ថេហ្យុងពេបមាត់រំអួយ ងើយករឡើងក្នុងន័យលុនតួពីការប្រហារដាក់ទោសពីសំណាក់នាយសង្ហារ ។ ពិតជាយល់ជ្រាបដឹងដល់ជម្រៅនៃអារម្មណ៍របស់នាយ ប៉ុន្តែគេពិតជាមិនអាចធ្វើវាបានមែន។
     " តែមួយទេ "
     " អត់ " កំលោះតូចបញ្ចេញចម្លើយដាច់អហិង្ការព្រមទាំងបង្ខិតរាងកាយមកឆ្ងាយពីនាយទៀតផង។
     " ថេហ៍...ប្រពន្ធសម្លាញ់ហា៎ ចង់ផ្ដាច់របបប្ដីមែនទេ? " នាយសង្ហារតាមអង្វរករ ខណៈអាកូនសម្លាញ់កំពុងតែងើបឡើងចង់ឲ្យម៉ាក់ៗគេរំងាប់ទៅហើយ តែបើម៉ាក់ៗជំទាស់បានអ្នកណាជួយ?
     " បងចេះតែយ៉ាងម៉េចក្នុងខ្លួនហ្នឹង? "
     " បងចង់ពិតមែន តែមួយក៏បានណា "
     " អូនឈប់ជឿបងហើយ មួយតែរហូតហ្នឹង " អាល្អិតខាំធ្មេញដូចកូនខ្លា មុននឹងព្យាយាមរក្សាគម្លាតពីនាយបន្ថែមទៀត តែទោះជាយ៉ាងណាខ្លាដែលឈ្នះតោឬ?
     " លើកនេះបងឈប់លេងខូចទៀតហើយ "
     " ចាំអូនគិតមើលសិន "
     " គិតយូរអីទៀតអូនសម្លាញ់ បងផ្ទុះស្លាប់ឥឡូវហើយ " ជុងហ្គុកទន្ទ្រាំជើងពេញសាឡុង រំអុកថេហ្យុងក្នុងទឹកមុខដូចកូនក្មេងហាក់ដូចជាចង់សុំម៉ែទិញរបស់តាមតម្រូវការ។
     " ហៃយ៉ា...បងចេះល្មោភមកពីណា? "
     " ក៏ដោយសារអូនហ្នឹង មោះមិនបាច់គិតស្អីទៀតទេ " ស្របនិងការនិយាយស្ដី កំលោះពាណិជ្ជករចូលទៅចាប់លើកភ្លៅអាល្អិតបីឡើងក្នុងរង្វង់ដៃដោយលែងខ្វល់ពីសម្រែកនៃការស្រែកបញ្ឈប់ទៀតហើយ សំខាន់នាយត្រូវឲ្យអាប្អូនដេកលក់សិន។
     " អា៎...អាតាចាស់ដាក់អូនចុះ "
     " តា៎ដល់បន្ទប់បងដាក់ហើយ ត្រៀមខ្លួនទៅអូនសម្លាញ់ " នាយញញឹមមុខខិល និងបន្តបីគេឆ្ពោះទៅបន្ទប់គេងដោយមានការជំទាស់ពីថេហ្យុងមិនដាច់កន្ទុយ ។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now