EP 45 : កំពុងតែមានក្ដីសុខ ហេតុអ្វីទុក្ខចូលមក?

3.7K 400 28
                                    

" ចាំអូនយូរដែរទេ? " វួចអុីញញឹមទៅរកកំលោះសង្ហារ ដែលកំពុងតែអង្គុយចាំនាងនៅក្នុងឡានជាមួយទឹកមុខស្រស់បម្រិយគួរឲ្យស្រឡាញ់ ។ ថ្វីត្បិតមាននាមជាមេម៉ាហ្វៀក្នុងប្រទេស ប៉ុន្តែចរិកទន់ភ្លន់ក៏នាយអាចមានសម្រាប់សំណព្វចិត្តនាយដូចគ្នា ។
ហើយបុរសម្នាក់នេះគ្មានអ្នកណាក្រៅពី ចាង ហ៊ូស៊ុក កំលោះពង្រាយមន្តស្នេហ៍ បែរជាមកជាប់គាំងត្រឹមនាងក្រមុំវួចអុីទៅវិញ ។ ចរិកនាយកោងកាង មានអំណាចចង់ធ្វើអ្វីក៏បាន នរណាៗក៏ស្គាល់ពីនាយសឹងតែគ្រប់គ្នា ចំពោះអ្វីមួយដែលនាយស្អប់បំផុតនោះគឺការក្បត់ទំនុកចិត្ត ។
" មិនយូរប៉ុន្មានទេ ប៉ុន្តែមិញនេះហេតុអ្វីអូនចេញពីឡានមួយនោះ? " ហ៊ូសុកធ្វើទឹកមុខក្រញ៉ូវខណៈនាងក្រមុំក៏ប្រញាប់ចូលមកលួងលោមភ្លាមៗ។
" ជាមិត្តរួមការងារប៉ុណ្ណោះ នាងជាតារ៉ាម៉ូដែលជួរមុខទើបអូនចង់រួមការងារនិងនាងនោះអី ឬមួយបងមិនជឿអូន? "
" អត់ទេ បងជឿអូន "
" ចឹង...ពួកយើងទៅដើរលេងជាមួយគ្នាទៅ "
" ប្រាកដជាបែបនោះ សូហ៊ុន ចេញឡាន "
" បាទចៅហ្វាយ " នាយចំណិតសូហ៊ុនរហ័សទទួលបញ្ជាទើបងក់ក្បាលឲ្យតៃកុងឡានបើកឡានចាកចេញពីចំណតបន្តដំណើរតាមអ្វីដែលហូស៊ុកចង់ ស្របពេលក្រសែរភ្នែកសូហ៊ុនក៏សម្លឹងមើលទៅវួចអុីទាំងមិនសូវជាទុកចិត្តនាងប៉ុន្មាននោះទេ ។ ក៏ធ្លាប់ឃើញនាងកៀកកើយប្រុសផ្សេងប៉ុន្មានលើកទៅហើយ ហេតុអ្វីចៅហ្វាយគេចូលចិត្តលើកលែងឲ្យនាងម្ល៉េះ?

SKIP

ព្រះអាទិត្យចាប់ផ្ដើមលេចចោលទ្វីបលោកធំធេង សល់អ័ព្ទផ្សែងចូលគ្របដណ្ដប់មេឃខ្មៅងងឹត នាំឲ្យចរាចរណ៍ប្រែជាមានសភាពកុះកុញ មនុស្សម្នាដើរកម្សាន្តតាមStreet food ឬកន្លែងផ្សេងៗតាមការពេញនិយម ។ ទៅណាក៏ឮតែចម្រៀង ទៅណាក៏ឃើញតែគេរាំ នេះហើយជាទីក្រុងប្រកបដោយសិល្បៈរួមទាំងជាទីក្រុងនាគខាងវិស័យជំនួញផងដែរ មិនចម្លែកនោះទេដែលនរណាៗក៏ចង់មកលេង។
ពេញមួយថ្ងៃរហូតដល់យប់នេះ ជុងហ្គុកវេចថេហ្យុងទៅក្រុមហ៊ុននាយទៀតផង ព្រោះមិនចង់ឲ្យគេមានអារម្មណ៍ថាអប្សុកទើបចេះតែនាំទៅនេះទៅនោះមិនលោះ ។ លុះពេលការងារក្រុមហ៊ុនរួចរាល់ ពួកគេទៅដើរលេងជាមួយគ្នាជារបៀបដែលគូរស្នេហ៍ភាគច្រើនគេពេញនិយម ។ ព្រោះពេលយប់បែបនេះវារងាផងនោះ ទើបនាយសង្ហារពាក់អាវក្រៅវែងហើយក្រាស់មួយជាន់ពីលើអាវចាក់និងខោសាច់ក្រណាត់ រីឯថេហ៍ក៏ដូចគ្នា ។
" ឈប់ជុងហ្គុក " រាងតូចស្រែកបញ្ឈប់កំលោះសង្ហារដែលរៀបនិងបើកទ្វារឡានចូលអង្គុយឲ្យបង្វែរចក្ខុសម្លឹងមើលគេទាំងមិនយល់។
" ពួកយើងគួរតែ...ដើរលេងតាមបែបសាមញ្ញវិញទៅ អូនចង់ដើរកាន់ដៃបង ជាជាងជិះឡាន "
" តាមចិត្តអូន " នាយញញឹមងក់ក្បាលយល់ស្របទាមទារឲ្យអាល្អិតឈរសើចយ៉ាងមានក្ដីសុខ ទើបរងចាំឲ្យកំលោះសង្ហារដើរមកកាន់ដៃគេយ៉ាងរំភើយ ។ មិនមែនត្រឹមតែកាន់ធម្មតានោះទេ នាយយកដៃរាងតូចស៊កចូលហោប៉ៅអាវនាយដើម្បីទប់ទល់ជាមួយអាកាសធាតុចុះត្រជាក់ទៀតផង។
ពួកគេបានដើរលេងជាមួយគ្នាភ្ជាប់និងស្នាមញញឹមរាងខ្លួន នាយសង្ហារក៏មិនបានជំទាស់រាងតូចនៅការញាុំអាហារតាមចិញ្ចើមផ្លូវនោះដែរ ។ ពេលនេះគឺម៉ោង8កន្លះយប់ ពួកគេកំពុងតែឈរនៅបង្កាន់ដៃទន្លេហាន ឈរគយគន់មើលទេសភាពដ៏ស្រស់ស្អាតរួមជាមួយការបណ្ដែតទូកទេសចរណ៍ ខ្ទាតពន្លឺចោលពេញផ្ទៃទន្លេ ។
" ពិតជារងាខ្លាំងណាស់ " ថេហ៍ឈរញាក់ខ្លួនខណៈដៃកាន់កែវទឹកតែក្ដៅៗនិងលើកវាមកផឹកម្ដងមួយក្រេបៗ ។ ចំណែកជុងហ្គុកកាលបើឮភរិយាខ្លួនត្អូញត្អែរបែបនេះ នាយសង្ហាររហ័សដើរមកពីក្រោយប្រពន្ធសំណព្វចិត្តនិងចាប់ឱបគេភ្លែត។
" ន៎ែ!!ជុង..បងលេងស្អី?មនុស្សច្រើនណាស់ " រាងតូចងាកមកស្រែកឲ្យនាយសង្ហារតិចៗ ពិតជាអៀនខ្លាំងកម្រិតគ្របក្រណាត់សរតែម្ដង ស្របពេលក្រឡេកភ្នែកមើលជុំវិញខ្លួនគេសុទ្ធតែមនុស្សឡើងណែន។
" ពួកយើងជាប្ដីប្រពន្ធនិងគ្នាទៅហើយ គ្រាន់តែចង់ឱបអូនត្រូវរើសកន្លែងដែរឬ? "
" ហៃយ៉ា..បង- "
" ក្រែងថារងាមិនអីចឹង? "
" ឱបបែបនេះមានតែថប់ដង្ហើមស្លាប់មុនរឹងដោយសាររងារមិនខាន "
" ចឹង...មានតែបែបនេះវិញ " នាយដកដៃចេញពីរាងតូច ត្រដាងដៃលាតសន្ធឹងអាវនាយឲ្យធំហើយដើរទៅទាញថេហ៍មកស្ថិតក្នុងអាវនាយនិងឱបគេពីលើអាវនាយជាប់ស្អិត ។
" អា៎...នេះបងចេះមកពីណាហាស៎? " ថេហ៍អស់សំណើចឡើងរបៀបមិនគួរឲ្យជឿ
" កក់ក្ដៅខ្លះឬអត់? "
" កក់ក្ដៅបំផុត " ថេហ៍ងើយមុខឡើងញញឹមទៅរកនាយតែត្រូវជុងហ្គុកឱបថើបមាត់គេមួយខ្សឺតទាំងក្រឺតខ្នាញ់ ។ នេះជាទីសាធារណៈណា នាយមិនចេះខ្មាស់គេទេឬ??
ចំណាយពេលមួយសន្ទុះធំទើបពួកគេត្រឡប់មកផ្ទះវិញ ដំបូងឡើយរាងតូចទារចង់ដើរលេងមួយភ្លែតទៀតសិនតែជុងហ្គុកមិនព្រមព្រោះម៉ោងទើបតែ9សោះ មេឃក៏ចុះត្រជាក់ដល់ថ្នាក់បបូរមាត់ប្រពន្ធគេឡើងស្លេកទៅហើយ បើទុកយូរតិចទៀតច្បាស់ជាក្លាយជាទឹកកកមិនខាន។
" អូនសម្លាញ់ហា៎ " ជុងហ្គុកស្រដីហៅសព្វនាមរាងតូចដែលកំពុងតែគេងបែរខ្នងដាក់នាយ នេះនាយទើបចេញពីបន្ទប់ទឹកទេ
" ហុឹម?? " ថេហ្យុងងាកក្រោយមិនទាន់ក៏ត្រូវកំលោះសង្ហារទាញរាងកាយគេមកឱបជាប់បាត់ទៅហើយ។
" បងមានរឿងចង់ប្រាប់អូន "
" រឿងអី?? " អាល្អិតបើកភ្នែកធំៗក្រឡោត រើខ្លួនបង្វែរមកប្រឈមជាមួយស្វាមីមួយរំពេច ។
" ប៉ុន្មានថ្ងៃទៀតបងត្រូវទៅជប៉ុនហើយ "
" អាវ??បងទៅធ្វើអី?ហើយទៅប៉ុន្មានថ្ងៃ? " ថេហ្យុងពេបមាត់អាក់អន់ចិត្ត មុននឹងសសុលទៅគេងឱបនាយឡើងណែនផ្អឺសបែបមិនចង់បែក ។ ទទួលស្គាល់ថាឥឡូវនេះគេប្លែកសម្បើមណាស់ ចេះតែចង់ជួបមុខប្ដីមិនចង់ឃ្លាតទាល់តែសោះ។
" បងទៅសម្ភោធសាខាថ្មី លោកម៉ូហ្សូគីខលមកប្រាប់ថាធ្វើជិតរួចរាល់ហើយ រងចាំឲ្យតែបងទៅកាត់ខ្សែបូរសម្ភោធប៉ុណ្ណោះ " នាយនិយាយបណ្ដើរព្រមទាំងបណ្ដឹងកម្លាំងដៃឱបរឹតរាងតូចបណ្ដើរ កុំថាឡើយតែថេហ្យុងដែលមានអារម្មណ៍ថាមិនចង់ឃ្លាតសូម្បីនាយក៏ដូចគ្នា។
" ព្រះអើយយ...ហេតុអ្វីកម្មវិធីចូលមកណែនតាន់តាប់ដល់ថ្នាក់នេះ?ខានស្អែកនេះជាពិធីមង្គលការអ្នកនាងអូ មីរ៉េ រំលងមួយថ្ងៃក្រោយការអ្នកនាងអូ លីអេNoonaហៅទៅជប់លៀងបើកហាងខេកថ្មីរបស់គាត់ ចំណែកបងក៏ត្រូវទៅជប៉ុន អូនត្រូវឡើងទៅប៉ែកអុឺរ៉ុបដើម្បីយកម៉ូតពេជ្រឲ្យគេទៀត "
" បើហត់អូនក៏សម្រាកសិនទៅ បងឃើញអូនប៉ុន្មានថ្ងៃនេះវីវក់ទៅលើការគូរម៉ូតពេជ្រខ្លាំងណាស់ "
" រវល់រឿងការងារវាមិនសូវហត់ទេ ហត់តែបម្រើលោកប្ដីល្មោភកាមដូចជាបងនៀក " ស្របនិងការនិយាយស្ដីអាល្អិតរហ័សខាំសាច់ទ្រូងជុងហ្គុកមួយទំហឹងជារបៀបក្រឺតខ្នាញ់ វារំញោចឲ្យកំលោះសង្ហារស្រែកចាចមួយរំពេច។
" អួយ...ថេហ៍ " ជុងហ្គុកបញ្ចេញទឹកមុខជូរហួញ និងលើកដៃមកអង្អែលត្រង់កន្លែងដែលរាងតូចខាំ ខណៈអាល្អិតបែរជាដេកសើចធ្វើមិនដឹង ។
" ខាំប៉ុណ្ណឹងសោះ ស្រែកនោះស្រែក ត្រង់ខ្លួនឯងខាំគេឡើងជាំពេញខ្លួន គេមិនទាំងនិយាយអីមួយម៉ាត់ផង "
" ពេលនោះវាផ្សេង តែ...និយាយៗទៅ បងដូចជា..ចង់ទៀតហើយ "
" ន៎ែ!!អត់មានមកផ្ដេសផ្ដាស់ទេ អូនងងុយហើយ " ថេហ៍លើកដៃមកចង្អុលផ្ទៃមុខជុងហ្គុកជារបៀបដាក់កំហិត មុននឹងបម្រាស់ខ្លួនគេងបែរខ្នងដាក់នាយវិញ ។ ឃើញបែបនេះ កំលោះសង្ហារប្រញាប់ចូលឱបថើបលួងលោមប្រពន្ធភ្លាមភ្លែត។
" ថេហ៍ហា៎...តែមួយក៏បានណា អូនដាច់ចិត្តដែរហ៎ "
" តែមួយពិតមែន? " ថេហ៍ដកដង្ហើមធំ ងាកមកសួរបញ្ជាក់កំលោះសង្ហារជាមួយទឹកមុខមិនគួរឲ្យទុកចិត្ត ខ្លាចតែចាញ់បោកប្រុសកំពូលល្បិចម្នាក់នេះទៀតទេ ។
" កូនប្រុសដើមទ្រូង5ហត្ថ និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង " កាលបើឮប្រពន្ធខ្លួនសួរដូច្នោះ នាយសង្ហាររហ័សងើបខ្លួនបន្តិច លើកដៃមកគោះទ្រូងតិចៗបណ្ដាលឲ្យអាល្អិតពេបមាត់ទៅនឹងកាយវិការអួតអាងរបស់នាយជាខ្លាំង។
" ចឹង...ចាំអីទៀត? "
ជុងហ្គុកបញ្ចេញស្នាមញញឹមទាំងសប្បាយចិត្តរកអ្វីមកថ្លែងប្រាប់ពុំត្រូវកាលបើភរិយាខ្លួនបើកភ្លើងខៀវទៅហើយនោះ?.. ទើបនាយប្រញាប់ឡើងទ្រោបពីលើរាងតូចនិងឱនទៅថើបបបូរមាត់អ្នកខាងក្រោមទ្រូងជាមួយការកើនកម្ដៅនៃភ្លើងស្នេហ៍ ហើយភ្លើងមួយនេះវានិងមិនងាយរលត់នោះទេ ទោះយករលកយក្សស៊ូណាមិមកពន្លត់ទៀត ក៏វាគ្មានបានផលប្រយោជន៍អ្វីដែរ។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now