EP 49 : អូនគ្មានសិទ្ធចាកចោលបងជាដាច់ខាត

3.7K 425 25
                                    

     ជំហ៊ានជើងតូចស្រឡូនបោះចូលកន្លែងឆុងកាហ្វេជាមួយទឹកមុខញញឹមគ្មានទុក្ខ ។ បុគ្គលិកគ្រប់ជាន់ថ្នាក់ហាក់រួសរាយ គោរពCEOតូចតាមទម្លាប់ ក៏រាងប្លែកចិត្តដែលថ្ងៃនេះBossរបស់ពួកគេចូលកន្លែងឆុងកាហ្វេទៅកើត?គាត់ចេះផឹកកាហ្វេឬ?ក្រែងធ្លាប់ឮលេខាណាយ៏និយាយថាBossមិនចេះផឹកវាឯណា?ចម្លែកពិតមែន!
     " សួរស្ដីបងប្រុសសំណព្វចិត្ត " កាយតូចបិទភ្នែកសម្រួលអារម្មណ៍ពីសម្លេងស្រួយស្រេសបង្កប់ជាតិពិសរាប់លានប្រភេទនៃសំណាក់នាងក្រមុំឆ្មើងឆ្មៃមួយរូប ។ តាំងតែពីមានរឿងលើកមុនមកគេមិនចង់សូម្បីតែជួបមុខនាង ។
      ម៉ារៀហ៍ញញឹមចុងមាត់ បោះជំហ៊ានចូលមកឈរក្បែរដៃកំលោះតូចក្នុងឬកពារក្រអឺតក្រទម ហាក់ចង់មកនិយាយឌឺដងអ្វីម្យ៉ាងទៀតមិនខាន។
     " ហុឹម...ស្ងាត់ៗបែបនេះប្រហែលជាដឹងរឿងហើយមើលទៅ "
     " រឿងអ្វីក៏មិនពាក់ព័ន្ធជាមួយខ្ញុំដែរ " កំលោះតូចងាកមកប្រឈមមុខជាមួយនាងក្រមុំ លែងចង់បន្តសភាពស្ងប់ស្ងាត់ដើម្បីកុំឲ្យនាងហាក់ដូចជាមានអំនួតទៅលើខ្លួនជ្រុលពេក ។
     " ជាប្រពន្ធគេយ៉ាងម៉េចមិនពាក់ព័ន្ធនៀក?អរ...ភ្លេចឲ្យឈឹងទៅថាមានសិទ្ធត្រឹមជាប្រពន្ធកុងត្រាគេប៉ុណ្ណោះ ទៅហាមឃាត់ប្ដីបណ្ដើរស្រីចូលខន់ដូរម៉េចនិងកើត? "
     " ការងារថ្មីឬ? " មនុស្សមាឌតូចញញឹមចុងមាត់ មុននឹងព្រេចភ្នែកមួយៗក្នុងន័យចំអកឡកលើយទៅលើភាពល្ងីល្ងឺហួសព្រំដែននៃនាងក្រមុំ គិតថាយកពាក្យសម្ដីប៉ុណ្ណេះមកបោកបញ្ឆោតឲ្យចានប៉ះទង្គិចគ្នាក្នុងរាវទៀតឬ??ស្រម៉ៃខ្ពស់ពេកហើយ។
     " ស្អីរបស់បង? "
     " ដែលដើរចាក់អូច ប្ដីប្រពន្ធគេឲ្យឈ្លោះគ្នានេះ ជាការងារថ្មីឬ?បានប្រាក់កម្រៃប៉ុន្មានដែរ? "
     " កុំសម្ដីថ្លោសពេក ប្រយ័ត្នប្ដីទាត់ក្បាលចោលដោយសារស្រី " ម៉ារៀហ៍ឆេះទ្រូងសន្ធោសន្ធៅបន្ទាប់ពីស្ដាប់ប្រយោគផ្គឺនផ្គង ទាមទារឲ្យនាងក្រមុំស្រ្គឺតជើងធ្មេញក្ដាប់ដៃតបត ។
      " ស្រីណាក៏ដោយក៏ខ្ញុំមិនខ្វល់ កុំឲ្យស្រីនោះជានាងទៅបានហើយ ព្រោះវារអើម លាហើយណា " ថេហ្យុងញាក់ចិញ្ចើមម្ខាង ទើបទាញកែវកាហ្វេដើរចាកចេញពីការទាស់ទែងសម្ដីរវាងគេនិងប្អូនស្រី ព្រមទាំងផ្លាស់ប្ដូរទឹកមុខពីញញឹមស្រស់មកជាស្មើរធេងដូចជាទឹកស្ងប់គ្មានសម្លេង ។ រាល់ពេលមានជម្លោះគេមិនដែលរីករាយម្ដងណាឡើយ ធ្លាប់តែថ្នាក់ថ្នមប្រលោមថែ ដល់មកប្រកែកគ្នាព្រោះតែបុរសម្នាក់បែបនេះគេក៏ពិបាកចិត្តដូចគ្នា។
     " អ្ហាយ...បង- ហុឹស ប្រហែលជាលែងចង់មើលថ្ងៃរះហើយមើលទៅ បាន!!បើខ្ញុំធ្វើវា កុំមកបន្ទោសថាខ្ញុំតិរច្ឆានឲ្យសោះ " ក្រមុំតូចតាមសម្លក់ផែនខ្នងអាល្អិតជាមួយគំហឹងបៀមជាប់មិនរសាត់ ផ្ទៃមុខបញ្ជាក់ពីអារម្មណ៍គុំគួន ចង់តែប្រព្រឹត្តទង្វើមិនគប្បី ហាក់លែងយល់ពីអត្ថន័យនៃសារជាតិជាមនុស្សទៅហើយ។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now