EP 02 : ក្មួយប្រសារ

5.6K 418 7
                                    

     ថេហ្យុងទម្លាក់ខ្លួនអង្គុយលើកៅអីក្នុងការិយាល័យធ្វើការរបស់គេខណៈ ដង្ហើមចាប់ផ្ដើមដកចេញដកចូលប្រកបដោយការសោកសង្រែក កំលោះតូច លើកដៃមកជ្រោងសក់របស់គេស្រាលៗទើបប្ដូរមកជាឱបក្រសោបផ្ទៃមុខពោរពេញទៅដោយភាពមិនប្រក្រតីជាច្រើន ប្រមូលផ្ដុំគ្នាបង្កើតបានទៅជា សេចក្ដីកើតទុក្ខហាក់ដូចជាសំពៅដែលមានទំនិញរាប់ពាន់ដឹកលើនោះស្ថិតក្នុងមហាសមុទ្រប៉ាសុីហុិកហើយត្រូវជួបជាមួយរលកធំៗដែលបោកបក់ស្ទើរតែក្រឡាប់កាប់ផ្ងារនោះឯង។
     ខ្ញុំពិតជាត្រូវរៀបការជាមួយមនុស្សប្រុសពិតមែនអ្ហេស?មិនមែនជាសុបន្តិទេ?
     ថេហ្យុងបន្លឺសួរសំនួរនេះខ្លួនឯង តែចម្លើយវាគ្មានថ្ងៃបង្ហាញវត្តមាននោះ ឡើយ។បេះដូងចាប់ផ្ដើមលោតញាប់រន្ធាន់ជាពន្លឹក ក្រោយពីគេទទួលដឹង លឺមកថាកូនកំលោះត្រកូលអូលីវៀហ៍ម្នាក់នេះជាមនុស្សកំណាច ផ្ដាច់ការ យកតែចិត្តខ្លួនឯងនោះរួចមក គេហាក់ដូចជាព្រឺឆ្អឹងខ្នងម៉េចមិនដឹងនោះទេ ថ្នាក់ត្រឹមបានលឺពីវង្សត្រកូលសោះគេបែរជាខ្លាចរអាទៅហើយ ចុះមុខមាត់ រូបរាងគេយ៉ាងម៉េចទៅណ៎។
     « អេ!តែថា...ត្រកូលមួយនេះដូចជាអតិថិជនរបស់ខ្ញុំ? » ថេហ្យុងបើកថតតុរកនាមបណ្ណមកមើលក្រែងលោវាអាចជាមនុស្សតែមួយដែលបានដាក់ការស្នើរសុំឱ្យរាងតូចឆ្នៃម៉ូតឈុតគ្រឿងអលង្ការដែលនាំចូលពីចក្រភពមហាអំណាច ហើយរសៀលនេះក៏ត្រូវយកម៉ូតពេជ្រនេះទៅឱ្យម្ចាស់គេដូចគ្នា។
ជុងហ្គុក ហ្វីរ៉ា អូលីវៀហ៍ ជាម្នាក់នេះទេដឹង? អាល្អិតសម្លឹងមើលទៅនាម ប័ណ្ណដែលកំពុងតែកាន់ជាប់និងដៃរញីរញ័រហាក់ដូចជាលោកយាយចំណាស់ម្នាក់យ៉ាងអីចឹង។សហគ្រាសផលិតឡាន "JJK GP" មានវត្តមានគ្រប់សាខា និងកេរ្តិ៍ឈ្មោះល្បីគ្រប់រន្ទឺទៀតសោតតែបែរជាមានកូនប្រុសរៀបការជាមួយ មនុស្សប្រុសដូចគ្នាទៅវិញ ចុះកិត្តយសលាក់ត្រង់កន្លែងណា។
     « ថេហ្យុងអើយ ម្ដងនេះឯងងាប់មិនខានទេ » ថេហ្យុងក្រាបនិងក្បាលនិងតុ ទួញសោកពីសេចក្ដីលំបាករបស់គេខ្លាំងៗមិនគួរណាត្រូវមកទទួលយកសំណើរឆ្កួតឡប់ពីម៉ារៀហ៍ទាល់តែសោះ ឃើញទេថាគ្រួសារគេមានកម្រិតណា ថ្នាក់សូម្បីតែគ្រួសារត្រកូលរីវើនៀរ៍ត្រូវបានគេឱ្យនាមថាជាអ្នកមានស្ដុកស្តម្ភក៏វាមិនទាន់បានស្មើរពាក់កណ្ដាលនៃមុខមាត់ត្រកូលអូលីវៀហ៍ដែរ ស្លាប់មិន ខានទេ ថេហ្យុង រីវើនៀរ៍។
     ក្រាក...!
     « កើតស្អី?មុខដូចគេចាប់បង្ខំឱ្យការ » ការហើយថាមិនការ អីក៏ពូកែទាយត្រូវ ខ្លាំងម្ល៉េះ?អាល្អិតងើបមុខឡើងក្រោយពីគេទទួលដឹងលឺថាមានអ្នកបើកទ្វារចូលមកដោយគ្មានការអនុញ្ញាត គ្រាន់តែប៉ុណ្ណឹងគេក៏ដឹងបាត់ទៅហើយគ្មាន នរណាក្រៅពីមហាមិត្តស្លាប់រស់នោះទេ។
     « ឯងអាចធ្វើគ្រូទាយបានណា ណាយ៏ » គ្រាន់តែនឹកឃើញថាខ្លួនត្រូវចូល ក្នុងរូងក្រពើររួចមកអាល្អិតក៏នឹកតូចចិត្តស្ដាយក្រោយដែលហ៊ានសន្យាជាមួយប្អូនយ៉ាងមុឺងម៉ាត់។
     « មែន?ឯងត្រូវប៉ាបង្ខំឱ្យការ?ជាមួយនរណា? » ណាយ៏ទម្លាក់ឯកសារចោល នៅលើតុស្ទុះចូលមកសួរយ៉ាងលឿនឬកពារស្លន់ស្លោរហាក់ដូចជាមាន់រកពង។ណាយ៏ជាភាសាអង់គ្លេសថាពេលយប់ វាសម្រាប់បញ្ជាក់ថា មនុស្សម្នាក់នោះកាចសាហាវ ឃោឃៅ ឈាមត្រជាក់ តែសម្រាប់ណាយ៏ម្នាក់ នេះអាឡិកអាឡក់ដូចទឹកកន្លះក្អមគ្មានខុស កោដណាស់ នរណាដាក់ឈ្មោះ ឱ្យគេបែបនេះ។
     « ត្រកូលអូលីវៀហ៍ »
     « ស្លាប់!! ជាត្រកូលអ្នកជំនួញលក់ឡានហ្នឹងមែនទេ? »ណាយ៏ខ្ទប់មាត់ដោយការតក់ស្លុត ឮមកថាគ្រួសារនោះមានកូន ប្រុសម្នាក់តែប៉ុណ្ណោះបើថេហ្យុងការជាមួយត្រកូលនោះ ចឹងមានតែ....ហុើយ។
     « ហ្នឹងហើយ! »
     « ចុះឯងប្រុងធ្វើយ៉ាងម៉េចបន្ត? » រត់គេចទេដឹង?ចេះសួរដូចឆោតទៅកើត ត្រកូលគេមានមុខមាត់ប៉ុណ្ណឹងដែរបើរត់ប្រះអាយុហាក់ដូចជាមើលងាយវង្សត្រកូលគេពេកហើយ។
     « ចាំយកឈុតអលង្ការឱ្យគេនៅរសៀលនេះឆ្លៀតចូលទៅនិយាយរឿងនេះជាមួយគេតែម្ដង យើងជឿថាគេប្រាកដជាត្រូវលោកជំទាវបង្ខំដូចគ្នាមិនខាន » ថេហ្យុងស្រដីឡើងច្បាស់ការទឹកមុខមុឺងម៉ាត់មិនលេងសើចសាកសមជាសុីអីុអូនៃក្រុមហ៊ុនគ្រឿងអហង្ការប្រចាំប្រទេសគ្មានខុស។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now