EP 27 : លោកនៅតែមិនជឿជាក់លើខ្ញុំ

4K 481 14
                                    

     សម្លេងសារដែលជនប្លែកមុខធ្លាប់ផ្ញើររូបភាពមកឲ្យនាយលើកមុន ស្រាប់តែលោតឡើងម្ដងទៀត ទើបបំណងដែលថាចាកចេញពីទីនេះបន្តចូលក្លឹបមួយភ្លែតប្រែជារលាយអស់ ។ នាយក្ដាប់ទូរស័ព្ទខ្លាំងៗ ខណៈផ្ទៃមុខឡើងក្រហមបញ្ជាក់ពីការចងគំហឹង មុននិងសម្ដីគ្រោតគ្រាតបន្លឺហៅសព្វនាម ភរិយាកុងត្រាគេតាមជើងធ្មេញ ស្ដាប់ឮហើយក៏បះរោម ខ្លបខ្លាចនិងបារមីរបស់នាយតែម្ដង....
     " ថេហ្យុង អូលីវៀហ៍!!!!! "
     " ចៅហ្វាយ មានការអី? " សាន់ត្រាភ្ញាក់ខ្លួនក្រញាង មុននឹងរត់មកឈរជិតលោកពាណិជ្ជករសង្ហារ ជ្រលៀសភ្នែកទៅឃើញរូបភាពថេហ្យុងឱបគ្នានិងដេហ៊ុន ទើបនាយលេបទឹកមាត់ផ្សើមបំពងករតិចៗ ។
     " ទៅផ្ទះ " ត្រឹម2ម៉ាត់បង្ហាញអាការៈកម្រោលខ្មោចចូល ជុងហ្គុកឈានជើងដូចការ.រត់ម៉ារ៉ាតុង តម្រង់ទៅក្រៅភោជនីយដ្ឋាន ដោយទុកឲ្យសាន់ត្រារត់តាមពីគេពីក្រោយត្រុកៗ ឆ្ពោះដំណើរទៅកាន់សេតវិមានតាមសម្ដីចៅហ្វាយចិត្តក្ដៅឈាមរាវ ក្រសែរភ្នែកទឹកកក។

     ងុឺត ~~

     មិនដល់10នាទីផង សម្លេងឡានសេរីទំនើបបោលមកឈប់នៅពីមុខសេតវិមានត្រកូលអូលីវៀហ៍ មិនចាំឲ្យសាន់ត្រាចុះមកបើកទ្វារឱ្យទាន់ចិត្តក្ដៅរងំនោះទេ កំលោះពាណិជ្ជករទម្លាក់ជើងផ្ទាល់និងសាប ដើរចូលទៅខាងក្នុងសេតវិមាន ដោយប្រាកដចិត្តថាម៉ោងថ្មើរនេះ ថេហ្យុងនិងបង្ហាញខ្លួននៅក្នុងផ្ទះបាយមិនខាន។
     " អួយ..អ្នកប្រុសធំ "
     " ជុងហ្គុក.. "
     " មកនេះ!! " មិនស្ដាប់អ្នកណានិយាយអ្វីទាំងអស់ ជុងហ្គុកចូលទៅកញ្ឆក់ទាញដៃថេហ្យុង ទាំងកាយតូចមិនទាន់បានដោះអៀមចេញនៅឡើយ ។ ព្រោះភាពយល់ច្រឡំនាំឲ្យកម្ដៅនៃអំណាចភ្លើងប្រច័ណ្ឌដុតរោលរាលគ្មានសល់សាច់ រំញោចឲ្យជុងហ្គុកប្រើកម្លាំងដៃច្របាច់ករដៃថេហ៍មួយទំហឹងមិនអាសូរ។
     " ជុងហ្គុក ឈប់សិន អ្ហឹក " ថេហ៍ភ្នែកក្រហម ជំរួលឲ្យឆួលមកដល់ច្រមុះរៀបនិងសម្រក់ទឹកភ្នែកដោយសារកម្លាំងដៃមិនអាណិតរបស់នាយទៅហើយ។
     " ឈឺណាស់ ជុងហ្គុក អ្ហឹកៗ លែងខ្ញុំទៅ " ប៉ុន្មានដងហើយដែលនាយធ្វើឲ្យគេយំ?
     ខណៈនេះអ្នកបម្រើក៏មិនហ៊ានសួរនាំ សូម្បីតែជេសុីក៏មិនដឹងថាគួរជួយថេហ្យុងយ៉ាងម៉េចផង តាំងពីចូលធ្វើការនៅទីនេះ ពួកគេមិនធ្លាប់បានឃើញពីភាពកំណាចដូចបិសាចចូលមកអុកឡុករបស់នាយនោះឡើយ នេះជាលើកដំបូងក្នុងឆាកជីវិតតែម្ដង។
     រាងតូចត្រូវបានជុងហ្គុករុញចូលទៅក្នុងបន្ទប់ទាំងប្រផាត់ប្រផើយ មុននឹងផ្ដួលគេទៅលើពូកដែលមាននាយឡើងទ្រោបពីលើ នាយសម្លឹងមើលទៅផ្ទៃមុខកាយតូចដែលដាបទៅដោយសន្សើមទឹកនេត្រា ។ តែគិតឬ?ថាអាចយកទឹកភ្នែកមកបន្ទន់ចិត្តសាតានម្នាក់នេះបាន?
     " ដឹងថាខ្លួនឯងមានប្ដីហើយ ហេតុអ្វីក៏ចេះតែហាច់ទៅឲ្យដៃមនុស្សប្រុសបែបនេះ?? " សម្ដីមើលងាយ មើលថោក ប្រាស់ចាកចេញពីបបូរមាត់អ្នកជាប្ដីដែលពីព្រឹកមិញនៅល្អុកល្អើននិងគ្នាសោះ ។ ថេហ្យុងកាន់តែយំលើសដើម ពីពាក្យពេជន៍តិះដៀលគេមិនសួររកហេតុផល ក្បាលកន្ទុយនៅគន្លៀតណាក៏មិនប្រាប់។
     " បើថាចង់មកនាំរឿងឈ្លោះ ខ្ញុំគ្មានពេលជាមួយលោកនោះទេ " ថេហ្យុងបន្លឺឡើងទាំងអណ្ដឺតអណ្ដក មុននឹងរុញទ្រូងមនុស្សមាឌធំឲ្យចេញពីខ្លួន ប៉ុន្តែក៏ត្រូវជុងហ្គុកចាប់ផ្គួបដៃរបស់គេឡើងទៅលើអស់។
     " ទុកពេលឱបថើបគ្នាជាមួយអាម្សៀរដេហ៊ុននោះអ្ហេស? " កាន់តែនឹកឃើញរូបភាពនោះពេលណា នាយកាន់តែឆេះដុំទ្វេរដង ចុះរូបគេ?រាងតូចធ្លាប់មិនជំទាស់ឬអត់?ក៏ដូចជាពេលនេះ យំសស្រេកសស្រាក់មើលតែនាយទាញកាំបិទមកកាប់សាច់ជាកង់ៗ។
     " លោកនិយាយស្អី?...ហុិកៗ ឈប់!! " ថេហ៍រួញករស្រែកបញ្ឈប់នាយកំលោះដែលកំពុងតែឱនមកឈ្មុសឈ្មុលកញ្ចឹងករគេតាមក្ដីប្រាថ្នា ។ គេពិតជាសែនស្អប់ពេញទីនូវការចាប់បង្ខំបែបនេះណាស់ ។
     " និយាយស្អីអ្ហេស?មើលឲ្យច្បាស់ពេញភ្នែកទៅ " បញ្ចប់ប្រយោគ ជុងហ្គុកទាញយកទូរស័ព្ទនាយបើករូបថតនោះទៅឲ្យថេហ្យុង ខណៈអាល្អិតក៏បើកភ្នែកធំៗនិងចំហរមាត់ ស្មានមិនដល់ពិតមែន ថាអ្នកណាជាអ្នកលួចថតរូបនេះ?
     " យ៉ាងម៉េច?ច្បាស់ឬអត់? "
     " លោកបានរូបនេះមកពីណា? " កាយតូចបិទភ្នែក ដកដង្ហើមធំទើបចោទសួរនាយជាក្រោយ ឬមួយនាយលួចតាមដានគេ?
     " មកពីណាវាមិនសំខាន់អ្វីទាំងអស់ "
     " លោកនៅតែមិនជឿជាក់ខ្ញុំទៀតមែនទេ? " មែនហើយ នាយនៅតែត្រចៀកសរ នៅតែចាញ់បោកដើរមកជះគំហឹងដាក់គេមិនស្ដាប់ហេតុផលទៀតហើយ ។ លើកមុននោះ កាលពីពួកគេនៅចិន ថេហ៍ក៏បានសួរនាយដូចគ្នា ជុងហ្គុកក៏ទាញរូបថតនោះមកឲ្យគេមើលដែរ ។
     " រូបភាពច្បាស់បែបនេះហើយ ចង់ឲ្យយើងជឿជាក់ឯងទៀតអ្ហេស? " ស្របនិងការនិយាយស្ដី ក្រសែរភ្នែកប្រែឡើងពណ៌ក្រហម ជុងហ្គុកចាប់ហែកអាវថេហ្យុងបោះចោលទៅម្ខាង ឱនមុខទៅថើបកញ្ចឹងករកាយតូចជាមួយការខឹងក្រេវក្រោធ ទោះយកទឹក10ធុងមកជះក៏មិនរលត់។
     " អ្ហឹកៗ...ធ្វើទៅ ធ្វើសមចិត្តរបស់លោកទៅ លោកបានតែបង្ខំអ្នកដែលទន់ខ្សោយជាងខ្លួន លោកមិនដែលស្ដាប់ហេតុផលរបស់ខ្ញុំ លោកជឿសម្ដីអ្នកដទៃជាងប្រពន្ធខ្លួនឯងស្រាប់ទៅហើយ " ស្ដាប់ប្រយោគថេហ្យុងចប់ នាយងើបកំលោះងើបមុខពីកញ្ចឹងកររាងតូច សម្លឹងមើលទៅផ្ទៃមុខដាបទៅដោយទឹកភ្នែកមិនបាត់ ។ កាន់តែហូរនាយកាន់តែខ្លោចផ្សារ បូករួមជាមួយសម្ដីប៉ុន្មានម៉ាត់មិញនេះទៀតសោត ហាក់ដាស់នាយឲ្យស្វាងតែម្ដង ។ នេះឆ្កួតស្អី?ហេតុអ្វីក៏ទៅខឹងគេដល់ថ្នាក់នេះ?
     " បញ្ឈប់ធ្វើអី?លោកមិនធ្វើទៅ អ្ហឹកៗ..ធ្វើទៅ " ថេហ៍ស្រែកគំហកខ្លាំងៗ លាយឡំនិងការឈឺចាប់ចុកដល់ក្រអៅបេះដូង ។ 2ដងហើយដែលនាយមិនជឿគេ 2ដងហើយដែលនាយធ្វើឲ្យគេយំ បើបែបហ្នឹងដដែល កាលណាពួកគេអាចយល់ពីចិត្តគ្នាច្បាស់?
     " ពុទ្ធោអើយ!! " កំលោះពាណិជ្ជករផ្លាស់ប្ដូរអារម្មណ៍មកជាតប់ប្រម៉ល់ កាលបើមនុស្សក្រោមទ្រូងរបស់គេយំសសឹកឡើងញ័រខ្លួនដូចកូនសត្វ ។ នាយលើកដៃទៅវ៉ៃពូកបញ្ឈិតមុខថេហ្យុងមួយទំហឹង មុននឹងងើបឈរអស់កម្ពស់ ដើរចេញពីបន្ទប់ដោយបិទទ្វារឮសូរតែ *គ្រាំង!!
     " ហុិកៗ...ខ្ញុំស្អប់លោក " ថេហ្យុងស្រុញជើងយំនៅលើពូកលែងចុះក្រោម ទឹកភ្នែកចេះតែហូរបណ្ដាក់គ្នាមិនអាក់ ទួញសោកពីអារម្មណ៍ប្រេះឆារគ្មានអ្នកយល់ ។ គេប្រៀបបីដូចជាស្ថិតក្នុងបន្ទប់ងងឹតស្លុប បេះដូងធ្លាក់កកប្រែជារងារគ្មានអ្នកផ្ដល់កម្ដៅ ចិត្តដែលថាស្អប់នូវទង្វើគ្មានព្រហ្មដែនរបស់នាយ បែរជាមិនអាចអនុវត្តន៍ទាំងស្រុង ។ គេស្រឡាញ់នាយហើយ ស្រឡាញ់ពីពេលណាក៏មិនដឹង ដឹងត្រឹមថាស្រឡាញ់ ស្រឡាញ់អ្នកដែលឲ្យគេយំព្រោះភាពយល់តែពីចិត្តខ្លួនឯងរបស់នាយនោះអី។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now