__ ភាគបញ្ចប់__

4.3K 351 13
                                    

៣ ឆ្នាំកន្លងផុតទៅ ________

    ពេលវេលាពិតជាដើរលឿនណាស់ តែមួយពព្រិចភ្នែកសោះ រយះពេល៣ ឆ្នាំក៍កន្លងហួសទៅយ៉ាងរហ័ស ទារកតូចៗដែលទើបនឹងកើតនៅថ្ងៃនោះសោះ ពេលនេះក៍មានអាយុ៣ឆ្នាំបាត់ទៅហើយ  ។

" ហឹុក...ហុឹក...អាបងយ៉ុង...អាបងយ៉ុងអោយតុក្កតាអូនវិញ...." កម្លោះតូចថេយ៍ឈូរត់បណ្តើរយំបណ្តើរ តាមបងប្រុសភ្លោះរបស់គេ ដែលឆក់តុក្កតាពីដៃគេទៅមិញនេះ ។

" អត់អោយទេ...បើចង់បានទៅវិញ...ទាស់តែឈូៗឈប់វ៉ៃគូទបងទៀត...." ជុងយ៉ុងរត់បណ្តើរងាកមកឆ្លើយជាមួយប្អូនភ្លោះរបស់គេបណ្តើរ មកពីអាកំហូចថេយ៍ឈូចូលចិត្តទៅទះគូទជុងយ៉ុងលេងរហូត ទើបជុងយ៉ុងលួចតុក្កតាគេមកដើម្បីដោះដូរ ។

" ហុឹក..ហុឹក...ចាំមើលអូនប្រាប់..Appaហើយ...." ថេយ៍ឈូឈប់រត់តាមជុងយ៉ុងទៀត តែក៍បែរទិសរត់សំដៅទៅរក Appa របស់គេនៅផ្ទះបាយវិញ ជុងយ៉ុងឃើញបែបនេះប្រញាប់រត់យ៉ាងលឿនដើម្បីទៅឃាត់ថេយ៍ឈូយ៉ាងរហ័ស ។

" ឈូៗហា៎...នេះតុក្កតារបស់ឯង...បងអោយវិញណា" ជុងយ៉ុងរត់មកស្ទាក់មុខថេយ៍ឈូ មុននឹងហុចតុក្កតាទៅអោយគេវិញ មិនចឹងទេទៅប្រាប់ Appa នឹង ប្រាកដជា Appa ថាអោយគេទៀតឥលូវហើយ ។

" ហុឹក..ហុឹក.." ថេយ៍ឈូទទួលយកតុក្កតាហើយ តែជើងរបស់គេនៅតែប្រុងរត់ទៅរករាងតូចដដែល ទើបជុងយ៉ុងប្រញាប់ឃាត់ម្តងទៀត ។

" ឈប់សិន!!..ឈូៗហា៎...ឯងចង់បានអីប្រាប់បងមកណា...តែកុំប្រាប់ Appa អី " ជុងយ៉ុងធ្វើទឹកមុខអង្វរថេយ៍ឈូ ចំណែកក្មេងកំហូចថេឈូនៅពេលឃើញបងអង្វរបែបនេះក៍ញញឹមស្ញេញមក ព្រោះថារាល់លើកតែងតែបែបនេះ បងប្រុសភ្លោះគេមិនដែលឈ្នះគេទេ ចូលចិត្តណាស់ធ្វើបាបគេតែចុងក្រោយមកលួងគេវិញរហូតនឹង ។

" ហិហិ...អូនចង់បានស្ករគ្រាប់ " ថេយ៍ឈូសើចស្ញេញលាដៃសុំស្ករគ្រាប់ពីបង ជុងយ៉ុងលូកដៃចូលទៅក្នុងហោប៉ៅហុចស្ករគ្រាប់ទៅអោយប្អូនពីរគ្រាប់ទាំងស្អុយពិបាកមើល ព្រោះគេខំរិះថ្មាំចង់អីហើយ មិនហ៊ានញុាំច្រើនទេ ញុាំមួយៗខ្លាចអស់ ឥលូវប្អូនកំហូចមកសុំទៀតហើយ ។ 

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now