Part 51 : ស្អុយណាស់!!

2.5K 195 6
                                    


    បន្ទាប់ពីប៉ូលិសនាំខ្លួននាងចេញទៅបាត់ ថេយ៉ុងក៍ចូលទៅមើលអ្នកជាប្តី ចង់ខឹងបន្តិចអីបន្តិចនៅពេលឃើញស្នាមដែលចាសមីនបានបន្សល់មិញនេះ ។

" លោកប្តីអើយលោកប្តី....បើប្រពន្ធមកមិនទាន់នាងនឹងរំលោភបាត់ហើយ " ថេយ៉ុងលើកអាវយកមកពាក់អោយនាយវិញបានត្រឹមត្រូវ មុននឹងនិយាយទាំងចង់សើចផងអីផង មាឌពិនណាណីបិះអោយស្រីចាប់រំលោភ ។

   បន្ទាប់ពីស្លៀកពាក់អោយនាយរួចរាល់ ក៍ចេញទៅរៀបចំរបស់របរនៅខាងក្រៅដែលបានរាយបាយដោយសារគេវ៉ៃចាសមីនមិញនេះ ។ រៀបចំទុកដាក់រួចរាល់ ថេយ៉ុងក៍ឡើងមកគេងក្បែរអ្នកជាប្តី ។

" មុខចឹងសោះ សម្បូរស្រីចង់បានដល់ហើយ ហាសហា សម្បីតែអូនក៍ចង់បានដែរ " ថេយ៉ុងយកដៃទៅចុចលើថ្ពាល់នាយកម្លោះទាំងសើចផងអីផង អាងតាសគេត្រូវថ្នាំដេកលក់បាត់។ ដេកមើលមុខនាយក្រាស់យូរទៅ ក៍ទន់ត្របកភ្នែកគេងជាមួយគ្នាទាំងពីរនាក់ អត់បាយថ្ងៃត្រង់ទាំងអស់គ្នា ។

___________________

   បន្ទាប់ពីត្រូវថ្នាំគេងអស់ជាច្រើនម៉ោង នាយក្រាស់ខាងនេះក៍ចាប់ផ្តើមកម្រើកត្របកភ្នែកឡើង សម្លឹងមើលឆ្វេងស្តាំក៍ឃើញភរិយាកំពុងគេងអោបខ្លួនយ៉ាងណែន ធ្វើអោយនាយធ្វើមុខឆ្ងល់ មិនយល់ថាមានរឿងអីកើតឡើង ។

" ហឹម ហេតុអីក៍ខ្ញុំមកគេងទីនេះវិញ ក្រែងខ្ញុំនៅធ្វើការទេតើ ? ចុះថេយ៍? ហុើយ ឈឺក្បាលណាស់ " ជុងហ្គុកដេកស្ងៀមមិនហ៊ានកម្រើកខ្លាចភ្ញាក់រាងតូច តែក៍ខំប្រឹងរកនឹកថាមានរឿងអីកើតឡើងខ្លះ ។

" ហ្ហឹម...ជុង...បងភ្ញាក់ហើយហេស៎? " ថេយ៉ុងកម្រើកភ្នែកឡើង ក៍ឃើញនាយក្រាស់ជាប្តីបើកភ្នែកម៉ក់ៗទៅហើយ ។

" បងរំខានដំណេកអូនទេហឹម? " នៅពេលឃើញភរិយាភ្ញាក់បែបនេះ នាយក្រាស់ក៍សួរខ្លាចថាមកពីនាយបណ្តាលអោយរាងតូចម្នាក់នេះភ្ញាក់ ។

" អត់ទេ អូនភ្ញាក់ខ្លួនឯងតាស បងឃ្លានទេ? បើឃ្លានអូនងើបទៅទិញអីអោយបងញុាំណា " ថេយ៉ុងនិយាយហើយ ក៍ប្រុងនឹងងើបឡើង តែត្រូវនាយជាប្តីចាប់អោយគេងវិញ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now