Part 54 : មេជ្រូក

2.8K 216 0
                                    

" អាយ!!! ជួយខ្ញុំផង!!! " ស្រីល្អរ៉ាហ្សាស្រែកឡើងហៅគេជួយ នៅពេលកូនចៅរបស់ថេយ៉ុងចាប់បោះគេចូលទៅក្នុងស្រះនោះ ដោយនាងមិនចេះហែងទឹកស្រាប់។

" អ្នកនាងថាយ៉ាងមិច ខ្ញុំមិនឮនោះទេ " ថេយ៉ុងធ្វើជាផ្ទៀងត្រចៀកស្តាប់ ញញឹមគំនួតសមចិត្ត ដែលបានសងសឹកនាងវិញនៅរឿងកាលពីប៉ុន្មានឆ្នាំមុន ពេលនោះគេបានចុះទៅជួយនាង តែនាងបែរជាចាំអោយជុងហ្គុកមកជួយ ដោយទិកអោយគេនៅស្រែកដង្ហោយហៅអោយជួយនៅពេលដែលគេនៅក្នុងទឹកនោះ តែគ្មានអ្នកជួយនោះទេ ។

" ខឹកៗៗ...ជួយខ្ញុំផង...ខ្ញុំមិនចេះហែងទឹកទេ..ខឹកៗ" រ៉ាហ្សាឈ្លក់ទឹកបណ្តើរប្រឹងស្រែកហៅអោយគេជួយបណ្តើរ ធ្វើអោយថេយ៉ុងកាន់តែចង់អស់សំណើច។


" អូ៎...សូមទោសណាអ្នកនាងរ៉ាហ្សា...ខ្ញុំមិនអាចជួយអ្នកនាងបានទេ...ព្រោះអ្នកនាងខ្ពើមខ្ញុំនោះអីដូចកាលពីប៉ុន្មានឆ្នាំមុននោះ " ថេយ៉ុងញញឹមមុននឹងស្រដីទៅស្រីស្រស់ដែលកំពុងលើកដៃផងឈ្លក់ទឹកផងមើលទៅគួរអោយអាណិតណាស់ ហើយកាលនោះហេតុអីគ្មានអ្នកឃើញទិដ្ឋភាពគេជួបបែបនេះ ហេតុអីមិនមានចិត្តជួយគេផង ពេលនោះរាងតូចស្ទើរស្លាប់ស្ទើររស់ជាពិសេសត្រូវមកសូមទោសស្រីល្អម្នាក់នេះទៀត ។

" ខ្ញុំសូមអង្វរ...ខឹកៗ..ជួយៗ..ខ្ញុំផង " រ៉ាហ្សាស្រែកស្ទើរតែលែងចេញហើយ នាងអស់ខ្យល់នឹងស្រែកពិតមែនហើយ ទោះជានាងស្រែកយ៉ាងណាក៍មិនបានផលដែរ ថេយ៉ុងនៅតែឈរអោបដៃមើលមកនាងយ៉ាងទំនង ។

   មួយសន្ទុះក្រោយមកស្រីល្អក៍លិចខ្លួនចូលទៅក្នុងទឹកបាត់ ដោយសារអស់ខ្យល់មែនទែនហើយ ។

" ទៅស្រង់គេយកមក នាំគេទៅមន្ទីរពេទ្យផង យើងមិនចង់ជាប់ឈ្មោះសម្លាប់មនុស្សទេ " ថេយ៉ុងដើរមកប្រាប់ចំណិតរបស់ខ្លួន អុីខេប្រញាប់អោនគោររត់ទៅធ្វើតាមបញ្ជា ។

" លោកប៉ូលីសនៅពេលនាងជាហើយ ជួយនាំនាងទៅកន្លែងសមគួរដែលនាងត្រូវនៅផង ខ្ញុំសង្ឃឹមថាលោកប៉ូលីសនឹងយល់ពីសម្តីរបស់ខ្ញុំ " ថេយ៉ុងនិយាយជាមួយប៉ូលីសរួចរាល់ក៍ដើរចេញទៅវិញ ហើយកន្លែងសមគួរដែលរាងតូចនិយាយនោះ គឺគុកនេះហើយ ដោយសារនាងជាប់ទុកពីបទ មានគម្រោងការមកសម្លាប់ថេយ៉ុងនេះហើយ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now