Part 24 : ទីបំផុតបងក៍រកអូនឃើញ

4.2K 293 1
                                    

ឆាច់💦
   រាងតូចលើកទឹកលាងបង្គន់ជ្រះលើមុខនាយកម្លោះពេញតែម្តង មុននឹងឈរញញឹមយ៉ាងទំនង  នេះហើយជាអ្វីដែលនាយធ្លាប់ធ្វើមកលើគេ ចឹងនាយក៍ត្រូវទទួលវាវិញដែរ ។

" វាជ្រុសពេលហើយណា!!!!" នាយកម្លោះជុងហ្គុកងើបមុខឡើងហើយស្រែកដាក់រាងតូចដោយកែវភ្នែកគេពេលនេះឡើងក្រហមក្តាប់ដៃឡើងណែនដោយសារកំហឹង មួយថ្ងៃនេះគេទ្រាំពេកហើយតែការអត់ធ្មត់ក៍មានដែនកំណត់។


" ជ្រុសហេស៎? ហុឹក...លោកចេះដឹងថាវាជ្រុសដែរហ៎? ចុះពេលលោកធ្វើរឿងបែបនេះដាក់អ្នកដទៃលោកមិនគិតថាវាជ្រុសដែលទេហេស៎!!!!? " រាងតូចសើចបន្តិច មុននឹងស្រែកទៅនាយកម្លោះដោយកំហឹងដូចគ្នា នៅពេលនឹកឃើញរឿងរ៉ាវអតីតកាលពេលណាគេខឹងគេឈឺចាប់ តែអ្វីៗគ្រប់យ៉ាងគេក៍មិនអាចលុបវាចេញបានទាស់តែសោះ ។ 


" ខ្ញុំធ្លាប់ធ្វើបែបនេះហេស៎? តើខ្ញុំបានធ្វើបែបនេះដាក់អ្នកណាទៅ ? "  នាយកម្លោះមើលមុខរាងតូចភ្លឹងៗគិតពីសម្តីដែលរាងតូចនិយាយ គេធ្លាប់ធ្វើរឿងនេះដាក់អ្នកណា ? ( ធ្វើភ្លេចអីណាប្រូ )



" ហុឹក..យ៉ាងមិចខ្ញុំនិយាយត្រូវចំណុចបានស្ងាត់? " នៅពេលឃើញរាងក្រាស់មិនមាត់ ថេយ៉ុងក៍សើចមុននឹងសួរទៅគេ ។



" ត្រូវហើយខ្ញុំធ្លាប់ធ្វើបែបនេះដាក់ឆេវី ចុះហេតុអីគេដឹង? គេអាចជាឆេវីដែលឬអត់ទេ? " ជុងហ្គុកមិនមាត់គិតតែឈររកនឹករហូតទាស់តែឃើញ ហើយស្រាប់តែចាប់អារម្មណ៍ថាហេតុអីរាងតូចម្នាក់នេះដឹង?


" ហុឹក...ធ្វើការរបស់លោកបន្តទៅកុំមើលមុខខ្ញុំ " ថេយ៉ុងក្រហឹមបន្តិច នៅពេលនាយកម្លោះសម្លឹងមុខគេមិនដាក់ភ្នែក ។


" អ៊ុប.." ថេយ៉ុងបើកភ្នែកធំៗនៅពេលសុខៗនាយកម្លោះក៍ចាប់កញ្ចឹងករគេហើយអោនមកថើបបំបិទមាត់គេបែបនេះ ។

   បបូរមាត់ដែលខាតបានប៉ះគ្នាឡើងចូលរាប់ឆ្នាំពេលនេះក៍មកប៉ះគ្នាម្តងទៀត។ នាយកម្លោះថើបយ៉ាងទន់ភ្លន់ថ្នមៗដូចជាកំពុងពង្វក់អ្នកខាងនោះអោយទរទន់ជាមួយ។ វាពិតជាបានសម្រេចមែន ដោយសារការថើបយ៉ាងផ្អែមល្ហែមទន់ភ្លន់បំផុតរបស់នាយកម្លោះធ្វើអោយរាងតូចលង់ខ្លួនទៅតាម ទើបលើកដៃតោងករនាយហើយបើកមាត់តបតរការថើបនេះវិញ ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now