Part 44 : ប្រពន្ធ VS លេខា

2.4K 198 1
                                    


" បើបានជាអ្នកនាងមកធ្វើការទៅហើយ ក៍មិនអីដែរ" ជុងហ្គុកខិតខ្លួនចេញពីនាងបន្តិចដើម្បីកុំអោយជិតគ្នាពេក មុននឹងញញឹមឆ្លើយជាមួយនាងវិញ តាមចរឹករបស់គេ ។

" ជុង...ខ្ញុំមានរឿងចង់សុំលោក...តើខ្ញុំអាចសុំអោយយកតុធ្វើការរបស់ខ្ញុំមកធ្វើក្នុងអូស្វីសរបស់លោកបានទេ?...អឺ..ក្រែងខ្ញុំមិនយល់អីអាចនឹងសួរលោកបាន" ស្រីស្រស់ញញឹមស្រស់មុននឹងពោលសុំនាយក្រាស់ ធ្វើអោយអ្នកខាងនេះរៀងឆ្ងល់បន្តិចដែរ ។


" មិនអីទេ អ្នកនាងធ្វើការខាងមុខបន្ទប់ខ្ញុំនេះហើយ បើមានអីអាចសួរអាអ៊ូបាន...អាអ៊ូចាំជួយបង្រៀនការងារអ្នកនាងចាសមីនផង " ជុងហ្គុកឆ្លើយជាមួយចាសមីនវិញ មុននឹងប្រាប់ទៅចំណិតរបស់ខ្លួន ធ្វើអោយស្រីស្រស់ខាងនោះធ្វើមុខមិនពេញចិត្តតែក៍មិនហ៊ានប្រកែក ។


" បាទ អញ្ជើញអ្នកនាងចាសមីន មកតាមខ្ញុំមក " គីអ៊ូញញឹម មុននឹងប្រាប់ទៅចាសមីន ស្រីស្រស់ដើរចេញទៅតាមគីអ៊ូដោយមុខក្រញូវដែលសុំរាងក្រាស់មិនបាន ។


   នៅពេលចាសមីន ចេញទៅបាត់ ជុងហ្គុកក៍ទាញឯកសាជាច្រើនដែលនៅខាងលើតុមកមើលនឹងសុីញ៉េ  តែក៍នឹកឃើញដល់ប្រពន្ធដែលនៅផ្ទះមិនដឹងថាពេលនេះងើបមកហើយឬនៅទេ?


  ជុងហ្គុកទាញទូរស័ព្ទ call ទៅអ្នកជាប្រពន្ធ តែក៍ដាក់ចុះវិញនៅពេលរាងតូចមិនលើក នាយក៍ប្តូរទៅជាផ្ញើសារទៅវិញ ។

[ ថេយ៍ហា៎]

[ អូនងើបពីគេងហើយឬនៅ ? ]

[ កុំគេងយូរពេកប្រពន្ធសម្លាញ់ ឆាប់ងើបមកញុាំបាយ ប្រយ័ត្នខូចក្រពះណាកូនស្វា 😹❤️ បងស្រលាញ់អូន 💞]

  ជុងហ្គុកផ្ញើសារទៅអ្នកជាប្រពន្ធហើយ ក៍ញញឹមទើបលើកឯកសារមកធ្វើបន្ត បានត្រឹមផ្ញើសារពិននឹងក៍អស់ចិត្តហើយ ទើបអាចធ្វើការចេញ ដោយទើបបែកពីប្រពន្ធមកមិនទាន់មួយម៉ោងផងនឹង  ។

__________

ម៉ោង៩ ព្រឹក

" វ៉ុសៗ វ៉ុសៗ " យ៉ុនតានរត់មកឡើងលើគ្រែរាងតូចដែលគេងក្រោបភួយជិតក្បាល យ៉ុនតានខាំភួយចេញបន្តិច មុននឹងព្រូស បែបចង់ដាស់អ្នកជាម្ចាស់ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now