Part 17 : ហេតុអីឯងមិនវិលត្រឡប់?

4.2K 319 6
                                    

#ប្រទេសអង់គ្លេស
__ទីក្រុងឡុងដ៍_
   ពេលនេះយន្តហោះផ្ទាល់ខ្លួនរបស់ត្រកូលគីម បានបន្ទាបខ្លួនចុះមកទឹកដីនៃប្រទេសអង់គ្លេស នាំយកមកនៅកូនប្រុសពៅនៃត្រកូលនេះរួមជាមួយក្មួយបង្កើត ។

   ថេយ៉ុងត្រូវបានបញ្ជូលទៅព្យាបាទក្នុងមន្ទីរពេទ្យដ៍ល្បីនឹងពូកែបំផុតនៅទីក្រុងនេះ ។

" ថេយ៉ុងឯងឃ្លានទេ? បើឃ្លានឯងត្រូវតែឆាប់ងើបឡើងមកណា " សាងយូកាន់ដៃរាងតូច មុននឹងសួរទៅគេថាគេឃ្លានទេ គេមិនអាចញុាំអីបានក្រៅពីបានសុីរ៉ូមជំនួយកម្លាំងប៉ុណ្ណោះ

" ថេយ៉ុងហា៎ បងដឹងថាឯងឮបងនិយាយ ហើយពេលនេះបងក៍មានរឿងចង់ប្រាប់ឯងដែរ តែឯងកុំខឹងបងណា " សាងយូកាន់ដៃអ្នកដែលដេកស្ងៀមមិនកម្រើកនោះជាប់ មុននិយាយពីរឿងដែលគេចង់និយាយចង់ប្រាប់ជាយូរមកហើយ ។

" គឺបងស្រលាញ់ឯងណា ហុឹក បងមិនបានស្រលាញ់ឯងត្រឹមជាប្អូនទេ តែបងស្រលាញ់ឯងចង់បានឯងមកធ្វើជារបស់បង បងដឹងថាពេលនេះឯងកំពុងតែខឹងបងហើយ មិនអីទេឯងខឹងឲហើយទៅ តែពេលឯងងើបឡើងកុំខឹងបងអីណា ឯងត្រូវតែក្រោកឡើងម្តងទៀត មិនត្រូវគេងស្ងៀមបែបនេះទេ បងជឿថាឯងអាចធ្វើអោយខ្លួនឯងក្រោកឡើងមកម្តងទៀតបាន " សាងយូលើកដៃគេមកថើបតិចៗ ដូចជាកំពុងលួងលោមនិងផ្តល់កម្លាំងចិត្តអោយគេយ៉ាងចឹង ។

(បងស្រលាញ់អូនឆេវី) រាងតូចដែលកំពុងដេកនោះនៅពេលឮនាយកម្លោះសាងយូនិយាយបែបនេះ គេក៍នឹកឃើញដល់សម្តីរបស់មនុស្សប្រុសម្នាក់ដែលគេស្រលាញ់ខ្លាំង តែក៍ឈឺចាប់ខ្លាំងណាស់ដែរ ដោយសារតែពាក្យថាស្រលាញ់ក្លែងក្លាយមួយនោះ ទើបធ្វើអោយគេហ៊ានធ្វើរឿងឆ្គួតៗបែបនេះ  ។

( ចន ជុងហ្គុក ហេតុអីខ្ញុំនៅតែមិនអាចបំភ្លេចរាល់ពាក្យសម្តីនឹងកាយវិការរបស់លោកបាន? ហេតុអីលោកធ្វើបែបនេះមកលើខ្ញុំ លោកប្រហែលជាសប្បាយចិត្តហើយនៅពេលឃើញខ្ញុំបែបនេះ ) ថេយ៉ុងនិយាយនៅក្នុងចិត្ត តែគេមិនបង្ហូរទឹកភ្នែកមកទៀតនោះទេ អោយតែគេនឹកឃើញរឿងនេះពេលណាចិត្តដែលស្រលាញ់វាចាប់ផ្តើមបាត់ទៅៗហើយ ពាក្យថាស្អប់វាក៍ចាប់ផ្តើមចូលមកម្តង ព្រោះតែការឈឺចាប់ដែលនាយផ្តល់អោយ ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Unde poveștirile trăiesc. Descoperă acum